News & Events

ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា

Date : 2018-06-01
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ជាខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ អង្គការ ខេប បានបញ្ជូនមន្ត្រីគម្រោងអប់រំកុមារី (GEI) ទៅចូលរួមកម្មវិធីនៅសាលាគោលដៅចំនួន៣ ដែលបានរៀបចំកម្មវិធីកុមារអន្តរជាតិ រួមមាន៖ វិទ្យាល័យ ក្រូចឆ្មា វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ប៉ើស២ និងវិទ្យាល័យ​ ប៊ុនរ៉ានី ហ៊ុន សែន អម្ពវ័នជំនីក ដែលមានអ្នកចូលរួមសរុប ១៩២៣នាក់ ក្នុងនោះមានស្រីចំនួន ១០០៥នាក់។

 

ក្នុងទិវានេះ មានវត្តមានចូលរួមរបស់អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកក្រូចឆ្មា  គណៈកម្មការអភិវឌ្ឍន៍សាលារៀន នាយកសាលា មន្ត្រីកម្មវិធីអង្គការ ខេប សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូ។

 

ការរៀបចំប្រារព្វទិវាកុមារអន្តរជាតិនេះឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រធានបទ និងទំនុកចិត្តក្នុងការនិយាយជាសាធរណៈ ភាពដឹកនាំក្នុងក្រុមការងារនៅក្នុងសាលារៀន ជាពិសេស ភាពក្លាហាន និងទំនាក់ទំនងជាមួយនឹងអង្គការ ខេប។ កម្មវិធីក៏មានបំណងរំលឹកខួប និងលើកស្ទួយដល់សិទ្ធិទាំងបួនរបស់កុមារនៅទាំងពិភពលោកផងដែរ។

 

            ជាលទ្ធផលនៃកម្មវិធីកុមារអន្តរជាតិនេះគឺមានភាពសប្បាយរីករាយ ដោយសារសិស្សានុសិស្សទាំងអស់បានយល់ពីសិទ្ធិទាំងបួនរបស់ពួកគាត់ និងគោលដៅសំខាន់ក្រើនរំនឹក ដល់មនុស្សជាតិអោយបង្កើនការយកចិត្តទុកដាក់ចំពោះអនាគតដ៏រុងរឿងរបស់កុមារ៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders