ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីជួបឪពុកម្តាយ

Date : 2017-07-01
Facebook Twitter Google+ LinkedIn Addthis

គម្រោងសាលារៀនជំនាន់ថ្មីបានរៀបចំកម្មវិធីរាត្រីជួបឪពុកម្តាយប្រចាំឆ្នាំនាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧ នៅវិទ្យាល័យ ព្រះស៊ីសុវត្តិ ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលកម្មវិធីសាលារៀនជំនាន់ថ្មី និងការរីកចម្រើននៃការសិក្សារបស់សិស្ស ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងឪពុកម្តាយជាមួយសាលា ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន អង្គការ និងអ្នកពាក់ព័ន្ធបានចូលរួម។

 

គម្រោងសាលារៀនជំនាន់ថ្មី (NGS) បានដំណើរផ្លូវការចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យ ព្រះស៊ីសុវត្តិ។ NGS គឺជាកំណែទម្រង់ថ្មីមួយដែលត្រូវបានសម្ភោធន៍ឱ្យដំណើរការដោយក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំ ២០១៤ ដើម្បីបង្កើតសាលារៀនរដ្ឋស្វ័យតដោយមានកព្វកិច្ចក្នុងការច្នៃប្រឌិតថ្មី និងលើកកម្ពស់គុណភាពអប់រំ។ ការវិនិយោគថវិកាកម្រិតខ្ពស់នេះគឺពឹងផ្អែកលើស្តង់ដាអភិបាលកិច្ច និងវិជ្ជាជីវៈខ្ពស់។ ដំណើរការអភិវឌ្ឍកម្មវិធីនេះគឺព្យាយាមធ្វើឱ្យសាលារៀនរដ្ឋទៅកម្រិតមួយទៀត ដែលអាចទទួលបានស្តង់ដាអប់រំអតិបរិមា ជាពិសេស មុខវិជ្ជា ស្តែម (STEM)។ ក្រោមគោលនយោបាយថ្មី កម្មវិធីសាលារៀនជំនាន់ថ្មី រដ្ឋាភិបាលអាចវិនិយោគទៅលើសាលារៀនជាច្រើនក្រោមលក្ខខណ្ឌធ្វើឱ្យមានស្តង់ដាខ្ពស់អភិបាលកិច្ចល្អ។ ប្រព័ន្ធនេះតម្រូវឱ្យមានការទទួលស្គាល់គុណភាពតឹងរឹងបំផុត ដែលផ្សារភ្ជាប់នឹងការវិនិយោគបន្ត គោលនយោបាយថ្មីនេះជំរុញឱ្យសាលារៀនប្រកាន់ខ្ជាប់នូវស្តង់ដាអប់រំខ្ពស់។ សាលារៀនជំនាន់ថ្មីយកលំនាំតាមបទពិសោធន៍ពីប្រទេសដទៃៗទៀត ដែលមានសាលារៀនរដ្ឋទទួលបានស្វ័យភាពល្អពីរដ្ឋដើម្បីជំរុញការអប់រំប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ នេះចង់សំដៅទៅលើការវិវត្តសាលារៀនធម្មនុញ្ញ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ