ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធី”សៀវភៅអេឡិចត្រូនិចភាសាខ្មែរ”

Date : 2015-07-02
Facebook Twitter Google+ LinkedIn Addthis

នៅឆ្នាំសិក្សាឆ្នាំ ២០១៥-២០១៦នាពេលខាងមុខនេះអង្គការ ខេប នឹងផ្តល់ឧបករណ៍អេឡិចត្រូនិច (Tablets) និងកម្មវិធី ”សៀវភៅ អេឡិចត្រូនិចភាសាខ្មែរ” ដល់សាលាចំនួន ៥ ក្នុងខេត្តកំពង់ចាម និងខេត្តត្បួងឃ្មុំ ក្នុងគោលបំណងសាកល្បងប្រើប្រាស់វិធីសាស្ត្រ ផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាដើម្បីពង្រឹងអំណានដល់កុមារនៅ ប្រទេសកម្ពុជា។ អង្គការខេបបានកំពុងសហការជាមួយក្រសួង អប់រំ យុវជន និងកីឡាធ្វើការបង្កើតសៀវភៅអេឡិចត្រូនិចតាមកម្រិត សមត្ថភាពសម្រាប់សិស្សថ្នាក់ទី ២ និងថ្នាក់ទី ៣ ដែលសិស្សអាច ទទួលបានភាពជឿជាក់ពីការអានក្នុងកម្រិតមួយត្រឹមត្រូវ (ដែល ផ្ទុយគ្នានឹងការប្រើប្រាស់វិធីសាស្រ្តឬសម្ភារៈអំណានតែមួយប្រភេទ សម្រាប់សិស្សគ្រប់រូបដែលកំពុងប្រើសព្វថ្ងៃ)។


“កម្មវិធីនេះអាចធ្វើឡើងទៅបានតាមរយៈការគាំទ្រដ៏សប្បុរសពី All Children Reading: AGrand Challenge for Development Partners ដែលជាមូលនិធិរួមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍន៍អន្តរជាតិ(USAID), អង្គការទស្សនៈពិភពលោក, និង ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(AustralianAID)។ វាត្រូវបានរៀបចំដោយអង្គការសកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា (KAPE) និងមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ All Children Reading ជាដៃគូឡើយ។”

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ