ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសិក្សារបស់សាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យានៅសាលារៀនជំនាន់ថ្មី

Date : 2018-06-29
Facebook Twitter Google+ LinkedIn Addthis

           សាលារៀនជំនាន់ថ្មីក្រុងកំពង់ចាមបានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់សាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យា ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានលោកនាយក៣រូប លោកគ្រូអ្នកគ្រូ១៥រូប ក្រុមប្រឹក្សាកុមារ២រូប។ ទស្សនកិច្ចសិក្សានេះមានបំណងសិក្សាអំពីការរៀបចំកម្មវិធីបង្រៀន និងរៀន ហេដ្ឋារចនាសម្ព័ន្ធសាលា បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បន្ទប់សង្គ្រោះបន្ទាន់ សួនជីវៈ ល្បែងសិក្សា ឧបករណ៍ថេប្លែត ទូរទស្សន៍ ម៉ាក់សម្រាប់សិស្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត និងការបំពាក់បរិក្ខាផ្សេងៗ ជាពិសេស កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន។

 

           លោកនាយក ព្រមទាំងលោកគ្រូអ្នកគ្រូសាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យា បានរៀនសូត្រច្រើនអំពីដំណើរទស្សនកិច្ចនេះទាក់ទងនឹងការរៀបចំសាលារៀនតាមបែបបច្ចេកវិទ្យាទំនើប ជាពិសេស ការបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀន និងរៀនថ្មីៗ ដើម្បីយកទៅកែលម្អកម្មវិធីសិក្សារបស់ខ្លួនឱ្យមានលក្ខណៈកាន់តែល្អឡើង និងសម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅសាលារៀនរបស់ពួកគាត់។ ការកត់សម្គាល់ជាទូទៅ សាលារៀនជំនាន់ថ្មីត្រូវបានចាប់អារម្មណ៍ច្រើនពីមាតាបិតា អាណាព្យាបាលសិស្ស និងដៃគូអភិវឌ្ឍជាច្រើន ដោយទទួលស្គាល់ថា សាលារៀនជំនាន់ថ្មីពិតជាសាលារៀនមានលក្ខណៈទំនើប ប្រើប្រាស់ដោយប្រព័ន្ធបច្ចេកវិទ្យា និងមានកម្មវិធីច្នៃប្រឌិតជាច្រើនសម្រាប់ដាក់ឱ្យសិស្សអនុវត្ត។ ម្យ៉ាងវិញទៀត សាលារៀនជំនាន់ថ្មីបានធ្វើកិច្ចសហការយ៉ាងជិនស្និទជាមួយស្ថាប័នអប់រំនៅប្រទេសថៃ។

 

           មកដល់ពេលនេះ សាលារៀនជំនាន់ថ្មីបានញ្ជូនសិស្ស និងលោកគ្រូអ្នកគ្រូទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។ កម្មវិធីសាលារៀនជំនាន់ថ្មីទទួលបានហិរញ្ញប្បទានពីក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិ Franks Family។ កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម៕ 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ