អតីតភាពគម្រោង

គម្រោងពង្រឹងគុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសានក្នុងប្រទេសកម្ពុជា (EQUAL)

សេចក្ដីសង្ខេប

         គម្រោងអនុវត្តនៅសាលារៀនគោលដៅចំនួន ១៥ ស្ថិតក្នុងស្រុកចំនួន២នៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី។ ក្នុងចំណាមសាលារៀនដែលទទួលបានការគាំទ្រ ទាំងនេះ មានសាលាបឋមសិក្សាចំនួន ១៣ និងអនុវិទ្យា ល័យចំនួន ២។ ការប្រតិបត្តិគម្រោងនឹងចូលរួមដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងគុណភាពអប់រំបរិយាបន្ន   ជាពិសេសកុមារី ក្រុមងាយរងគ្រោះ កុមារជនជាតិដើមភាគតិច និងកុមារក្នុងគ្រួសារក្រីក្រ។ ការចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាទូទាំងខេត្តបានធ្លាក់ចុះ ៣% ចាប់តាំងពីឆ្នាំ២០១៨មក ហើយអត្រាឆ្លងភូមិសិក្សាពីបឋមសិក្សាទៅមធ្យមសិក្សារបស់សិស្សប្រុស និងសិស្សស្រី ក៏កំពុងធ្លាក់ចុះផងដែរ។ ដោយសារតែសាលារៀនបិទទ្វារមានរយៈពេលយូរ កុមារក្រៅសាលាបានកើនឡើងពី ១% ទៅ ៩% នាពេលបច្ចុប្បន្ននេះ បើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ចំណែកឯអត្រាបោះបង់ការសិក្សាក្នុងចំណោមក្មេងស្រីនៅកម្រិតមធ្យមសិក្សាបឋមភូមិបានកើនឡើងជិតពីរដង គឺពី ១២% ទៅ ២១%។

 

គោលបំណង

  • គុណភាពអប់រំ និងការចូលរួមនៅកម្រិតនៃការអប់រំជា មូលដ្ឋានកើនឡើងក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជា កុមារី ក្រុមជនជាតិភាគតិច ជនពិការ និងជនក្រីក្រ”។
  • កុមារនៅក្រៅសាលា និងកុមារជនជាតិភាគតិចក្នុងខេត្តរតនគិរី មានឱកាសបំពេញសិទ្ធិក្នុងការអប់រំនៅបឋមសិក្សា និងបន្តទៅអនុវិទ្យាល័យដោយរលូន តាមរយៈការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងផ្លាស់ប្តូរបែបយេនឌ័រ។

 

យុទ្ធសាស្ត្រសំខាន់ៗ

  1. ស្វែងយល់ពីរបៀបដែលបទដ្ឋានយេនឌ័រមានឥទ្ធិពលលើកុមារក្នុងដំណើរជីវិតរបស់ពួកគេ។ ដោយយកចិត្តទុកដាក់ជាក់លាក់ចំពោះប្រពៃណី និងវប្បធម៌ក្នុងតំបន់គោលដៅ។
  2. ពង្រឹងទីភ្នាក់ងាររបស់ក្មេងស្រី និងស្ត្រីវ័យក្មេង ដោយធ្វើការដើម្បីផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងក្មេងប្រុសតាមរយៈការផ្តល់នូវឧបករណ៍អនុវត្តជាក់ស្តែង ដើម្បីធ្វើការសំរេចចិត្តប្រកបដោយការយល់ដឹងច្រើននាពេលអនាគតរបស់ពួកគេ។
  3. ជំរុញបរិយាកាសអំណោយផល (រួមទាំងគោលនយោបាយ) ដែលភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដើម្បីគាំទ្រកុមារ និង    យុវជនក្នុងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រ។

 

សកម្មភាពសំខាន់ៗ

សកម្មភាព១.១៖ បង្កើនលទ្ធភាពទទួលបានការអប់រំផ្លូវការទាំងនៅកម្រិតបឋមសិក្សា និងកម្រិតអនុវិទ្យាល័យ សម្រាប់កុមារក្នុងស្ថានភាពលំបាក (ឧ. ពិការ) និង/ឬ លើសអាយុចូលរៀន កុមារមានទំនោរបោះបង់ការសិក្សា រួមទាំងក្មេងស្រីវ័យជំទង់។

សកម្មភាព១.២៖ កាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុដែលជាបញ្ហារារាំងដល់គ្រួសារដែលបានជ្រើសរើស ដើម្បីឲ្យពួកគាត់បញ្ជូនកូនៗ ជាពិសេសក្មេងស្រីទៅរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ។

សកម្មភាព១.៣៖ បង្កើនការយល់ដឹង និងលទ្ធភាពទទួលបានសេវាសម្រាប់សិទ្ធិខាងផ្លូវភេទនិងសុខភាពបន្តពូជក្នុងចំណោមក្មេងស្រី និងក្មេងប្រុសជំទង់។

សកម្មភាព២.១៖ កុមារីនិងកុមារាទទួលបានការអប់រំប្រកបដោយគុណភាព ដែលឆ្លើយតបទៅនឹងតម្រូវការ និងសិទ្ធិរបស់ពួកគេ។

សកម្មភាព២.២៖ បង្កើនសមត្ថភាពអំណាន និងសំណេរដល់សិស្សានុសិស្ស។

សកម្មភាព៣.១៖ ក្មេងស្រី ក្មេងប្រុស អ្នកដឹកនាំ រួមទាំងសមាជិកសហគមន៍ និងមន្ត្រីរដ្ឋាភិបាលមានអាកប្បកិរិយាវិជ្ជមានចំពោះសិទ្ធិកុមារី និងជាពិសេសការអប់រំរបស់កុមារី។

សកម្មភាព៤.១៖ បង្កើនការគាំទ្រពីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ការចូលរួមផ្នែកអប់រំរបស់ក្មេងស្រីជំទង់ កុមារ និងយុវជន ក្រៅសាលា (ឧ. បរិយាកាស និងដំណើរការសិក្សា ខ្លឹមសារ/កម្មវិធីសិក្សា គោលនយោ បាយ ។ល។)។

 

គោលដៅ និងអ្នកទទួលផលៈ

  • សាលាបឋមសិក្សាចំនួន១៣
  • អនុវិទ្យាល័យចំនួន ២
  • គ្រូបង្រៀនចំនួន ១១២នាក់ (ស្រី៤៩នាក់)
  • កុមារចំនួន ៣ ៣៩៣នាក់ (កុមារី៣៨%)
  • យុវជនចំនួន ១ ៣៨៩នាក់ (ស្រី៥១%)
  • ក្មេងក្រៅសាលាកំណត់អត្តសញ្ញាណ (ស្រី៥០%)
  • ឪពុមម្តាយចំនួ ៨ ១៦០នាក់។

 

តំបន់គោលដៅៈ ស្រុកបកែវ ខេត្តរនគិរី

         កម្មវិធីនេះប្រតិបត្តិដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា​ (ខេប)។ ទស្សនៈនៅក្នុងព្រឹត្តិបត្រនេះមិនប៉ះពាល់ទៅនឹងទស្សនៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាទេ។

 

គាំទ្រហិរញ្ញប្បទានដោយៈ

អង្គការផ្លែនអន្តរជាតិ

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ