ព័ត៌មាន និងព្រឹត្តិការណ៍

សាលាស្តីពី បរិស្ថាន និងការកែច្នៃសម្រាម

Date : 2019-06-17
Facebook Twitter Google+ LinkedIn Addthis

គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា ឬហៅកាត់ថា ឃីឡា/KYLA បានរៀបចំសិក្ខាសាលាស្តីពី "បរិស្ថាន និងការកែច្នៃសម្រាម" នៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីផ្តល់ដល់យុវជនប្រមាណជា១៣៥នាក់នៅវិទ្យាល័យគោលដៅទាំង៦ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីអង្គការអុកទ្រី និងទីភ្នាក់ងារអូស្រ្តាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ និងប្រតិបត្តិការដោយអង្គការ ខេប។

 

សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹងស្តីពីផលប៉ះពាល់បរិស្ថាននៅក្នុងសហគមន៍ និងសាលារៀន ជាពិសេសដើម្បីផ្តល់ឱកាសឱ្យយុវជនមានការជួបជុំធ្វើការចែករំលែកចំណេះដឹងស្តីពីបរិស្ថានទៅកាន់មិត្តភក្តិ និងសហគមន៍របស់ពួកគាត់។

 

នៅប្រទេសកម្ពុជា យោងតាមការប៉ាន់ស្មាន អត្រាអាយុរបស់យុវជនក្រោម៣០ឆ្នាំ ពី៥៩% ទៅ៦៥% មានកម្រិតខ្ពស់បំផុត ធៀបនឹងអត្រាអាយុយុវជននៅអាស៊ីអាគ្នេយ៍។ គួរឱ្យកត់សម្គាល់ផងដែរ មួយភាគបីនៃយុវជនធ្លាប់បានចូលរៀនត្រឹមអនុវិទ្យាល័យ និងមួយភាគតូចនៃយុវជនទាំងនោះបានចូលរៀននៅសាកលវិទ្យាល័យ។

 

តាមរយៈការគាំទ្រមូលនិធិពីម្ចាស់ជំនួយ អង្គការអ៊ុកទ្រី និងម្ចាស់ជំនួយដទៃទៀត អង្គការ ខេប បានផ្តល់ឱកាសដល់យុវជនច្រើននាក់សិក្សាកម្រិតខ្ពស់។ ក្នុងដំណើរការនេះ អង្គការ ខេប បានបង្កើតបណ្តាញយុវជនដែលទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ ឬស្ថាប័នណ្តុះបណ្តាលគ្រូ ដែលកំពុងធ្វើការងារនៅស្ថាប័នផ្សេងៗនាពេលបច្ចុប្បន្ន។ បណ្តាញនេះហៅថា សមាគមអតីតសិស្សដែលជួយគាំទ្រដល់សិស្សជំនាន់ក្រោយមានឱកាសសិក្សានៅសាកលវិទ្យាល័យ។ ការជួយគាំទ្រនេះ មានច្រើនទម្រង់ ដូចជា៖ ការរួមចំណែកថវិកា ជាជនគំរូ និងការចូលរួមប្រជុំជាដើម។

 

អង្គការ ខេប នឹងប្រើប្រាស់មូលនិធិទទួលបានពីអង្គការអ៊ុកទ្រី ដើម្បីបន្តដំណើរការសមាគមនេះស្ថិតក្នុងរចនាសម្ព័ន្ធកណ្តាលមួយសម្រាប់កម្មវិធីអាហារូបករណ៍ ដែលមានបណ្តាញស្ថាប័នច្បាស់លាស់។ លើសពីនេះទៀត សមាគមនេះ ផ្តល់សេវាប្រឹក្សាយោបល់អាជីពតាមទូរស័ព្ទ និងបង្កើនសម្លេងយុវជននៅតាមស្ថាប័នជាច្រើន រួមមាន៖ សាលារៀន ស្ថាប័នក្នុងស្រុក និងសាកលវិទ្យាល័យ។

 

គម្រោងឃីឡាមានគោលបំណងបង្កើនឱកាសដល់យុវជន ដើម្បីប្រើប្រាស់នូវសក្តានុពលភាពរបស់ពួកគាត់ តាមរយៈការផ្តល់អំណាចក្នុងការដឹកនាំដោយក្រុមយុវជន ដើម្បីគៀងគរធនធានដែលផ្តល់ប្រយោជន៍ដល់យុវជននៅក្នុងសង្គម រួមមាន៖ ស្ថាប័នអប់រំ រដ្ឋាភិបាល និងសង្គមជាទូទៅ។

 

ការផ្តល់ទីកន្លែងជួបជុំដល់យុវជនវ័យក្មេងសម្រាប់ធ្វើការចែករំលែកបទពិសោធន៍ គំនិតយោបល់ ជាពិសេសការផ្សារភ្ជាប់ការសិក្សារបស់គាត់ជាមួយនឹងជីវិតរស់នៅផ្ទាល់ពាក់ព័ន្ធនឹងផលប៉ះពាល់បរិស្ថាន និងការផ្តួចផ្តើមគំនិតយកសម្រាមមកកែច្នៃ ធ្វើឱ្យពួកគាត់ចូលរួមអភិវឌ្ឍសហគមន៍ប្រកបដោយគំនិតច្នៃប្រឌិដ្ឋ និងបង្កើនបាននូវធនធានយុវជនល្អៗ។ ការផ្តល់ឱកាសដល់យុវជនជួបជុំប្រើប្រាស់ចំណេះដឹង និងចែករំលែកបទពិសោធន៍ គឺជាវិធីសាស្រ្តផ្ទេរភារកិច្ចដល់មនុស្សជំនាន់ក្រោយដោយស្វ័យប្រវត្តិ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ