ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប បានប្រគល់កុំព្យូទ័ររបស់សប្បុរសជនដល់សាលាបឋមសិក្សា ក្បាលបឹងសេះ

Date : 2017-01-24
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ អង្គការ ខេប បាននាំយកអំណោយជាកុំព្យទ័រ (computer Desktop) ចំនួនមួយគ្រឿងរបស់សប្បបុរសជនតាមរយៈគម្រោង អប់រំកុមារ (EAC) ទៅប្រគល់ជូនដល់សាលាបឋមសិក្សា ក្បាលបឹងសេះ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងាររដ្ឋបាល និងការគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុនៅក្នុងសាលាសម្រាប់គ្រូ និងសិស្ស។ សាលាបឋមសិក្សា ក្បាលបឹងសេះ គឺជាសាលាគោលដៅគម្រោង អប់រំកុមារ ដែលបានជួយអន្តរាគមន៍តាំងពីឆ្នាំ២០១៤ ក្នុងការប្រមូលសិស្សក្រៅសាលាចូលរៀន និងកាត់បន្ថការបោះបង់ការសិក្សាសិស្ស។

 

ក្នុងកម្មវិធីប្រគល់កុំព្យូទ័រនេះ មានការចូលរួមពីលោកស្រីមេភូមិ តំណាងសហគមន៍ និងលោកនាយក/នាយរង និងគ្រូបង្រៀន ដើម្បីទទួលកុំព្យូទ័រពីបុគ្គលិកអង្គការ ខេប។ កុំព្យូទ័រនេះគឺជាអំណោយចេញពីទឹកចិត្តជ្រះថ្លារបស់លោក នុត សុចិត្ត ជាអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្រុងភ្នំពេញ ដែលជាជំនួយផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍការអប់រំក្នុងប្រព័ន្ធនៅប្រទេសកម្ពុជា។

 

លោក សា រ៉ន ជានាយករងនៅសាលាបឋមសិក្សា ក្បាលបឹងសេះ នេះបានមានប្រាសាសន៍ថា "សាលារបស់យើងមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារវត្តមានអង្គការ ខេប បាននាំសប្បុរសជនឲ្យអំណោយកុំព្យូទ័រមួយគ្រេឿងដល់សាលាយើងខ្ញុំ ហើយខ្ញុំសូមអរគុណដល់អង្គការ ខេប និងសប្បុរសជន (លោក នុត សុចិត្ត) ខ្ញុំសូមជូនពរឲ្យមានសេចក្តីសុខសប្បាយក្នុងការបំពេញភារកិច្ចទាំងអស់។"

 

អង្គការ ខេប សូមសម្តែងសេចក្តីអបអរសាទរចំពោះការស្ម័គ្រចិត្តបរិច្ចាករបស់លោក នុត សុចិត្ត ក្នុងការចែករំលែកជាម៉ាស៊ីនកុំព្យទ័រមួយគ្រឿងជូនដល់សាលាបឋមសិក្សា ក្បាលបឹងសេះ ដើម្បីប្រើប្រាស់ក្នុងកិច្ចការអប់រំកុមារកម្ពុជា។ តាមរយៈសកម្មភាពមនុស្សធម៌នេះ អង្គការ ខេប សូមជូនពរលោក នុត​ សុចិត្ត ឱ្បបានសម្រេចអ្វីៗទៅតាមក្តីប្រាថ្នា ហើយក៏សង្ឃឹមថា នឹងមានសប្បុរសជនដទៃទៀតចូលរួមផ្តល់អំណោយជាសម្ភារៈក្តី ថវិកាក្តី រួមទាំងកំលាំងស្មារតីដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ការអប់រំនៅប្រទេសកម្ពុជា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ