ព័ត៌មាន និងព្រឹត្តិការណ៍
គម្រោងរីក II បានរៀបចំដំណើរទស្សនកិច្ចសិក្សាប្រតិភូមកពីខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង
Date : 2017-02-24នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ គម្រោង បង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍ (REACH/រីក II) បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយដល់លោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងនាយកសាលាគោលដៅប្រមាណជា ៧០នាក់មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាអំពីបទពិសោធន៍ជោគជ័យនៃការអនុវត្តល្អរបស់សាលារៀនជំនាន់ថ្មី ក្រុងកំពង់ចាម។ ទស្សនកិច្ចនេះផ្តោតសំខាន់ទៅលើការគ្រប់គ្រង់សាលារៀន វិធីសាស្រ្តបង្រៀន បណ្ណាល័យសតវត្សរ៍ទី២១ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ ការរៀបចំបន្ទប់មុខវិជ្ជា ដំណើរការក្រុមប្រឹក្សាកុមារ ការបង្កើតនិងដំណើរការសួនជីវៈ ការរៀបចំបរិស្ថានសាលារៀន ការប្រើប្រាស់បច្ចេកវិជ្ជាក្នុងការលើកកម្ពស់គុណភាពអប់រំ និងសកម្មភាពផ្សេងៗទៀតរបស់សាលារៀនជំនាន់ថ្មី។ លទ្ធផលនៃការអង្កេតនៅ ក្នុងកម្មវិធីនេះនឹងចងក្រងបានជាមេរៀនពិសោធន៍មួយល្អសម្រាប់ធ្វើជាគំរូយកទៅអនុវត្តនៅតាមសាលារបស់ពួកគាត់។ នេះគឺជាការផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អដែលគម្រោងរីក II បានផ្តល់ឱកាសដល់សាលាគោលដៅទាំងអស់ក្នុងការស្វែងរកគំនិតថ្មីៗ យកទៅច្នៃប្រឌិត និងបំពេញចន្លោះប្រហោងនៅសាលារៀនរបស់ពួកគាត់។
ជាលទ្ធផល លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ មានអារម្មណ៍សប្បាយរីករាយដោយបានរៀនសូត្រ អ្វីថ្មីៗពីសាលារៀនជំនាន់ថ្មី ហើយនឹងយកគំនិតល្អៗនេះទៅអភិវឌ្ឍសាលារៀនរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ