បច្ចុប្បន្នភាពគម្រោង

គម្រោង ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀន (SML)

សេចក្តីពិពណ៌នាគម្រោងៈ

គោលបំណង

 

គោលបំណងគម្រោងគឺ “សាលាគោលដៅទាំងអស់ទទួលបានការរីកចម្រើន ផ្នែកសាលាកុមារមេត្រី ដោយសារការដឹកនាំ និងគ្រប់គ្រងកាន់តែប្រសើរឡើងរបស់នាយកសាលារៀន”។ វត្ថុបំណងគម្រោងរួមមាន៖

 

  1. លើកកម្ពស់បំណិនបច្ចេកទេសដល់សមាជិក ក្រុមបំប៉ន​ និង ពិនិត្យតាមដានថ្នាក់ស្រុក (DTMT) ដើម្បីគាំទ្របន្ដដល់គណៈគ្រប់គ្រងសាលារៀនទាំង១១ ។
  2. កែលម្អសមត្ថភាពគណៈគ្រប់គ្រងសាលារៀនតាមរយៈផ្ដល់ការបំប៉នពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង
  3. កែលម្អបរិស្ថានសាលាកុមារមេត្រីដោយពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងការផ្ដល់អំណោយអភិវឌ្ឍសាលារៀន ។​
  4. កសាងសមត្ថភាពគណៈកម្មការទ្រទ្រង់សាលារៀនតាមរយៈជំរុញការចូលរួម ការពិនិត្យតាមដាន និងការគ្រប់គ្រងធនធានក្នុងសាលារៀន ។

 

ក្រុមគោលដៅ

 

  • ១១​សាលារៀន ក្នុងស្រុកឆ្លូង ខេត្តក្រចេះ
  • សិស្សសរុបចំនួន ៣៦៥៧ នាក់ (ស្រី១៨៥៤នាក់) ចាប់ពីថ្នាក់ទី១ ដល់ទី៦
  • អ្នកអនុវត្តផ្ទាល់មានចំនួន ១៩៤នាក់ (ស្រី ៧៩នាក់)
  • គម្រោងចាប់ផ្ដើមពីថ្ងៃទី០១ សីហា ២០១៥ ដល់ ថ្ងៃទី ៣០​មិថុនា ឆ្នាំ២០១៨

 

សកម្មភាពសំខាន់ៗ៖

 

  • បំប៉នបំណិនបច្ចេកទេស ភាពដឹកនាំ និងគ្រប់គ្រង​ដលក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ស្រុក (DTMT)
  • ធ្វើទស្សនកិច្ចគាំទ្របច្ចេកទេសដល់សាលារៀនដោយ​ក្រុមDTMT
  • ផ្ដល់ការបំប៉នភាពដឹកនាំ និងគ្រប់គ្រងដល់គណៈគ្រប់គ្រងសាលារៀន ពីបុគ្គលិកគម្រោង និងក្រុម DTMT
  • រៀបចំទស្សនកិច្ចទៅសាលាកុមារមេត្រីគំរូដល់គណៈគ្រប់គ្រងសាលារៀន និងក្រុមDTMT
  • សម្របសម្រួល និងដឹកនាំការប្រជុំបច្ចេកទេសកម្រងដល់គ្រូ​បង្រៀន ដោយផ្ដោតលើបំណិនបង្រៀន និងការផលិតសម្ភារៈសិក្សា
  • បង្កើតផែនការអភិវិឌ្ឍសាលារៀនដោយប្រាស់កញ្ចប់អំណោយដែលបានផ្ដល់ជូន
  • ផ្ដល់ការកសាងសមត្ថភាពគណៈកម្មការទ្រទ្រង់សាលារៀនអំពីតួនាទី និងភារកិច្ច គោលនយោបាយអប់រំ ការស្វែងរកការគាំទ្រ និងការចូលរួមពីសហគមន៍
  • ធ្វើការវាយតម្លៃ (ទិន្នន័យមូលដ្ឋាន ទិន្នន័យពាក់កណ្ដាលគម្រោង និងទិន្នន័យចុងក្រោយ ) ដល់គណៈគ្រប់គ្រងសាលារៀនក្នុងកំឡុងពេលអនុវត្តគម្រោង

 

ឧបត្ថម្ភដោយ

 អង្គការឆាលហ្វានកម្ពុជា

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ