ព័ត៌មាន និងព្រឹត្តិការណ៍

សិស្សអាហារូបករណ៍ដំបូងចំនួន ៦នាក់ (ស្រី៤នាក់) អន្តរាគមន៍ដោយអង្គការ ខេប បានទទួលសញ្ញាប័ត្របរិញ្ញាបត្ររងផ្នែកសណ្ឋាគារ និងសេវាកម្ម និងកសិឧស្សាហកម្មពីសាលាវិជ្ជាជីវៈផ្នែកកសិកម្ម និងបច្ចេកវវិទ្យា (BCAT) ខេត្តបូរីរាម ប្រទេសថៃ។

Date : 2016-03-10
Facebook Twitter Google+ LinkedIn Addthis
នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៦ សិស្សអាហារូបករណ៍ដំបូងចំនួន ៦នាក់ (ស្រី៤នាក់) អន្តរាគមន៍ដោយអង្គការ ខេប បានទទួលសញ្ញាប័ត្របរិញ្ញាបត្ររងផ្នែកសណ្ឋាគារ និងសេវាកម្ម និងកសិឧស្សាហកម្មពីសាលាវិជ្ជាជីវៈផ្នែកកសិកម្ម និងបច្ចេកវវិទ្យា (BCAT) ខេត្តបូរីរាម ប្រទេសថៃ ក្នុងពិធីប្រគល់សញ្ញាបត្រនៅសាលា។ នេះគឺជាសិស្សអាហារូូបករណ៍ជំនាន់ដំបូងដែលអន្តរាគមន៍ដោយកម្មវិធីរបស់អង្គការ ខេប ដើម្បីលើកកម្ពស់ឱកាសសិក្សាសម្រាប់យុវជនកម្ពុជាក្នុងសិក្សានៅសាលាដែលមានគុណភាពខ្ពស់ក្រៅប្រទេសកម្ពុជា។ ចំណែកសិស្សចំនួន ៣នាក់ទៀតនឹងទទួលបានសញ្ញាបត្រផ្នែកអេឡិចត្រូនិច និងគណនេយ្យនៅចុងខែមីនា និងសិស្ស២នាក់ទៀតដែលកំពុងសិក្សាផ្នែកកសិកម្មនឹងទទួលបានសញ្ញាបត្រនៅក្នុងខែតុលា ឆ្នាំ២០១៦ នេះ។ កម្មវិធីអាហារូបករណ៍នេះត្រូវបានឧបត្ថម្ភដោយអង្គការមូលនិធិអូកទ្រី និងតម្លៃសិក្សាត្រូវបានឧបត្ថម្ភដោយរាជរដ្ឋាភិបាលថៃដែលបានចរចារសម្របសម្រួលដោយការតស៊ូមតិរបស់អង្គការ ខេប។ បច្ចុប្បន្ននេះ អង្គការ ខេប បានកំពុងចរចារជាមួយរាជរដ្ឋាភិបាលថៃដើម្បីជួយសិស្សអាហារូបករណ៍ទាំងនេះបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយចំណែកសិស្សអាហារូបករណ៍ថ្មីចំនួន ៥នាក់ទៀតនឹងចុះឈ្មោះចូលរៀននៅសាលាវិជ្ជាជីវៈផ្នែកកសិកម្ម និងបច្ចេកវិទ្យា (BCAT) នៅក្នុងឆ្នាំ២០១៦នេះ ដោយមានការឧបត្ថម្ភពីម្ចាស់អំណោយអូស្រ្តាលី ដែលមានឈ្មោះថា "100Women/អង្គការ ស្រ្តីមួយរយ"៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ