ព័ត៌មាន និងព្រឹត្តិការណ៍

សៀវភៅឆ្លាត

Date : 2016-03-03
Facebook Twitter Google+ LinkedIn Addthis

គម្រោងសៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ

កម្មវិធីឈ្មោះ “សៀវភៅឆ្លាត”

ការអភិវឌ្ឍសៀវភៅ​អានអេឡិចត្រូនិច​តាមកម្រិតសមត្ថភាព​នេះគឺដើម្បី​​​ពង្រឹង​​​ពិន្ទុអំណាន​របស់កុមារកម្ពុជា​។​គម្រោងនេះផ្តោត​សំខាន់លើការផ្តល់​បទពិសោធលើការ​ប្រើប្រាស់វិធីសាស្​រ្ត​បច្ចេកវិទ្យាមួយ​តាមរយៈការ​បង្កើតសៀវភៅអាន​អេឡិចត្រូនិចតាមកម្រិត​សមត្ថភាព​ដែលអ្នកអាន​អាចទទួល​បាន​​ទំនុកចិត្ត​ដោយបាន​អានទៅតាម​​កម្រិតត្រឹមត្រូវ​និងជំនួស​បាននូវ​វិធីសាស្រ្ត​មួយដែល​តម្រូវ​គ្រប់គ្នា។​សៀវភៅអានតាម​កម្រិតសមត្ថភាព​​នឹងរួមបញ្ចូល​កម្រងសំណួរសម្រាប់​​ធ្វើតេស្តលក្ខណៈ​ឌីជីថលដើម្បីបង្កើន​ប្រសិទ្ធិភាពនិងសុពលភាព​នៃការវាយ​តម្លៃ​ដោយ​គ្រូ។​លើសពីនេះ​ទៅទៀត​,​ យើងជឿជាក់​ថា​ធាតុទាំងនេះ​​គឺមិនត្រឹមតែមា​ន​​ភាពច្នៃប្រឌិត​ថ្មីប៉ុណ្ណោះ​ទេប៉ុន្តែវាបានរួម​កម្លាំងគ្នាតែមួយដើម្បី​នាំឱ្យមានការ​ផ្លាស់ប្តូរដល់​សមត្ថភាពអំណាន​របស់សិស្ស។​ឧទាហរណ៍​ ការបង្កើតសៀវភៅ​តាមកម្រិតសមត្ថភាព​នេះនឹងផ្ដល់ជាជំនួយ​លើកដំបូងដល់​វិធីបង្រៀនសម្រាប់កុមារ​ក្នុងការអានដោយផ្អែក​លើកម្រិតនៃការ​អានរបស់ពួកគេ​​ខណៈពេល​ដែល​សៀវភៅអេឡិចត្រូនិច​តាមកម្រិត​សមត្ថភាពនេះ​នឹងផ្តល់ឱកាស​សម្រាប់ការ​ធ្វើតេស្ត​ជាឌីជីថលមាន​លក្ខណៈពិសេស​បែបអន្តរកម្ម​និងសន្សំ​ពេលវេលា​បានច្រើន។​ជាទូទៅយើងចង់​ចែករំលែកការសិក្សា​អំពីការប្រើប្រាស់​សម្ភារអេឡិចត្រូនិច​ដោយបញ្ចូលនូវ​លក្ខណៈពិសេសជំរុញ​ការអានដូចជា​ការអានចេញ​ជាសំឡេង,​ បែបផែនសំឡេង​និងចលនា​គឺមានប្រសិទ្ធិភាព​ក្នុងការជួយ​កុមារឱ្យចេះពាក្យ​ថ្មីៗនិងលើកកម្ពស់​សមត្ថភាពអានដើម្បី​យល់របស់​ពួកគេ។​លក្ខណៈពិសេស​អន្តរកម្មបែបនេះ​បានធ្វើឱ្យការអានក្លាយ​ជាសកម្មភាពមួយគួរឱ្យ​ទាក់ទាញយ៉ាងខ្លាំង​ដល់កុមារដោយហេតុថា​វាបានជួយលើក​ទឹកចិត្តក្នុងការអាន​ដោយគ្មានការភ័យខ្លាច​ចំពោះ​ការបរាជ័យ​ដូចដែលធ្លាប់ជួប​ក្នុងការអានប្រភេទ​ជាសៀវភៅពុម្ព។ លក្ខណៈពិសេស​ជាច្រើនទៀតដែលជួយប​ង្រៀន​សិស្សដោយខ្លួន​ឯងគឺតាមរយៈ​ការផ្ដល់ជា​និយមន័យវេវចនៈ បដិសព្ទ ឬជាសំឡេង​អានពាក្្យនោះបានបង្រៀន​ដល់កុមារដែលមាន​ការខ្មាស់អៀនក្នុងការសួរ​គ្រូឱ្យទទួលបាននូវ​ព័ត៌មានងាយស្រួល​តាមរយៈលក្ខណៈ​ពិសេសអន្តរកម្​ម​នៃសៀវភៅ​អានអេឡិចត្រូនិចតាម​កម្រិតសមត្ថភាពនេះ។

សរុបសេចក្ដី​មក យើងចង់ចែក​រំលែកអំពីរបៀបមួយ​នៃការលើកកម្ពស់បទ​ពិសោធការសិក្សា​ដែលមានលក្ខណៈឯកជន​តាមរយៈការប្រើ​បច្ចេកវិទ្យាដើម្បីបង្កើត​សៀវភៅអានតាមកម្រិត​សមត្ថភាពឱ្យ​ស្របទៅនឹង​កម្រិតនៃការអានរបស់​កុមារហើយឈានទៅបង្កើត​ការវាយតម្លៃមួយដែលច្បាស់​លាស់អំពីផលប៉ះពាល់​លើសមត្ថភាពអំណាន​កុមារនិងជំរុញ​ការប្រើប្រាស់ឧបករណ៍​អេឡិចត្រូនិច​សូម្បីតែនៅ​ក្នុង​​បរិស្ថានជនបទក្រីក្រ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ