ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប ចាប់ផ្តើមប្រារព្ធខួប ២០ឆ្នាំរបស់ខ្លួន

Date : 2019-04-05
Facebook Twitter Google+ LinkedIn Addthis

ការរៀបចំធ្វើកម្មវិធីវិបស្សនាបុគ្គលិកប្រចាំឆ្នាំ ខួប២០ឆ្នាំរបស់ខ្លួន អង្គការ ខេប បានចាប់ផ្តើមរៀបចំអង្គប្រជុំផ្លូវការ ឬកម្មវិធីវិបស្សនានៃខួបលើកទី២០ របស់ខ្លួន។ អង្គការ ខេប ត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិបច្ចុប្បន្នគឺលោក សៅ វណ្ណា នៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ១៩៩៩ ដោយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីដំណើរការសកម្មភាពស្របច្បាប់។ បច្ចុប្បន្ននេះ អង្គការ ខេប បានវិនិយោគលើការអប់រំកុមារ និងយុវវ័យកម្ពុជាអស់រយៈពេល២០ឆ្នាំមកនេះ។ មានការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលបានបង្ហាញថា ៥០% នៃពួកគេបានបរាជ័យក្នុងឆ្នាំប្រតិបត្តិការដំបូង ហើយ ៨០% បានបរាជ័យប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំ។ ជាក់ស្តែង អង្គការ ខេប បានវិវឌ្ឍន៍ខ្លួនដល់២០ឆ្នាំដែលជារឿងមិនធម្មតានោះឡើយ ហើយជាសក្ខីភាពនៃថាមពលខ្លាំងខ្លារបស់ខ្លួន។ បច្ចុប្បន្ននេះ ខេប គឺជាអង្គការក្រៅរដ្ឋាភិបាលមួយធំបំផុតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅក្នុងវិស័យអប់រំនៅកម្ពុជា ដែលមានចំណូលថ្មីសរុបជាង ៣,៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៨ ហើយមានគម្រោងប្រតិបត្តិការចំនួន ១៨ និងបុគ្គលិកជាង១០០នាក់។ អង្គការ ខេប មានការរីកចម្រើនផ្នែកថ្នាក់គ្រប់គ្រងដោយមាននាយកប្រតិបត្តិ និងទីប្រឹក្សាក្នុងពេលដំណាលគ្នា ដែលបានកាន់តំណែងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្របពេលដែលបុគ្គលិកវ័យក្មេងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងស្ថាប័ននេះ។ អ្នកគ្រប់គ្រងគម្រោងភាគច្រើនមានអាយុក្រោម៤០ឆ្នាំ។ អង្គការ ខេប បានចាប់ផ្តើមទសវត្សរ៍ទី៣របស់ខ្លួន ហើយភាពជាអ្នកអ្នកដឹកនាំបច្ចុប្បន្នបានបង្កើតឱ្យមានអ្នកដឹកនាំជំនាន់ថ្មីជនជាតិកម្ពុជា ដើម្បីគ្រប់គ្រងអង្គការ ខេប បន្តដោយមានការប្តេជ្ញាចិត្តខ្ពស់ និងអនុវត្តទៅតាមបេសកកម្មរបស់ខេប៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ