អតីតភាពគម្រោង

គម្រោងសាលារៀនដៃគូ (BSI)

សេចក្តីពិពណ៌នាគម្រោង

 

            គម្រោងសាលារៀនដៃគូដែលហៅកាត់ថាគម្រោង ប៊ី អេស អាយគឺជាគម្រោងថ្មីមួយ ដែលមាន​គោលដៅធ្វើឲ្យសាលាគោលដៅចំនួនបីក្លាយទៅជាសាលារៀនជំនាន់ថ្មី​​ដែលមានស្តង់ដាគុណភាព​ សិក្សាខ្ពស់មានប្រព័ន្ធអភិបាលកិច្ចរឹងមាំនិងមានការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន​ជា​ប្រចាំ។​ភាពទន់ខ្សោយផ្នែកគណនីយភាព និងការទទួលបានប្រាក់កម្រៃតិចតួច​ជាមូលហេតុរ៉ាំរ៉ៃ​ដែលធ្វើឲ្យ ស្តង់ដាគុណភាពអប់រំអន់ថយនៅក្នុងសាលារៀនជាច្រើន ។ គម្រោងមានគោលដៅធ្វើឲ្យ​សាលា រៀនរដ្ឋសម្រេចបាននូវស្តង់ដាគុណភាពអប់រំខ្ពស់ដូចសាលារៀនឯកជនដែរ ។​ 

 

                ដោយមានការជួយជ្រោមជ្រែងពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងសាលា​គរុកោសល្យ និង​វិក្រឹត ការខេត្ត គម្រោងកំពុងជ្រើសរើស និងបំប៉នគ្រូបង្រៀនប្រកបដោយឆន្ទៈនិង​មនសិកា​វិជ្ជាជីវៈ បង្កើត​គណៈកម្មការកណ្តាលដែលកំពុងជួយដល់ដំណើរការអនុវត្តរចនាសម្ព័ន្ធអភិបាលកិច្ចថ្មីនិង​ធានាឲ្យ​បាន​នូវការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពនិងមានការចូលរួមពេញលេញពី​ សហគមន៍ ។ បន្ទប់សិក្សាបែបថ្មី បន្ទប់កុំព្យូទ័រនិងបន្ទប់ពិសោធវិទ្យាសាស្ត្រ​ត្រូវបានរៀបចំឡើង​ដោយ​សិស្ស​ជំនាន់ថ្មីដើម្បីធ្វើឲ្យការសិក្សាកាន់តែល្អប្រសើរឡើង។ គម្រោងទទួលបានការគាំទ្រ​ពីមូលនិធិ​អូកទ្រីនៃប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ២០១១កន្លងមក ។​ 

 

               គម្រោង ប៊ីអេសអាយ បានស្តារឡើងវិញព្រមទាំងផ្តួចផ្តើមអនុវត្តកម្មវិធីថ្មីៗជាច្រើននៅក្នុង​សាលា​គោលដៅចំនួនបីគឺ វិទ្យាល័យ ហ៊ុន សែន ស្គន់ វិទ្យាល័យ សម្តេចម៉ែនិងអនុវិទ្យាល័យ អនុវត្ត ហ៊ុន សែន កំពង់ចាម ដោយប្រើប្រាស់វិធីថ្មីៗក្នុងការរៀបចំសាលារៀនដើម្បីធ្វើឲ្យការប្រើប្រាស់​ផ្ទៃដី និង​ទីធ្លាសាលារៀនកាន់តែមានប្រសិទ្ធភាពល្អធ្វើឲ្យបន្ទប់រៀនមានពន្លឺគ្រប់គ្រាន់​រៀបចំឲ្យមាន​តុបង្ហាញស្នាដៃសិស្សព្រមទាំងកែលម្អទេសភាព ក្នុងសាលារៀនប្រកបដោយភាព​ទាក់ទាញ ។ បន្ទប់សិក្សាត្រូវបានកែលម្អក្នុងកម្រិតខ្ពស់ និងរៀបចំជាបន្ទប់មុខវិជ្ជា ។ បន្ទប់បច្ចេកវិជ្ជា​ព័ត៌មានថ្មី សួនកសិកម្មគំរូនិងបណ្ណាល័យដែលបានកែលម្អឲ្យមានគុណភាពខ្ពស់ ដោយបំពាក់​បរិក្ខាថ្មីៗ។ គម្រោងបានរៀបចំកម្មវិធីសិក្ខាសាលាជាច្រើន​រួមមានប្រធានបទដូចជា​ការធ្វើឲ្យ​បរិស្ថាន​សិក្សា​សំបូរ​បែប ការសិក្សាបែបសហការការពង្រីកខ្លឹមសារមេរៀន ពីរ៉ាមីតបង្ហាញ​លទ្ធផល​សិក្សានិង មាន​ប្រធានបទសំខាន់ៗជាច្រើនទៀតត្រូវបានរៀបចំ សំដៅឲ្យមានការប្រើ​ប្រាស់បណ្ណាល័យនិង​បន្ទប់ពិសោធវិទ្យាសាស្រ្ត ដើម្បីឲ្យសិស្សបាន សិក្សាពេញលេញ។​គណៈកម្មការកណ្តាល​បាន​ចុះ​ពិនិត្យនិងវាយតម្លៃសាលារៀនជាទៀងទាត់ ព្រមទាំងជួយគម្រោង​ធ្វើយ៉ាងណាឲ្យសម្រេចបាន​នូវស្តង់ដាខ្ពស់បំផុត ។​ 

 

សនិទានភាពនៃកម្មវិធី

 

       គម្រោង សាលារៀនដៃគូព្យាយាមបង្កើតឲ្យបានគំរូអភិវឌ្ឍច្រើន ជម្រើសក្នុងសាលារៀនរដ្ឋ ដោយផ្អែកលើលក្ខណៈអំណោយផលរបស់សាលាក្នុងការប្រើប្រាស់ជំនួយបច្ចេកទេស។ គម្រោងមិនមែនត្រឹមតែផ្តល់ជំនួយបច្ចេកទេសដ៏ល្អពេញលេញដល់សាលាដែលត្រូវបានជ្រើសរើសប្រកបដោយសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធអភិបាលកិច្ចជំនាញ ដែលធានាឲ្យការប្រើប្រាស់ធនធានថវិកាឧបត្ថម្ភគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព និងមានគណនេយ្យភាព ដោយផ្អែកលើភារកិច្ចបន្ថែម ដែលគ្រូបង្រៀនបានបំពេញ (. ការរៀបចំគម្រោងការពិសេសពាក់ព័ន្ធនឹងការសិក្សាបែបស្ថាបនា ការផ្តល់ប្រឹក្សាអាជីព និងក្លឹបសិក្សា...។ល។ វិធីអភិវឌ្ឍទាំងពីរគន្លងនេះបង្ហាញពីគំរូនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងសាលារៀនរដ្ឋទាំងបីដោយមន្ទីរអប់រំ   យុវជន និងកីឡាខេត្ត ដែលសហការយ៉ាងជិតស្និទជាមួយតួអង្គមិនមែនរដ្ឋាភិបាល (. អង្គកា។

 

សកម្មភាពសំខាន់ៗ៖

 

  • សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​ពានរង្វាន់សាលារៀនឆ្នើមប្រចាំឆ្នាំក្នុងចំណាត់ថ្នាក់លេខ ២ អមដោយថវិកាចំនួន៦លានរៀលដល់អនុវិទ្យាល័យ ហស អនុវត្តកំពង់ចាម។
  • ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការឆាលហ្វានបានទទួលយកជាផ្លូវការនូវគំរូសាលារៀនជំនាន់ថ្មី។
  • ការរីកចម្រើនយ៉ាងឆាប់រហ័សនូវចំណេះដឹងកុំព្យូទ័រ។
  • ការបញ្ចប់ឯកសារពិគ្រោះយោបល់ដែលរំលេចពីជោគជ័យ និង​មេរៀន បទពិសោធ​ន៍សម្រាប់ការផ្សព្វផ្សាយថ្នាក់ជាតិ។
  • ការរកប្រាក់ចំណូលអនុវិទ្យាល័យ ហស អនុវត្តកំពង់ចាម ទទួលបានលើស ១៥.០០០ដុល្លាអាមេរិកនៅក្នុងឆ្នាំទី៥។
  • ការចាប់ផ្តើមដោយជោគជ័យសកម្មភាពរកប្រាក់ចំណូលនៅវិទ្យាល័យ​សម្តេចម៉ែ។

 

ក្រុមគោលដៅ

 

  • សិស្សថ្នាក់ទី ៧ ដល់ទី ៩ នៅវិទ្យាល័យចំនួន ៣ នៅក្នងស្រុកចំនួន៣ (ត្បូងឃ្មុំ កំពង់ចាម និងជើងព្រៃ) ក្នុងខេត្តចំនួន២ រួមមាន៖ កំពង់ចាម និងត្បូឃ្មុំ។
  • ការគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន
  • មាតាបិតាសិស្ស។

 

គម្រោង BSI ទទួលការឧបត្ថម្ភគាំទ្រពី៖

អង្គការមូលនិធិអូកទ្រី អង្គការមូលនិធិ Breteau និងក្រុមហ៊ុន Apple

   

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ