សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

មេឃុំគំរូ

Date : 2014-03-27
Facebook Twitter Google+ LinkedIn Addthis

បន្ទាប់ពីកាន់ការងារក្នុងតំណែងជាមេឃុំជ្រៃវៀនអស់រយៈពេលប្រហែលជាពីរឆ្នាំ គឺអំឡុងពេលដំណាលគ្នានឹងការចាប់ផ្តើមគម្រោង វិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC) លោក អន សំរិទ្ធិ បានធ្វើការសហការយ៉ាងសកម្មជាមួយគម្រោងចាប់តាំងពីអង្គប្រជុំដំបូងជាមួយបុគ្គលិកគម្រោងដើម្បីស្វែងរការគាំទ្រគ្រូបង្វឹកអំណាននៅក្នុងសាលាបឋមសិក្សា ព្រៃទទឹង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក សំរិទ្ធិ មានអាយុ៥៥ឆ្នាំ និងរស់នៅក្នុងភូមិបន្ទាយរឿង។

 

ដោយសារការសប្បាយចិត្តដ៏ខ្លាំងក្នុងការអភិវឌ្ឍឃុំ និងការគាំទ្រពីក្រុមគ្រួសារ ហើយនិងមិត្តភ័ក្រនោះ លោកបានសម្រេចចិត្តឈរឈ្មោះជាមេឃុំ និងបានជាប់ឆ្នោតជាមេឃុំនៅឆ្នាំ២០១២។ 

 

លោកបានមានប្រសាសន៍ថា ក្នុងនាមជាមេឃុំ លោកបានជួបបញ្ហាប្រឈមជាច្រើនព្រោះប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកមានចំណេះដឹងនៅមានកម្រិត ដែលមានបញ្ហាផ្សេងៗជាច្រើនត្រូវដោះស្រាយ។ លោកបាននិយាយថា បញ្ហានិមួយៗដែលត្រូវដោះស្រាយ គឺឃុំផ្តល់អទិភាពដល់បញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមដើម្បីធ្វើការពិភាក្សារវាងក្រុមប្រឹក្សាឃុំជាមួយក្រុមប្រឹក្សាឃុំរកដំណោះស្រាយល្អៗ។ ក្រុមប្រឹក្សាឃុំក៏នៅមានចំណេះដឹងនៅមានកម្រិតផងដែរ និងបទពិសោធន៍សម្របសម្រួលការងារ ដែលវាគឺជាបញ្ហាប្រឈមមួយទៀតសម្រាប់លោកដោះស្រាយដែរ។ លោកគិតថា បញ្ហាជាច្រើនដែលកើតឡើងដោយសារកង្វះធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងជំនាញ។ ដូច្នេះ ទស្សនវិស័យរបស់លោកសម្រាប់ឃុំ គឺត្រូវលើកកម្ពស់ការអប់រំសម្រាប់ពលរដ្ឋនៅក្នុងឃុំ។ លោកបានយកចិត្តទុកដាក់លើវិស័យអប់រំដោយធ្វើការស្រាវជ្រាវរកមូលនិធិ និងការឧបត្ថម្ភគាំទ្រពីអង្គការជាតិ និងអន្តរជាតិ។ 

 

លោក សំរិទ្ធិ មានសេចក្តីសប្បាយរីករាយសហការជាមួយអង្គការទាំងអស់ដែលមកឧបត្ថម្ភគាំទ្រដល់ឃុំរបស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ លោកមានការចាប់អារម្មណ៍បំផុតជាមួយគម្រោង វិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC) ព្រោះគម្រោងនេះបានឧបត្ថម្ភគាំទ្រការអប់រំផ្ទាល់។ គម្រោងនេះមានវិធីសាស្រ្តសិក្សាថ្មីៗ និងតិចនិចសម្រាប់បង្រៀនសិស្ស។ ទោះបីជាគម្រោងត្រូវការបដិភាគហិរញ្ញវត្ថុមួយចំនួនសម្រាប់គ្រូបង្វឹកអំណាននៅសាលាក៏ដោយ លោកមិនបាននៅស្ងៀមមិនស្វែងរកការឧបត្ថម្ភគាំទ្រដាក់បំពេញទៅក្នុងបដិភាគនោះទេ។ នេះគឺចង់បង្ហាញថា ឃុំមានស្វ័យភាពដោយខ្លួនឯងដោយមានការចូលរួមពីសមាជិកសហគមន៍ និងដើម្បីឱ្យបានស្របតាមទិសដៅមួយនៃទិសដៅជាច្រើនរបស់រដ្ឋាភិបាល លោកបានជួយធ្វើឱ្យឃុំមានការផ្លាស់ប្តូរនូវទិសដៅរបស់ខ្លួនដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមជាជាងតែលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។

 

លោកគិតថា ថ្វីបើការលើកកម្ពស់ការអប់រំគឺជាការទទួលខុសត្រូវក្នុងវិស័យអប់រំក៏ដោយ ក៏ឃុំត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយផងដែរ។ លោកបានរៀបចំកិច្ចប្រជុំប្រចាំខែគ្រប់ពេលជាមួយអ្នកពាក់ព័ន្ធ។ ជានិច្ចកាល លោកបានប្រាប់ពលរដ្ឋរបស់គាត់នូវគំនិតមួយថា "យើងគួរធ្វើជាអ្នកឱ្យ មិនមែនជាអ្នកសុំ ព្រោះថាពេលយើងក្លាយជាអ្នកឱ្យគឺយើងមានការសប្បាយចិត្តខណៈពេលដែលអ្នកសុំមិនដែលសប្បាយចិត្តនូវអ្វីដែលគេស្វែងរក។លោកបានមានប្រសាសន៍បន្ថែមថា ឃុំរបស់លោកបានបម្រុងថវិកាមួយចំនួនទៅក្នុងផែនការអភិវឌ្ឍឃុំសម្រាប់គាំទ្រជាប្រាក់ឈ្នួលដល់គ្រូបង្វឹកអំណានរយៈពេល៩ខែ។ លោកក៏បានសន្យាផ្តល់ថវិកាមួយចំនួនដល់គ្រូបង្វឹកអំណានបន្តចំនួន៦ខែទៀតនៅពេលណាមានមូលនិធិ។

 

ចុងក្រោយ លោកនឹងបន្តបម្រុងមូលនិធិឃុំសម្រាប់គ្រូអំណាន ទោះបីជាគម្រោងបិទបញ្ចប់ក៏ដោយ។ ការសម្រេចចិត្តរបស់លោកគឺដើម្បីបង្ហាញដល់សង្គមស៊ីវិល និងក្នុងតំបន់ថា ឃំុលោកមានស្វ័យភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍។ លោកក៏បានពេញនឹងគម្រោងត្រាក់ផងដែរ ដែលបានប្រមូលផ្តុំមូលនិធិពីប្រភពផ្សេងៗគ្នាដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងសហគមន៍៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ