News & Events

ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅ សាលាចឋមសិក្សាចារ និងសាលាស្វាយផ្អែម ខេត្តស្វាយរៀង

Date : 2020-03-17
Facebook Twitter Google+ LinkedIn Addthis

            គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC III ) បានរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅសាលាបឋមសិក្សា ចារ និងសាលាបឋមសិក្សា ស្វាយផ្អែម ស្ថិតនៅក្នុងខេត្តស្វាយរៀងក្នុងដើមខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះមាននាយកសាលា គ្រូបង្វឹក គ្រូជាប់ចំណាត់ថ្នាក់ល្អរបស់គម្រោង រួមនិងគណៈកម្មការសាលាគោលដៅេខត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងយកគំរូល្អៗមកប្រតិបត្តិតាមសាលារៀងៗខ្លួន។សកម្មភាពទស្សនកិច្ចនេះដើម្បីយកទៅអនុវត្តតាម និងអភិវឌ្ឍស្ថាប័នខ្លួនឱ្យឆ្លើយតបនឹងកំណែទម្រង់របស់ក្រសួងងប់រំ យុវជន និងកីឡា ដែលផ្តោតលើគោលដៅអភិវឌ្ឍចេរភាពទី៤ (SDGs4) លើកកម្ពស់គុណភាពអប់រំជាចំបង។

 

            ជាលទ្ធផល លោកគ្រូ អ្នកគ្រូ មានការកោតសរសើរជាខ្លាំងអំពីការគ្រប់គ្រង រៀបចំអភិវឌ្ឍបរិស្ថានសាលាទាំងក្នុង និងក្រៅថ្នាក់រៀនបានយ៉ាងល្អ។ លោកគ្រូ អ្នកគ្រូមានការតាំងចិត្តខ្ពស់ក្នុងការរៀចំបរិស្ថានសាលាទាំងក្នុង និងក្រៅថ្នាក់រៀនឱ្យបានស្រស់បំព្រង និងបន្តការប្រើប្រាស់ការធ្វើតេស្តដំណាក់  វិធីសាស្ត្របង្រៀនថ្នាក់ដំបូង​​ដោយប្រើសៀវភៅស្តង់ដាអំណាន ទោះបីសាលាចប់គម្រោងជាមួយអង្គការខេបក៍ដោយ ឱ្យបានដូចសាលាបឋមសិក្សា ចារ និងសាលាបឋមសិក្សា ស្វាយផ្អែមផងដែរ។

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders