ព័ត៌មាន និងព្រឹត្តិការណ៍

សិស្សគម្រោងសាលារៀនជំនាន់ថ្មីឈ្នះការប្រកួត Technovation ថ្នាក់ជាតិ

Date : 2017-04-30
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប មានមោទនភាពយ៉ាងខ្លាំងសូមបង្ហាញនូវសិស្សដែលមានសក្តានុពលចេញពីគម្រោងរបស់ខ្លួនប្រកួតឈ្នះ Technovation ថ្នាក់ជាតិ។ ដំណាក់កាលបន្ទាប់គឺរង់ចាំការជ្រើសរើស និងវាយតម្លៃពីគណៈកម្មការពិភពលោក ប្រសិនបើកម្មវិធី App របស់ពួកគេល្អ និងត្រូវតាមលក្ខខណ្ឌដើម្បីទៅប្រកួតប្រជែងនៅក្នុងពិភពលោក។ ប្រសិនបើលទ្ធផលវិជ្ជមាន ក្រុមសិស្សគម្រោងសាលារៀនជំនាន់ថ្មីនឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ប្រកួតប្រជែងក្នុងដំណាក់កាលផ្តាច់ព្រាត់។ សូមគូសបញ្ជាក់ផងដែរថា កម្មវិធីនេះមានបំណងផ្តល់សិទ្ធិអំណាចដល់យុវតីវ័យក្មេងនៅក្នុងវិស័យសហក្រិនបច្ចេកវិទ្យា។ អង្គការ ខេប សូមសម្តែងសេចក្តីអំណរគុណចំពោះបុគ្គលិកគម្រោងសាលារៀនជំនាន់ថ្មី គណៈគ្រប់គ្រងសលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានធ្វើឱ្យកើតឡើងនូវកម្មវិធីនេះ។ នេះគឺជាគ្រាប់ពូជដែលអង្គការ ខេប បានបណ្តុះនៅថ្ងៃនេះ និងជាពិសេសវានឹងផ្តល់ផ្លែផ្កានាពេលអនាគត៕  

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើលគេហទំព័ររបស់អង្គការ ខេប តាមអាស័យដ្ឋាន  www.kapekh.org និងទំព័របណ្តាញសង្គមហ្វេសប៊ុក: www.facebook.com/kapeaction

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ