Jobs with KAPE

ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលបន្ទប់រៀន និងជួសជុលបន្ទប់ទឹកអនាម័យ សម្រាប់គម្រោង CO-SAVED

Facebook Twitter Google+ LinkedIn Addthis

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសាងសង់​ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង សម្ព័ន្ធភាពដើម្បីអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេត្ត កំពត) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអ្នកម៉ៅការ ជួសជុលបន្ទប់រៀន និងជួសជុលបន្ទប់ទឹក    អនាម័យ នៅតាមសាលាបឋមសិក្សា ចំនួន៖ ០៩សាលា និងអនុវិទ្យាល័យ ចំនួន៖ ០២សាលារៀន ជាសាលារៀនគោលដៅរបស់គម្រោងស្ថិតនៅក្នុងស្រុក ទឹកឈូ និងស្រុក កំពង់ត្រាច ខេត្ត កំពត។

 

             ក្រុមហ៊ុន និងអ្នកម៉ៅការសាងសង់ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដើម្បី​ដាក់ឯកសារដែលពាក់ព័ន្ធក្នុងការចូលរួមដេញថ្លៃតាមអាសយដ្ឋាន (Email) ដែលបានជូនភ្ជាប់ខាងក្រោម ឬទាក់ទងមកការិយាល័យរបស់អង្គការ ខេប ដែលមានអាសយដ្ឋាននៅអាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម  ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ​ វេលាម៉ោង០៥:០០នាទីល្ងាចជាកំហិត

 

  • ចូលរួមតម្រង់ទិសទៅតាមរយៈអនឡាញ (Zoom Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង០៩:០០នាទីព្រឹក។ ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនមកការិយាល័យអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាននៅអាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង០៩:០០នាទី ព្រឹកជាកំហិត។
  • ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹកជា

បញ្ជាក់

  • អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវបំពេញនៅក្នុងតារាងប៉ាន់ស្មានតម្លៃនូវ៖ តម្លៃសម្ភារ និងតម្លៃពលកម្មដែលគិតពន្ធសេវាកម្ម១៥% ផងដែរ។
  • អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃតាមទម្រង់ដូចបានជូនភ្ជាប់ក្រោយពេលតម្រង់ទិសរួច បន្ទាប់មកដាក់ចូល​ស្រោមសំបុត្របិទជិត ដោយមានចុះហត្ថលេខា ឬបោះត្រា​ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរបស់ អង្គការ​ ខេប (ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) អាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ស្រុក កំពង់ចាម, ខេត្ត កំពង់ចាម ​ឱ្យបានមុនថ្ងៃកំណត់។
  • អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវមកចូលរួមបើកកញ្ចប់ការដេញថ្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើ ប្រសិន បើចូលរួម​មិន​ទាន់ពេលវេលា ឬក៏អវត្តមាន (រយៈពេល ១៥នាទី) ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន ឬអ្នកម៉ៅការនោះ ត្រូវបានចាត់ទុកជាអាសាបង់។
  • យើងខ្ញុំសូមរក្សាសិទ្ទិផ្លាស់ប្តូរកាលបរិច្ឆេទបើកសម្រង់តម្លៃបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុនដែលបានផ្ញើឯកសារដេញថ្លៃមក។

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប)

អាសយដ្ឋាន  ៖ សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) អាគារលេខ៖ ៤០៥  ភូមិទី៦  សង្កាត់ វាលវង់

ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។

ឈ្មោះ        ៖      ឈួន  សារ៉ាន  ប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរសព្ទ       ៖      ០១២ ៧៥២ ៥៥៣ ឬ ០៩៦ ៤៦៤ ៧៧៧៧ ឬ ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល         ៖       saran@kapekh.org

  ចម្លងជូន៖

vanna@kapekh.org, sambath@kapekh.orgkimhun@kapekh.org, sovanthy@kapekh.org, veasna@kapekh.org, roeun.ngeth@kapekh.org, Makara@kapekh.org

 

 

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders