សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ក្លាយជាអ្នកជំនាញផុតពីភាពក្រីក្រ
Date : 2017-09-29ឆន មួយលាង នាងមានអាយុ ២២ឆ្នាំមកពីខេត្តកំពង់ចាម បានរៀននៅសាលា PNC។ បច្ចុប្បន្ននេះ នាងធ្វើការជាអ្នកអភិវឌ្ឍសុសវែរនៅក្រុមហ៊ុន Flexible Solution។ នាងទទួលខុសត្រូវលើការបង្កើតប្រព័ន្ធសរសេរកូដសម្រាប់អតិថិជន។ មួយលាងបានរៀនសូត្រជាច្រើនពីកន្លែងការងាររបស់នាង ជាពិសេស របៀបប្រើការងារបច្ចេកទេសដែលបានរៀនកន្លងមក របៀបដំណើរការអាជីវកម្ម និងការទំនាក់ទំនងជាមួយអតិថិជន។ អ្វីដែលមួយលាងពេញចិត្តបំផុតនៅកន្លែងធ្វើការគឺការទំនាក់ទំនង និងការជួយក្រុមការងាររបស់ខ្លួន៕
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ