សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ខ្ញុំនៅតែរក្សាក្តីសង្ឃឹម ទោះបីមានស្ថានភាពលំបាក!

Date : 2015-12-20
Facebook Twitter Google+ LinkedIn Addthis

មួយ ដានី គឺជានិស្សិតអាហារូបករណ៍របស់ កម្មវិធីអាហារូបករណ៍នៅសាកលវិទ្យាល័យ (ស៊ីធីអេសភី) ដែលបានសិក្សាជំនាញហិរញ្ញវត្ថុ និងធនាគារ ។ នាងជាកូនរបស់គ្រួសារ ក្រីក្រមួយនៅក្នុងស្រុកកោះ សុទិន ខេត្តកំពង់ចាម ។​​​ ផ្ទះរបស់នាងស្ថិតនៅជាប់មាត់ទន្លេ ហើយ ត្រូវបានខូចខាតដោយសារតែដីច្រាំងទន្លេបាក់កាលពីពេលទឹកជំនន់ឆ្នាំ ២០១១ ។ 

 

ដានីបាននិយាយថា ឪពុករបស់នាងបានស្លាប់ជាច្រើនឆ្នាំមកហើយ កាលនៅរស់ ឪពុក នាងគ្មានការងារធ្វើទេ ហើយងងឹតភ្នែកទៀតផង ត្រូវស្នាក់នៅផ្ទះមិនអាចទៅណាមកណា​បាន។ នាងមានតែម្តាយម្នាក់ប៉ុណ្ណោះ ដែលជាអ្នករកស៊ីចិញ្ចឹមគ្រួសារដោយប្រកបមុខរបរ លក់បន្លែតាមកង់នៅក្នុងភូមិ ។ 

 

លោកស្រី ឈុត សុខជា ជាម្តាយរបស់នាងដានី បានមានប្រសាសន៍ថា "យើងគ្មានដី មួយប្លង់សម្រាប់ធ្វើផ្ទះរស់នៅទេ ប៉ុន្តែឥឡូវនេះ យើងរស់នៅផ្ទះបងប្រុសរបស់ខ្ញុំបណ្តោះ អាសន្នសិន" ។ ប្អូនប្រុសរបស់នាងដានីបានឈប់រៀន ហើយបានទៅធ្វើការងារជាកម្មករ ដាំដើមកាស្យានៅខេត្តរតនៈគិរីជាមួយអ្នកជិតខាងម្នាក់ ។

 

ដោយទទួលបានឳកាសសិក្សានៅសាកលវិទ្យាល័យ វែស្ទើន នាងដានី មានមោទនភាព ខ្លាំងចំពោះខ្លួនឯង ក៏ដូចជាអ្នកជិតខាងនាងផងដែរ ។ មនុស្សវ័យចំណាស់ជិតខាងម្នាក់ ក្នុងចំណោមអ្នកទាំងនោះ បានណែនាំនាងឲ្យស្នាក់នៅព្រះវិហារចិនដែលមានទីតាំងនៅ​មិនឆ្ងាយពីសាកលវិទ្យាល័យ ។​ ការស្នាក់នៅទីនេះ បានធ្វើឲ្យនាងមានឳកាសរៀនភាសា​ចិន និងអំពីវិធីបង្កើតទឹកសណ្តែក និងទឹកល្ពៅ ។ នាងបានជួយយកផលិតផលទាំងនេះ​ទៅដាក់លក់នៅផ្សារ ឫក៏យកទៅតាមខ្លួនលក់នៅ​ពេលណា​ ដែលនាងទៅ​រៀននៅ​សាកលវិទ្យាល័យ ដើម្បីរកថវិកាចូលវិហារចិនដើម្បីឧបត្ថម្ភដល់ការសិក្សារបស់សិស្សក្រី ក្រដូចរូបនាងដែលរស់នៅទីនោះដែរ ។ នាងបាននិយាយថា "ខ្ញុំបានយកទឹកសណ្តែក ចំនួន ១០-១៥ដបជាប់នឹងខ្លួនទៅលក់ឲ្យមិត្តភ័ក្ររួមថ្នាក់ ប៉ុន្តែឥឡូវនេះ ម្ចាស់កង់ទីនមិន​អនុញាតឲ្យខ្ញុំលក់នៅទីនោះក្នុងសាកលវិទ្យាល័យទៀតទេ ។ ទោះបីជាយ៉ាងក៏ដោយ ក៏យើងនៅតែអាចលក់បាននៅខាងក្រៅសាកលវិទ្យាល័យ ហើយដែលមានសមាជិក ដទៃទៀតកំពុងលក់វា ។"

 

នាង ដានី ចង់ចែករំលែកអ្វីដែលនាងបានរៀនចេះពីវិហារចិនទៅឲ្យមិត្តភ័ក្ររបស់នាងពីរ​បីខែកន្លងទៅនូវអ្វីដែលនាងបានក្លាយជាទៅជាប្រធានក្លឹបភាសាចិន ដោយមាននិស្សិត​កម្មវិធីអាហារូបករណ៍ (ស៊ីធីអេសភី) ចំនួន ១៥នាក់ចូលរួម​ ។​ ប៉ុន្តែ នាងបានផ្អាកក្លឹបនេះ​ដោយសារបញ្ហាសុខភាព ហើយនាងនឹងបន្តដំណើរក្លឹបនេះឡើងវិញ​នៅពេលសុខភាព នាងបានស្រួលដូចដើម ។ នាង​ ដានី បាននិយាយថា "ដូចអ្នកបានឃើញខ្ញុំស្រាប់ហើយ ថា ខ្ញុំអាចនិយាយភាសាចិនតិចតួចជាមួយ អ្នកនាង វូ ដែលជានិស្សិតស្ម័គ្រចិត្តនៅអង្គការ មូលនិធិអាស៊ីកំឡុងពេលមកទស្សនកិច្ច " ។​

 

នាង ដានី សង្ឃឹមថា នាងនឹងមានការងារល្អមួយធ្វើនៅថ្ងៃអនាគតពីព្រោះឥឡូវនេះ នាង កំពុងរៀនភាសាអង់គ្លេស ភាសាចិន ការរៀនជា ក្រុម ការសិក្សាកុំព្យូទ័រវគ្គខ្លី និងជំនាញ របស់នាងកំពុងវិវត្តរីកចម្រើនយ៉ាងខ្លាំង ដែលនាងបានអនុវត្តនៅបន្ទប់កុំព្យូទ័រជារៀង​រាល់ថ្ងៃ​ ៕


42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ