ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត

Date : 2017-12-06
Facebook Twitter Google+ LinkedIn Addthis

គម្រោងងាយស្រួលរៀន (E2L) រៀបចំសិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត នៅសាលាបឋមសិក្សា ចារ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនេះមានគោលបំណងបង្កើនការចូលរួមរបស់មាតាបិតាសិស្សក្នុងការជំរុញ និងបង្រៀនកូនបន្ថែមនៅផ្ទះ ព្រមទាំងចូលរួមក្នុងសកម្មភាពក្នុងសាលារៀន ជាពិសេសចូលរួមក្នុងសកម្មភាពពង្រឹងអំណានរបស់កូនក្នុងបណ្ណាល័យ ។ កម្មវិធីនេះក៏ធ្វើការបង្ហាញអំពីកម្មវិធីពង្រឹងអំណានសម្រាប់កុមារតាមរយៈការប្រើប្រាស់កម្មវិធីសរសេរខ្មែរ (SorSe Khmer) និងកម្មវិធីសៀវភៅឆ្លាត (SmartBooks)​ ។ ការផ្តល់ឱកាសឱ្យមាតាបិតាសិស្ស និងសិស្សបានធ្វើតេស្តផ្ទាល់ជាក់ស្តែងជាការជំរុញឱ្យមានការយកចិត្តទុកដាក់ពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត-ស្រុក គណៈកម្មការទ្រទ្រង់សាលា នាយិការ
លោកគ្រូ អ្នកគ្រូ តំណាងអង្គការឆាលហ្វានកម្ពុជា និងសហគមន៍ ព្រោះសកម្មភាពនេះធ្វើឱ្យមាតាបិតា អាណាព្យាបាល និងសិស្សសប្បាយរីករាយ យល់ដឹងអំពីការលេងល្បែងអំណានដើម្បីបង្កើនចំណេះដឹងភាសាខ្មែរកាន់តែប្រសើរឡើង។

 

សិក្ខាសាលានេះឧបត្ថម្ភដោយអង្គការ​ឆាលហ្វានកម្ពុជា (ChildFund Cambodia) អង្គការ Spider និងប្រតិបត្តិដោយអង្គការ InSTEDD iLab Southeast Asia និងអង្គការ ខេប។

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ