ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការសាម៉ារីតាន់ភឺសធ្វើទស្សនៈកិច្ចសិក្សាអំពីការអនុវត្តគម្រោងរបស់អង្គការ ខេប

Date : 2016-08-21
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប បានទទួលដំណើរទស្សនៈកិច្ចសិក្សាពីអង្គការសាម៉ារីតាន់ភឺសរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់ទី២៥ ខែសីហា ឆ្នាំ២០១៦ នៅតំបន់គោលដៅគម្រោងក្នុងខេត្តក្រចេះ និងកំពង់ចាម ដោយមានអ្នកចូលរួមចំនួន៤៨រូប រួមមាន៖ ប្រធានការិយាល័យ មន្ត្រីការិយាល័យ អ្នកសម្រសម្រួលគម្រោង លោគ្រូអ្នកគ្រូ និងនាយកសាលា មកពីខេត្តបន្ទាយមានជ័យ។​

 

ដំណើរទសន្សនៈកិច្ចសិក្សានេះមានគោលបំណងសិក្សាលើគម្រោងមួយចំនួនរបស់អង្គការ ខេប ដែលកំពុងអនុវត្ត រួមមាន៖ (១) គម្រោង ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀន (SML) ក្នុងខេត្តក្រចេះ និង (២) គម្រោងសាលារៀនជំនាន់ថ្មី (NGS) និង (៣) គម្រោងសៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ (E4K) ក្នុងខេត្តកំពង់ចាម។

 

ដំណើរទស្សនៈកិច្ចសិក្សានេះត្រូវបានរៀបចំឡើងដើម្បីដកស្រង់បទពិសោធន៍ល្អៗលើការងារដឹកនាំ និងការគ្រប់គ្រងសាលារៀន ការរៀនសូត្រពីការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធិភាព ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានសម្រាប់ជំនួយការបង្រៀនក៏ដូចជាសម្ភារៈឧបទេស ដើម្បីលើកម្ពស់សមត្ថភាពអានរបស់កុមារ និងការស្វែងយល់អំពីការពង្រឹងអំណាន និងគណិតវិទ្យាដោយប្រើការបង្កើតថ្មី ដែលអង្គការ ខេប បានបង្កើតឡើង ដូចជា៖ សម្ភារៈពង្រឹងអំណាន ការរៀនតាមអេឡិចត្រូនិច (M-Learning) និងការសិក្សាស្រាវជ្រាវក្រៅថ្នាក់ ជាពិសេស ការស្វែងយល់អំពីការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលានានាដើម្បីមាននិរន្តរភាពគម្រោង។

 

អង្គការ ខេប បានធ្វើបទបង្ហាញចែករំលែកអំពីមេរៀនពិសោធន៍ល្អៗមួយចំនួនដែលបានអនុវត្តជោគជ័យនាពេលកន្លងមកដល់អ្នកចូលរួម ដោយមានលើកជាសំណួរសួរដេញដោលអំពីវិធីដឹកនាំ ការដោះស្រាយបញ្ហា ការតាមដាននិងវាយតម្លៃ និងវិធីសាស្រ្តលើកកម្ពស់ការអនុវត្តសកម្មភាពគម្រោងជាច្រើនទៀត៕  

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ