សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការផ្លាស់ប្តូរក្តីសង្ឃឹមជាវិជ្ជមាន

Date : 2020-09-08
Facebook Twitter Google+ LinkedIn Addthis

កញ្ញា វ៉ាន់ ស៊ូហ្វី អាយុ ២៣ឆ្នាំ ជានិស្សិតអាហារូបករណ៍គម្រោងអាហារូបករណ៍និស្សិតកម្រិតឧត្តមសិក្សា (CTSP) ឯកទេសរដ្ឋបាលសាធារណៈ ដែលនឹងគ្រោងបញ្ចប់បរិញ្ញាបត្រចុងឆ្នាំ២០២០។ កញ្ញា មានបងស្រីម្នាក់ ប្អូនប្រុសបីនាក់ និងប្អូនស្រីម្នាក់ ដែលរស់នៅជាមួយឪពុកម្តាយដែលមានមុខរបរជាអ្នកដុតនំ និងធ្វើស្រែចម្ការ។

 

ក្រោយពីបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នាងចង់សិក្សាបន្ត ប៉ុន្តែគ្រួសាររបស់នាងខ្វះខាត និងមានសមាជិកច្រើននៅក្នុងបន្ទុក ធ្វើឱ្យនាងសម្រេចចិត្តថានឹងឈប់រៀនដើម្បីរកប្រាក់។ នាងមិនសង្ឃឹមថានឹងបានសិក្សាបន្តទេ ក៏បានជួយម្តាយធ្វើនំលក់នៅផ្ទះ ធ្វើនំតាមការកម្មង់របស់អតិថិជន និងជួយអ៊ំលក់ដូរនៅផ្ទះ។

 

នាងបានទទួលព័ត៌មានអំពីអាហារូបករណ៍អង្គការ ខេប តាមរយៈបងស្រី ហើយក៏បានដាក់ពាក្យស្នើសុំអាហារូបករណ៍ដោយធ្វើតេស្ត សម្ភាសន៍ និងត្រូវបានវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅផ្ទះនាងផ្ទាល់ ទើបជាប់ជាសិស្សអាហារូបករណ៍។

 

កញ្ញា វ៉ាន់ ស៊ូហ្វី បានលើកឡើងថា "នាងខ្ញុំមានការផ្លាស់ប្តូរច្រើន ដូចជា មានភាពក្លាហាន ចូលចិត្តអានសៀវភៅ ហ៊ាននិយាយ ចេះសួរពេលជួបជាមួយមនុស្សថី្មៗ បានរៀនមេរៀនថ្មីៗពីការចូលរួមសិក្ខាសាលា និងធើ្វការងារស្ម័គ្រចិត្តជួយសង្គម។ ទាំងអស់នេះហើយធ្វើឱ្យនាងខ្ញុំអភិវឌ្ឃន៍បុគ្គលិកលក្ខណៈយ៉ាងឆាប់រហ័ស"។

 

បច្ចុប្បន្ននាងកំពុងហាត់ការងារនៅអង្គការ ខេប ក្នុងគម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា (KYLA) ក្នុងក្រុងកំពង់ចាម៕

 

#CTSP #KYLA #KAPEProjects

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ