ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីអប់រំ​ ក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំខេត្តកំពង់ចាម

Date : 2016-03-28
Facebook Twitter Google+ LinkedIn Addthis
កិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីអ៉បំ ក្នុងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ យុវជន និងកីឡា​ សម្រាប់ខេត្តកំពង់ចាម ដែលត្រូវបានរៀបចំឡើងដោយមន្ទីរអប់រំ និងគាំទ្រថវិកាដោយអង្គការ Save the Children ជាមួយនឹងអង្គការដៃគូនៅមន្ទីរអប់រំ យុវជន និងកីឡា ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។

កម្មវិធីនេះមានគោលបំណងបង្កើនការយល់ដឹងអំពីគោលបំណង និងការអនុវត្តកម្មវិធីអប់រំឆ្នាំ២០១៦ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ យុវជន និងកីឡា ជាមួយអង្គការដៃគូពាក់ព័ន្ធ ដូចជា អង្គការ ខេប អង្គការ Save the Children​​ នៅក្នុងខេត្តកំពង់ចាម ហើយក៏មានគោលបំណងលើកកម្ពស់ការស្វែងយល់អំពីយុទ្ធសាស្រ្តក្នុងការអនុវត្តន៍កម្មវិធីអប់រំស្របទៅតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព។

អង្គការ ខេប បានកំពុងអនុវត្តគម្រោងបរិស្ថានសិក្សាប្រកបដោយគុណភាពចំនួនពីរដែលគាំទ្រថវិកាដោយអង្គការ Save the Children គឺគម្រោងខ្ញុំកំពុងរៀន (I'm Learning Project!) ផ្តោតទៅលើការវាយតម្លៃ និងតាមដាន និងគម្រោង QLE Expansion ផ្តោតទៅលើការអនុវត្តនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងព្រៃវែង ដោយសហការជាមួយការិយាល័យអប់រំស្រុក និងមន្ទីរអប់រំខេត្ត​ ដើម្បីធ្វើយ៉ាងផ្តល់សេវ៉ាអប់រំដល់កុមារនៅសាលាគោលដៅ ជាពិសេស តាមដានកម្រិតប្រែប្រួលរបស់កុមារ។ 

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន​ និងកីឡា ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការអប់រំដែលមានប្រសិទ្ធភាពគឺអាស្រ័យលើការដឹកនាំ។ លោកបានថ្លែងអំណរគុណ និងសំណូមពរដល់គ្រប់អង្គការដៃគូ ជាពិសេស​ អង្គការ ខេប ដែលបានចូលរួមជួយអភិវឌ្ឍវិស័យអប់រំយ៉ាងច្រើន។ អង្គការ ខេប បានផ្តល់អាហារូបករណ៍ដល់សិស្សស្រីក្រក្រចំនួន១១៥នាក់ឱ្យមានឱកាសបានបន្តការសិក្សានៅសាកលវិទ្យាល័យ។ ក្នុងការឆ្លើយតបនឹងលទ្ធផលអនុវត្តគម្រោងរបស់អង្គការ ខេប លោក ម៉េងសាន បានលើកឡើងអំពីសាលារៀនជំនាន់ថ្មីខេត្តកំពង់ចាម ដែលបានជួយដល់ក្រសួងអប់រំ យុវជន​ និងកីឡា និងបានពង្រីកដល់វិទ្យាល័យ ស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបច្ចុប្បន្នបានពង្រីកដល់ខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំថ្ងៃនេះ មានវត្តមានចូលរួមពីអង្គការ ខេប អង្គការវឌ្ឍនៈភាព អង្គការ OEC និងអង្គការ Save the Children​ ដើម្បីធ្វើការបង្ហាញអំពីសកម្មភាពគម្រោងដែលខ្លួនកំពង់អនុវត្ត។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ