បច្ចុប្បន្នភាពគម្រោង

គម្រោង សៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ (E4K)

សេចក្តីពិពណ៌នាគម្រោង

 

គម្រោងសៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ (E4K) បង្កើតឡើងក្នុងគោលបំណងប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានសម្រាប់ជំនួយការបង្រៀន ក៏ដូចជាសម្ភារៈឧបទេសន៍ ដើម្បីលើកកម្ពស់សមត្ថភាពអានរបស់កុមារកម្ពុជា។

 

គម្រោង E4K ជាគម្រោងមួយក្នុងគម្រោងចំនួន១៥ ដែលត្រូវបានជ្រើសរើសចេញពីសំណើរសុំគម្រោងជាសកលសរុបចំនួន២៥០។ គម្រោងបាននឹងកំពុងអនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំចាប់តាំងពីខែមករា ឆ្នាំ២០១៥ មកម្លេះ។ គម្រោងនេះមានគោលការណ៍សំខាន់ៗចំនួន ៤ ក្នុងការ អភិវឌ្ឍសៀវភៅអេឡិចត្រូនិច រួមមាន៖

 

  1. ការអភិវឌ្ឍសៀវភៅអានដោយផ្អែកទៅតាមសមត្ថភាពខុសៗ គ្នានៃសិស្ស (ដោយប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិច)
  2. ការអភិវឌ្ឍតេស្តខ្លីៗដោយបញ្ចូលទៅក្នុងសៀវភៅអានអេឡិចត្រូនិច
  3. ការបង្កើតវិធីណែនាំអំពីការបងៀនឆ្លើយតបនឹងតម្រូវការសិស្សសម្រាប់អំណានថ្នាក់ដំបូង (DCLS) (ឧ. ក្រុមអំណានតាម កម្រិតសមត្ថភាព) ដែលកុមារអាចទទួលបានភាពជឿជាក់ពីការអានក្នុងកម្រិតមួយត្រឹមត្រូវ (ដែលផ្ទុយគ្នា នឹងការប្រើប្រាស់វិធីសាស្រ្ត ឬសម្ភារៈអំណានតែមួយប្រភេទសម្រាប់សិស្សគ្រប់រូប)
  4. ការចែកចាយសៀវភៅ​អេឡិចត្រូនិចតាមរយៈការចូលរួមពីដៃគូសហគ្រាសសង្គមធនធានសិក្សា (TTS)។​ ការប្រើប្រាស់សៀវភៅអេឡិចត្រូនិចគឺជាមូលដ្ឋានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិធីសាស្ត្របងៀនឆ្លើយតបនឹងតម្រូវការសិស្សសម្រាប់អំណានថ្នាក់ដំបូង (DCLS) ។

 

ក្រុមគោលដៅ

 

អ្នកទទួលផលពីគម្រោង គឺសិស្សថ្នាក់ទី ២ ដល់ទី ៣ នៅសាលាបឋមសិក្សាចំនួន ១០ ។ ដោយសាលានីមួយៗនឹងត្រូវទទួលបានឧបករណ៍ថាប់ប្លែតចំនួន ២៥គ្រឿងសម្រាប់ឱ្យសិស្សប្រើប្រាស់សៀវភៅអេឡិចត្រូនិចតាមកម្រិតអំណានរបស់ពួកគេ។ សៀវភៅអេឡិចត្រូនិចតាមកម្រិតសមត្ថភាព (សៀវភៅឆ្លាត) ភាពទាក់ទាញជាច្រើន រួមទាំងការធ្វើតេស្តអំណានដោយស្វ័យប្រវត្តិ និងការអានអត្ថបទដោយស្វ័យប្រវត្តិ។

 

សកម្មភាពសំខាន់ៗ៖

 

  • ការវិភាគខ្លឹមសារនៃសៀវភៅអាន-សរសេរថ្មីរបស់ក្រសួងអប់រំ​ យុវជន និង កីឡា
  • បង្កើតរូបមន្តអំណានតាមកម្រិតសមត្ថភាព
  • បំលែងអត្ថបទអំណានតាមកម្រិតសមត្ថភាពទៅជាឌីជីថល
  • ការចូលរួមបង្កើតសៀវភៅស្តង់ដារអំណានថ្នាក់ទី៣
  • ការបង្កើតសៀវភៅណែនាំស្តីពីការបងៀនឆ្លើយតបនឹងតម្រូវការសិស្សសម្រាប់អំណានថ្នាក់ដំបូង (DCLS)
  • ការបណ្តុះបណ្តាលគ្រូឱ្យប្រើប្រាស់ការបងៀនឆ្លើយតបនឹងតម្រូវការសិស្សសម្រាប់អំណានថ្នាក់ដំបូង (DCLS)
  • ការវិភាគយ៉ាងម៉ត់ចត់ទៅលើលទ្ធផលនៃការអានដោយប្រើប្រាស់តេស្តវាយតម្លៃថ្នាក់ដំបូងបែបអេឡិចត្រូនិច (Tangerine) សម្រាប់វាយតម្លៃមុន និងក្រោយអនុវត្តសកម្មភាពគម្រោង
  • ការស្វែករកទីផ្សារសម្រាប់សៀវភៅអេឡិចត្រូនិចតាមរយៈភាពដៃគូ ជាមួយ TTS។

 

ម្ចាស់ជំនួយ

គម្រោង E4K ត្រូវបានគាំទ្រមូលនិធិពីអង្គការ All Children Reading ដែលជាមូលនិធិរួមពីទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID), អង្គការ ទន្សនៈពិភពលោក (World Vision),​ ទីភ្នាក់ងារប្រទេសអូស្រ្តាលីដើម្បីអភិវឌ្ឍន៍ (DFAT) សម្រាប់អនុវត្តសកម្មភាពចំនួន ៣១ ខែ។

            


 

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ