ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីរាត្រីជួបមាតាបិតាសិស្ស

Date : 2018-07-06
Facebook Twitter Google+ LinkedIn Addthis

កម្មវិធីរាត្រីជួបមាតាបិតាសិស្ស ដែលបានរៀបចំឡើងនៅសាលារៀនជំនាន់ថ្មី (NGS-KC) កំពង់ចាម​ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨​ វេលាម៉ោង ២និង០០នាទី រហូតដល់ម៉ោង ៨និង០០នាទី ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបង្ហាញសកម្មភាពដ៏ភ្ញាក់ផ្អើលដោយសារតែសិស្សថ្នាក់ទី១២ អញ្ជើញលោកគ្រូអ្នកគ្រូពួកគាត់មកឈរពីមុខពួកគាត់កំពុងអង្គុយលុតជង្គង់ដើម្បីសម្តែងសេចក្តីដឹងគុណអំពីការជួបបង្ហាត់បង្រៀនរយៈពេល៦ឆ្នាំកន្លងមក ជាពិសេស ការបង្រៀនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនៅខែក្រោយនេះ។ ដោយមានភាពភ្ញាក់ផ្អើលពីអ្នកចូលរួម សិស្សថ្នាក់ទី១២ទាំងនេះមានក្តីរំភើបបានយំបង្ហូរទឹកភ្នែកចំពោះមុខលោកគ្រូអ្នកគ្រូអ្នកមាតាបិតា។ នេះគឺជាសក្ខីភាពមួយដែលអង្គការ ខេប ប្រាថ្នាសម្រាប់គ្រូបង្រៀននៅសាលារៀនជំនាន់ថ្មី ដែលបានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជួបបណ្តុះបណ្តាល និងអភិវឌ្ឍន៍យុវជនកម្ពុជា។ កម្មវិធីរាត្រីជួបមាតាបិតាសិស្សត្រូវបានរៀបចំធ្វើឡើងរៀងរាល់ឆ្នាំដើម្បីជំរុញឱ្យមាតាបិតា និងអ្នកពាក់ព័ន្ធចូលរួមជាមួយសាលារៀនដើម្បីអភិវឌ្ឍន៍គុណភាពអប់រំ។ នេះគឺជាកម្មវិធីមួយដែលបានការគាំទ្រយ៉ាងខ្លាំងព្រោះសិស្សមានឱកាសល្អសម្រាប់ធ្វើការបង្ហាញអំពីលទ្ធផលនៃការសិក្សរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត។

 

កម្មវិធីនេះមានការអញ្ជើញចូលរួមពីមាតាបិតាសិស្ស សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ លោកនាយក តំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដើម្បីសិក្សាអំពីបទពិសោធន៍អនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីប្រកបដោយផ្លែផ្កា ដែលប្រតិបត្តិដោយអង្គការ ខេប និងគាំទ្រហិរញ្ញប្បទានដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ Franks Family៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ