ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី១ជាមួយក្រុមអ្នកគ្រប់គ្រងសាកលវិទ្យាល័យ តិចសាស

Date : 2021-05-28
Facebook Twitter Google+ LinkedIn Addthis

ចាប់តាំងពីបើកដំណើរការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោ  សល្យនៅចុងឆ្នាំ២០១៩មក មជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានការរីកចម្រើនខ្លាំងក្នុងការគៀងគរដៃគូអប់រំអន្តរជាតិសំខាន់ៗសម្រាប់លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយបានធ្វើឱ្យកេរ្តិ៍ឈ្មោះវិទ្យាស្ថានជាតិអប់រំមានភាពល្បីសុសសាយនៅលើពិភពលោក។

 

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) បានរៀបចំកិច្ចប្រជុំលើកទី១ តាមរយៈអនឡាញជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ តិចសាស់ នៅសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ជាមួយនឹងសាកលវិទ្យាល័យ តិចសាស់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្វែងរកកិច្ចសហការ និងការគាំទ្រដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យរបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ព្រមទាំងភាពជាអ្នកដឹកនាំ ការស្រាវជ្រាវផ្នែកអប់រំ ជាពិសេសការស្រាវជ្រាវប្រតិបត្តិផ្នែកប្រឹក្សាគរុកោសល្យ។

 

នៅក្នុងអនុស្សារណៈយោគយល់គ្នានេះបានផ្តោតទៅលើចំណុចសំខាន់ៗចំនួន ៥ រួមមាន៖

 

  1. ការបង្កើតសក្តានុពលនៃកិច្ចព្រមព្រៀងផ្នែកអប់រំប្រកបដោយកិច្ចសហការសម្រាប់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹងឯកទេសប្រឹក្សាគរុកោសល្យ
  2. ជម្រុញឱ្យមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍សម្រាប់និស្សិត/គរុនិស្សិត ដើម្បីពង្រឹង/ពង្រីកបទពិសោធន៍នៅលើឆាកអន្តរជាតិ
  3. ការអភិវឌ្ឍកម្មវិធីអភិវឌ្ឍន៍អាជីពគ្រូបង្រៀនបែបនិមិ្មត(ពីចម្ងាយ)ដ៏មានសក្តានុពលដោយមជ្ឈមណ្ឌលស្រាវជ្រាវភាពជាអ្នកដឹកនាំអប់រំ (ELRC) សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC)
  4. បង្កើតកន្លែងពង្រឹងភាពជាដៃគូ និងពង្រីកឧត្តមភាពការសិក្សានៅក្នុងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា និង
  5. ការអភិវឌ្ឍកិច្ចព្រមព្រៀង/លក្ខណ្ឌលម្អិតនៅក្នុងអនុស្សារណៈយោគយល់ដ៏មានសក្តានុពល។

 

អនុស្សារណៈយោគយល់គ្នានេះមានរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះតទៅ ដែលនេះជាមោទនភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌល NGPRC ដែលធ្វើឱ្យការប្រឹក្សាគរុកោសល្យនៅព្រះរាជាណាចក្រកម្ពុជាមានភាពរីកចម្រើន៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ