ព័ត៌មាន និងព្រឹត្តិការណ៍
អង្គការ ខេប ទទួលដំណើរទស្សនកិច្ចគណៈប្រតិភូមកពីវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត ឡាត់ក្រាបាង ដើម្បីលើកកម្ពស់កម្មវិធីអាហារូបករណ៍សាលារៀនជំនាន់ថ្មី
Date : 2018-07-13អង្គការ ខេប បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូមកពីវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត ឡាត់ក្រាបាង (KMITL) ដែលជាវិទ្យាស្ថានបច្ចេកវិទ្យាធំជាងគេបំផុតនៅប្រទេសថៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួយវិទ្យាស្ថាន KMITL ស្វែងយល់អំពីការបង្កើតកម្មវិធីអប់រំនៅក្នុងប្រទេសកម្ពុជាប្រសើរជាងមុន និងការធ្វើកំណែទម្រង់របស់សាលារៀនជំនាន់ថ្មី។ កម្មវិធីទាំងនេះគឺជាកំណែទម្រង់ថ្នាក់ជាតិ ដែលបង្កើតនូវសាលារៀនរដ្ឋមួយប្រភេទផ្តល់ការបណ្តុះបណ្តាលទូលំទូលាយលើមុខវិជ្ជាស្តែម (STEM)។ ទស្សនកិច្ចសិក្សានេះបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ១១ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៨។
អង្គការ ខេប បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាមធ្យមសិក្សាគោលដៅ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។ ទស្សនកិច្ចនេះរាប់បញ្ចូលទាំងការស្វែងរកការពិតស្តីពីសាលារៀនជំនាន់ថ្មីនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដូចជា៖ វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ។ តំណាងគណៈប្រតិភូក៏បានជួបជាមួយសិស្សានុសិស្សវិទ្យាល័យ ព្រះសីហនុ វិទ្យាល័យ ដីដុះ និងវិទ្យាល័យ សម្បួរមាស នៅក្នុងក្រុងកំពង់ចាមផងដែរ។
តំណាងគណៈប្រតិភូវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត (ឡាត់ក្រាបាង) បានធ្វើបទបង្ហាញអំពីមុខជំនាញសំខាន់ៗដល់សិស្សសាលាដែលទទួលដំណើរទស្សនកិច្ចនេះ ដើម្បីពន្យល់អំពីកម្មវិធីនៅនោះ និងវិធីដាក់ពាក្យចុះឈ្មោះចូលរៀន។ បច្ចុប្បន្ននេះ អង្គការ ខេប បានរៀបចំតំណាងសាលារៀនជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន KMIT ដើម្បីសម្របសម្រួលកិច្ចសហការនៅថ្ងៃអនាគត។ គោលបំណងនៅក្នុងកិច្ចព្រមព្រៀងយោគយល់គ្នានេះ គឺដើម្បីសម្របសម្រួលមូលនិធិបដិភាគកម្មវិធីអាហារូបករណ៍ទៅរៀននៅវិទ្យាស្ថាន KMIT ក៏ដូចជាការផ្តល់ឱកាសសម្រាប់និស្សិតកម្ពុជាចូលរួមកម្មវិធីបោះជំរុំផ្នែកវិស្វកម្មនៅទីក្រុងបាំងកកជារៀងរាល់ឆ្នាំ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានបច្ចេកវិទ្យា KMIT។ អង្គការ ខេប បានសង្កត់ធ្ងន់លើកម្មវិធីអាហារូបករណ៍ ដែលផ្តល់ឱ្យចំពោះតែនិស្សិតរូបណាដែលបង្ហាញជំហរច្បាស់លាស់ថានឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគាត់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប៉ុណ្ណោះ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ