ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប បានធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលបង្គោលនៅក្នុងប្រទេសកម្ពុជា

Date : 2022-12-21
Facebook Twitter Google+ LinkedIn Addthis

នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅរាជធានីភ្នំពេញ ដែលមានគ្រូបង្គោលចំនួន៦៥នាក់បានចូលរួម។ អង្គការ ខេប គឺជាដៃគូប្រតិបត្តិកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន (ASEAN-DLP) នៅក្នុងកម្ពុជា ដែលមានបំណងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយដល់អ្នកទទួលផលយ៉ាងតិចឱ្យបាន ៧​០០០នាក់នៅក្នុងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

 

តាមរយៈកម្មវិធី ASEAN DLP នេះ មូលនិធិអាស៊ានដែលមានការគាំទ្រពី Google.org នឹងរៀបចំធ្វើសកម្មភាពជាផ្នែកៗដែលមានផលជះរួមមាន៖ ការសិក្សាស្រាវជ្រាវស៊ីជម្រៅ យុទ្ធនាការលើកកម្ពស់ការយល់ដឹង ការអភិវឌ្ឍកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបង្គោលដែលមានគោលដៅបំពាក់បំប៉នជំនាញ និងសម្ភារៈត្រឹមត្រូវទៅដល់គ្រូបង្គោលជាង១០០០នាក់ ដើម្បីផ្តល់ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់មនុស្សជាង ១០០០០០នាក់នៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេទូទាំងតំបន់អាស៊ាន។

 

លោកស្រី​ Marija Ralic ជាអ្នកដឹកនាំ Google.org APAC បានមានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការគាំទ្រមូលនិធិអាស៊ាន និងអង្គការក្នុងស្រុកដែលមានឈ្មោះថា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនទូទាំងតំបន់នូវជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដ៏មានសារៈសំខាន់ ដែលនឹងក្លាយទៅជាគន្លឹះក្នុងការធ្វើឱ្យពួកគេរក្សាការប្រុងប្រយ័ត្ននៅពេលរុករកព័ត៌មានពីពិភពអនឡាញកាន់តែខ្លាំងឡើង។ គ្មានកង្វល់ណាមួយឡើយនៅក្នុងថ្ងៃនេះ វត្តមានគ្រូបង្គោលនឹងដើរតួយ៉ាងសំខាន់នៅក្នុងសហគមន៍របស់ពួកគេយ៉ាងស៊ីជម្រៅ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ និងផ្តល់សិទ្ធិអំណាចដល់ខ្លួនឯង ក៏ដូចជាអ្នកដែលនៅជុំវិញពួកគេ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត។ យើងទន្ទឹងរង់ចាំការបោះជំហានទៅមុខនៃគំនិតផ្តួចផ្តើមនេះនឹងនាំមកនូវការបង្កើតកន្លែងឌីជីថលដែលមានសុវត្ថិភាពជាងមុននៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន”។

 

លោកស្រី Cresentia Novianti ជាអ្នកគ្រប់គ្រងគម្រោងកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន បានមានប្រសាសន៍ថា "យើងសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាចំណុចគោលមួយដ៏សំខាន់សម្រាប់អាស៊ាន ដើម្បីពង្រឹងជំនាញអក្ខរកម្មឌីជីថលរបស់ប្រជាជនខ្លួន និងប្រែក្លាយពួកគេទៅជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដែលអាចប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ"។

 

អង្គការ ខេប បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល (ToT) សម្រាប់កម្មវិធី ASEAN-DLP នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលនឹងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានរបស់ពួកគេនូវជំនាញអក្ខរកម្មឌីជីថល។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់យុវជន គ្រូបង្រៀន ឪពុកម្តាយ ចាស់ជរា មេដឹកនាំសហគមន៍ និងមន្ត្រីរដ្ឋាភិបាល។

 

 

អំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន៖

 

កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន គឺជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយនៅក្នុងអាស៊ាន។ ដោយមានការគាំទ្រជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារអាមេរិកពី Google.org ដែលជាមូលនិធិសាខាមនុស្សធម៌របស់ក្រុមហ៊ុន Google មូលនិធិអាស៊ាននឹងដឹកនាំប្រតិបត្តិកម្មវិធីនេះរយៈពេល២ឆ្នាំ ដោយបំពាក់បំប៉នការបណ្តុះបណ្តាលដល់គ្រូបណ្តុះបណ្តាលចំនួនជាង១០០០នាក់ឡើងទៅនៅទូទាំងប្រទេសអាស៊ានទាំង១០ ដោយផ្តល់នូវជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដែលពួកគេត្រូវការបណ្តុះបណ្តាលដល់អ្នកទទួលផលជា១០០០០០នាក់ឡើងទៅនៅក្នុងសហគមន៍របស់ពួកគេ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ