បច្ចុប្បន្នភាពគម្រោង

គម្រោង អាហារូបករណ៏សិស្សនៅសាកលវិទ្យាល័យ (CTSP)

សេចក្តីពិពណ៌នាគម្រោង

 

គម្រោង អាហារូបករណ៏សិស្សនៅសកលវិទ្យាល័យ (CTSP) ត្រូវបានគាំទ្រថវិកាដោយមូលនិធិ Merali និងអង្គការមូលនិធិអាស៊ី ហើយប្រតិបត្តិដោយអង្គការ ខេប បានឧបត្ថម្ភដល់សិស្សស្រីចំនួន១១៦នាក់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ គម្រោងបានបន្តពង្រីកសកម្មភាពដោយចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៦ ដើម្បីជួយដល់សិស្សស្រីចំនួន៣០នាក់បានបន្តការសិក្សារបស់ពួកគេ។

 

នៅពេលបច្ចុប្បន្ននេះ និស្សិតអាហារូបករណ៍ចំនួន១១៦នាក់រួមបញ្ចូលទាំងជំនាន់ទី១ និងទី២ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានការងារធ្វើនៅតាមក្រុមហ៊ុន ធនាគារ ក្នុងស្ថាបូ័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។

 

អំឡុងពេលប្រតិបត្តិការគម្រោង គម្រោងបានផ្តួចផ្តើមបង្កើតកម្មវិធីមូលនិធិសង្គមដើម្បីរៃអង្កាសមូលនិធិសង្គម ដោយបានជួយក្មេងស្រីក្រីក្រីចំនួន៣នាក់បានទៅបន្តការសិក្សារនៅឧត្តមសិក្សាក្នុងឆ្នាំ២០១៦។ ការផ្តល់ឱកាសដល់ក្មេងស្រីដើម្បីអាចបន្តការសិក្សានៅឧត្តមសិក្សា និងទទួលបានជោគជ័យក្នុងការងារគឺជាការជួយលើកស្ទួយការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមកម្ពុជា និងនិងកាត់បន្ថយទង្រង់រើសអើងយែនឌ័រ។

 

សកម្មភាពសំខាន់ៗ

 

  • សិក្សារយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ
  • ការរៀបចំប្រជុំប្រចាំខែ
  • ការសិក្សាតាមក្រុមមុខវិជ្ជា
  • សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីពគឺផ្តោតទៅលើៈ
     
    • ភាពជាអ្នកដឹកនាំ ការលើកទឹកចិត្ត ជំនាញទំនាក់ទំនង  
    • ការស្វែងយល់ការងារស្ម័គ្រចិត្ត
    • ទស្សនកិច្ចសិក្សា
    • ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន
    • ជំនាញភាសាអង់គ្លេស។

 

តំបន់គោលដៅ

 

សាកលវិទ្យាល័យ វែស្ទើន ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

 

ក្រុមគោលដៅ

 

និស្សិតស្រីក្រីក្រ និងងាយរងគ្រោះដែលបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ។

 

កាលបរិច្ឆេទប្រតិបត្តិគម្រោង

 

  • កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិៈ ១ តុលា ២០១៦
  • កាលបរិច្ឆេទបញ្ចប់គម្រោង៖ ៣០ កញ្ញា ២០២០

 

ឧបត្ថម្ភដោយ

 

អង្គការមូលនិធី Merali/អង្គការមូលនិធិអភិវឌ្ឍអាស៊ី (TAF)

 

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ