ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត

Date : 2017-12-08
Facebook Twitter Google+ LinkedIn Addthis

គម្រោង​បង្កើនភាពងាយស្រួលចូលសាលារៀន តាមរយៈការគាំទ្រពីសហគមន៍ (REACH) បានរៀបចំសិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត នៅសាលាបឋមសិក្សា ស្មែត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនេះមានគោលបំណងបង្កើនការចូលរួមរបស់មាតាបិតាសិស្សក្នុងការជំរុញ និងបង្រៀនកូនបន្ថែមនៅផ្ទះ ព្រមទាំងចូលរួមក្នុងសកម្មភាពក្នុងសាលារៀន ជាពិសេសចូលរួមក្នុងសកម្មភាពពង្រឹងអំណានរបស់កូនក្នុងបណ្ណាល័យ ។ កម្មវិធីនេះក៏ធ្វើការបង្ហាញអំពីកម្មវិធីពង្រឹងអំណានសម្រាប់កុមារតាមរយៈការប្រើប្រាស់កម្មវិធីសៀវភៅឆ្លាត និងកម្មវិធីសរសេរខ្មែរ​ ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សមានសេចក្តីសប្បាយរីករាយបន្ទាប់ពីពួកគេបានចូលរួមប្រកួតលេងល្បែងសិក្សាអំណាន និងទទួលបានកាដូលើកចិត្តដល់អ្នកឈ្នះនៅចុងបញ្ចប់កម្មវិធី ។ ចំណាប់អារម្មណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោកនាយក និងប្រធានកម្មវិធីគម្រោងបានធ្វើឱ្យមាតាបិតា អាជ្ញាធរ និងសហគមន៍បានចូលរួមបង្កើនគុណភាពអប់រំដល់កុមារនៅមូលដ្ឋានពួកគេ ។

 

សិក្ខាសាលានេះឧបត្ថម្ភដោយអង្គការ​ WeWorld អង្គការ Spider និងអង្គការ InSTEDD iLab Southeast Asia និងប្រតិបត្តិដោយអង្គការ ខេប ។

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ