ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាការទ្រទ្រង់សាលារៀន
Date : 2019-05-09ដើម្បីជំរុញឱ្យការគ្រប់សាលារៀន និងការអប់រំកុមារកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាការទ្រទ្រង់សាលារៀន នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាគោលដៅទាំង៤ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹកគណៈកម្មាការទ្រទ្រង់សាលារៀនដោយធ្វើការឆ្លុះបញ្ចាំងលើរចនាសម្ព័ន្ធ ការរៀបចំផែនការការងាររយៈពេលកន្លងមក ការកែលម្អរចនាសម្ព័ន្ធមួយចំនួនដែលពួកគាត់រៀបចំមិនបានពេញលេញ ហើយគម្រោងបានណែនាំទៅតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លទ្ធផលក្រោយពិភាក្សាក្រុមបង្ហាញថា សមាសភាគគណៈកម្មាការទ្រទ្រង់សាលារៀនបានយល់អំពីដឹងតួនាទីខ្លួនច្បាស់លាស់ច្រើនជាងមុន និងបង្កើនសកម្មភាពជាក់ស្តែងនៅក្នុងសាលារៀនផ្ទាល់ឱ្យមានកំណើនឡើង។ វគ្គបណ្តុះបណ្តាលនេះពិតជាផ្តល់នូវគំនិតថ្មីៗ ហើយសិក្ខាកាមទាំងអស់ប្តេជ្ញាចិត្តថានឹងអភិវឌ្ឍតួនាទី និងភារកិច្ចរបស់ខ្លួន ដោយចូលរួមជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែផុលផុសឡើង។ ពួកគាត់មានសេចក្តីសប្បាយរីករាយចំពោះការអន្តរាគមន៍របស់អង្គការ ខេប ដល់មូលដ្ឋានដោយរកបានដៃគូជំនួយទាំងថវិកា និងបច្ចេកទេសជួយដល់សាលារៀនរបស់ពួកគាត់។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ