ព័ត៌មាន និងព្រឹត្តិការណ៍

សន្និសីទជាតិលើកទី១ ស្តីពី “ការអប់រំប្រឹក្សាគរុកោសល្យ” ក្រោមប្រធានបទៈ “ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈសម្រាប់គ្រូប្រឹក្សាគរុកោសល្យ”

Date : 2021-07-31
Facebook Twitter Google+ LinkedIn Addthis

សមាគមគ្រូប្រឹក្សាគរុកោសល្យកម្ពុជា ក្រោមការសម្របសម្រួលពីមជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ដែលឧបត្ថម្ភគាំទ្រហិរញ្ញប្បទានដោយក្រសួងអប់រំ យុវជន និងកីឡា និងប្រតិបត្តិដោយអង្គការ ខេប បានរៀបចំសន្និសីទជាតិលើកទី១ ស្តីពី "ការអប់រំប្រឹក្សាគរុកោសល្យ ២០២១" រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយមានវត្តមានដ៍ខ្ពស់ខ្ពស់ពីសំណាក់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងស្ថាបនិកអប់រំជាច្រើនរូបទៀតចូលរួមជាវាគ្មិនរបស់សន្និសីទ។

 

សន្និសីទនេះបានផ្តល់នូវមេរៀនបទពិសោធន៍ និងចំណេះដឹងល្អៗជាច្រើនពីវាគ្មិនដែលមានបទពិសោធន៍រយៈពេលយូរឆ្នាំ​ក្នុងជីវភាពរស់នៅ និងវិស័យការងារ។​ ប្រធានបទជាច្រើនត្រូវបានដាក់បញ្ចូល និងបង្ហាញនៅក្នុងសន្និសីទ រួមមាន៖ (១) នវានុវត្តន៍និងទិសដៅការងារនៃគោលដៅកំណែទម្រង់វិស័យអប់រំ៖ សង្គមឌីជីថលកម្ពុជា (២) ការសិក្សាប្រៀបធៀបពីតួនាទីគ្រូប្រឹក្សាគរុកោសល្យក្នុងបរិបទកំណែទម្រង់អប់រំឆ្លើយតបសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (៣) ប្រសិទ្ធភាពនៃការប្រើសម្ភារឧបទេសជំនួយក្នុងការបង្រៀនវេយ្យាករណ៍ ភាសាអង់គ្លេសៈ ការសិក្សាស្រាវជ្រាវប្រតិបត្តិលើការរៀនរបស់សិស្សដោយប្រើរូបភាពនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (៤) ដំណាក់កាលទាំង៤នៃដំណើរការប្រែក្លាយទៅជាសាលារៀនជំនាន់ថ្មី (៥) កិច្ចដំណើរការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (៦) ប្រសិទ្ធភាពនៃការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ (៧) បរិបទនៃកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនស្របតាមគោលដៅកំណែទម្រង់វិស័យអប់រំ (៨) តួនាទីរបស់គ្រឹះស្ថានសិក្សាឯកជនក្នុងការគាំទ្រ និងការពង្រីកវិសាលភាពការអប់រំប្រឹក្សាគរុកោសល្យនៅកម្ពុជា (៩) តួនាទីរបស់សមាគមគ្រូប្រឹក្សាគរុកោសល្យកម្ពុជាក្នុងការចូលរួមសហគមន៍សិក្សាវិជ្ជាជីវៈ​ (១០) យុទ្ធសាស្រ្តបញ្ជ្រាបការអប់រំស្ទែមនៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (១១) គោលការណ៍គ្រឹះនៃគ្រូប្រឹក្សាគរុកោលសល្យនៅតាមគ្រឹះស្ថានសិក្សាកម្ពុជា (១២) ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបស្ថាបនានិយមក្នុងនិន្នាការនៃសហគមន៍សិក្សាវិជ្ជាជីវៈ (១៣) សារៈសំខាន់នៃការប្រឹក្សាគរុកោសល្យសម្រាប់លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា (១៤) ឧត្តមានុវត្តន៍នៃផែនការជាយុទ្ធសាស្រ្តនៃគ្រូប្រឹក្សាគរុកោសល្យ (១៥) ទំនាន់ទំនងរវាងការិក្សាស្រាជ្រាវអប់រំ និងសហគមន៍សិក្សាវិជ្ជាជីវៈ និង​ (១៦) បរិបទនៃការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីស្របតាមក្របខណ្ឌសហគមន៍សិក្សាវិជ្ជាជីវៈ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រខាងលើ ក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់លើការកសាងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់សម្រាប់ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការទីផ្សារការងារ។ ហេតុដូចនេះហើយ ចាំបាច់ត្រូវការគ្រូឧទ្ទេសគ្រូបង្រៀន អ្នកបំប៉នសមត្ថភាពគ្រូបង្រៀន គណៈគ្រប់គ្រងសាលាគរុកោសល្យ និងគណៈគ្រប់គ្រងសាលារៀន ដែលមានសមត្ថភាព និងឧត្តមភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សារបស់សិស្ស។ ឯឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា “ក្រសួងអប់រំ យុវជន និងកីឡាបានអនុម័តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន គោលនយោបាយស្តីពីគ្រូបង្រៀន ផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន គោលនយោបាយស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ ក្របខណ្ឌស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀននិងនាយកសាលា ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន និងសេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន និងនាយកសាលា ដើម្បីបណ្តុះវប្បធម៌រៀនពេញមួយជីវិត។ ក្នុងបរិការណ៍នេះ ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈនៅក្នុងប្រព័ន្ធអប់រំកម្ពុជា ជាការឆ្លើយតបមួយដ៏ចាំបាច់ ដើម្បីបង្កើនសមត្ថភាពបង្រៀនរបស់គ្រូ និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ សហគមន៍សិក្សាវិជ្ជាជីវៈជាក្រុមការងារដែលគ្រូបង្រៀនអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំក្នុងក្របខណ្ឌនៃការសិក្សាពេញមួយជីវិតតាមរយៈការសហការ ការចែករំលែក ការវិភាគ ការស្រាវជ្រាវប្រតិបត្តិ និងការឆ្លុះបញ្ចាំងលើការបង្រៀន និងរៀន

 

ម្យ៉ាងវិញទៀត ក៏មានការរៀចំក្រុមពិភាក្សាលើ៖ (១) បញ្ហាប្រឈមនៃការប្រឹក្សាគរុកោសល្យនៅតាមសាលារៀន (២)​ ការអនុវត្ត និងការលើកទឹកចិត្តចំពោះវិធីបង្រៀន និងរៀនតាមបែបរិះរករបស់គ្រូវិទ្យាសាស្រ្តនៅវិទ្យាល័យក្នុងប្រទេសកម្ពុជា (៣) ការប្រើប្រាស់ Reading Portfolio ដើម្បីជំរុញការអាន (៤) ផ្នត់គំនិតតាមបែបទស្សនវិជ្ជាស្តីពីការលើកទឹកចិត្តផ្នែកខាងក្នុង និងខាងក្រៅរបស់មនុស្ស (រាងកាយ ផ្លូវចិត្ត សីលធម៌ បញ្ញា) (៥) ការសិក្សាពីប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀនដើម្បីកាត់បន្ថយការភាន់ច្រឡំអំពីលក្ខណៈសត្វល្អិតសម្រាប់គរុនិស្សិតកម្រិតមធ្យមសិក្សានៅវិទ្យាស្ថានគរុកោសល្យ (៦) បញ្ហាប្រឈមក្នុងការងារអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុនិស្សិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម (៧) ទស្សនៈវិជ្ជានៃការអប់រំនៅថ្នាក់ឧត្តមសិក្សា (៨) ការលុបបំបាត់ការភាន់ច្រឡំចំនួនចម្រុះ និងផលគុណចំនួនគត់ជាមួយប្រភាគ (៩) សិក្ខាសាលាស្តីពី Peer Review (១០) នាទីរបស់ចរិកលក្ខណៈបុគ្គលទាំង៥ក្នុងការព្យាករណ៍លទ្ធផលសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រ (១១) ការបញ្ចូលល្បែងសិក្សាក្នុងការបង្រៀនគណិតវិទ្យានៅកម្រិតអនុវិទ្យាល័យ (១២) វីធីប្រើប្រាស់សំណួរក្នុងការរៀនវេយ្យាករណ៍៖ ករណីសិក្សាលើគរុនិស្សិត (១២+៤) បឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (១៣) ការប្រឈម និងដំណោះស្រាយដ៏សមរម្យនៃការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ (១៤) Language for Pre-Service Teachers (១៥) ការបញ្ចូល STEM ក្នុងការបង្រៀនជីវវិទ្យានៅកម្រិតវិទ្យាល័យ (១៦) ការពង្រឹងគុណភាពគ្រូបង្រៀនតាមរយៈការអនុវត្តការប្រឹក្សាគរុកោសល្យនៅតាមសាលារៀនក្នុងខេត្តកំពង់ស្ពឺ (១៧) Developing Effective Teaching Method to Introduce the Touch Typing (១៨) Project Based Learning (PBL) in Improving Students’ Learning outcome on Rock Identification and Classification (១៩) គោលការណ៍បឋមក្នុងការប្រើប្រាស់កម្មវិធី Miro (២០) Using Role Play to Improve Student Teachers’ Competence in Speaking English (២១) ការអភិវឌ្ឍវិធីសាស្ត្របង្រៀនសេនេទិចតាមរយៈការសិក្សាស្រាវជ្រាវនៃការពិសោធបង្កាត់សណ្តែក (២២) Digital Education in Higher Education in Cambodia វេទិកាពិភាក្សាលើកទី២ ស្តីពីៈ​ តួនាទីអ្នកពាក់ព័ន្ធក្នុងការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈ។

 

ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ថា “ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១នេះបានផ្លាស់ប្តូរច្រើនដំណាក់កាលផ្សេងៗគ្នា។ បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន ២៧សាលា។ យើងបានបង្កើតសាលាអប់រំពិសេសដើម្បីជួយបង្រៀនដល់ជនពិកាឱ្យមានជំនាញរកលុយជួយខ្លួន ក៏ដូចជាគ្រួសារគាត់ ដែលជាចំណែកមួយឱ្យកម្ពុជាយើងអាចប្រែក្លាយពីប្រទេសមានចំណូលទាបទៅមធ្យមកម្រិតខ្ពស់ ”។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ