សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ករណីសិក្សាអំពីឪពុកម្តាយ៖ ឪពុកម្តាយបានធ្វើឱ្យកូនស្រីផ្លាស់ប្តូរជាវិជ្ជមានបន្ទាប់ពីគម្រោងជួយ

Date : 2022-10-03
Facebook Twitter Google+ LinkedIn Addthis

កុមារី សេង វួចស៊ីម អាយុ៥ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ ឡេង សេងថៃ អាយុ៣៣ឆ្នាំ។ នៅក្នុងគ្រួសាររបស់នាងមានសមាជិកសរុបចំនួន៦នាក់ រួមមាន៖ ជីដូនជីតា ឪពុកម្តាយ បងប្រុស និងនាង។ ផ្ទះរបស់នាងស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលបច្ចុប្បន្ននេះ នាងបានក្លាយទៅជាសិស្សសកម្ម ក្លាហាន និងចូលចិត្តរៀនសូត្រនៅសាលាមត្តេយ្យសហគមន៍ហានជ័យ ទទួលជំនួយបច្ចេកទេសពីគម្រោងកុមការកម្ពុជារីករាយ​ (HCC) ក្រោយការឧបត្ថម្ភគាំទ្រហិរញ្ញប្បទានពីមូលនិធិ គីនឆាន់​ ស្ទីហ្វទុង ប្រទេសអាឡឺម៉ង់ និងប្រតិបត្តិដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) សហការជាមួយសមាគមគ្រួសារយើង។ ស្ថានភាពរស់នៅក្នុងគ្រួសារមានជីវភាពកម្រិតធម្មតា សេង ស៊ីម មិនសូវសកម្ម ក្លាហាន និងចេះនិយាយស្តីទេ បើទោះបីជាម្តាយរបស់នាងព្យាយាមលើកទឹកចិត្ត និងប្រើប្រាស់វិធីផ្សេងៗ ចិញ្ចឹមបីបាច់ថែរក្សាឱ្យធំធាត់ក៏ដោយ។ នាងមិននិយាយ ​មិន​ចង់​ឆ្លើយ និង​និយាយ​ជាមួយ​បង​ប្អូន និង​ឪពុក​ម្ដាយ​របស់​នាង​នៅ​ផ្ទះទេ។ ម្តាយរបស់នាងតែងតែណែនាំនាងឱ្យទៅសាលារៀន ប៉ុន្តែនាងព្យាយាមបដិសេធ ព្រោះតែនាងនៅក្មេង និងខ្មាស់អៀនច្រើន ជាពិសេសនៅពេលជួបមនុស្សម្នាច្រើននៅសាលារៀន។ អ្នកស្រី ឡេង សេង មិន​ដឹង​ថា​និយាយ​យ៉ាង​ម៉េច​ជំរុញ​កូន​ស្រី​ឱ្យ​ទៅសាលា​រៀន។ កូនស្រីរបស់គាត់ចូលចិត្តលេងតែម្នាក់ឯង ជាពិសេសនៅពេលនាងនៅសាលារៀន។ វាពិបាកខ្លាំងណាស់សម្រាប់កូនស្រីរបស់គាត់ក្នុងការចាប់ផ្តើមចូលរៀននៅថ្នាក់ដំបូង។ នាងតែងតែរក្សាភាពស្ងៀមស្ងាត់ និងមិនចង់និយាយស្តីជាមួយអ្នកណាឡើយ។ ពេលខ្លះនាងខ្លាចអ្នកដទៃមើលមុខនាង។ កុមារី វួច ស៊ីម តែងតែចាំ​ម្តាយមកយក​ទៅ​ផ្ទះវិញអំឡុងម៉ោងសិក្សា។

 

អ្វីដែលនឹកស្មានមិនដល់នោះ គឺកុមារី វួច ស៊ីម បានផ្លាស់ប្តូរយ៉ាងច្រើន ចាប់តាំងពីគម្រោងកុមារកម្ពុជារីករាយបានចូលមកដល់សាលារៀនរបស់នាង។ ទាំងអាកប្បកិរិយា និងចរិតលក្ខណៈរបស់នាងមានភាពប្រសើរឡើង រួមទាំងភាពក្លាហានក្នុងការនិយាយស្តីកាន់តែច្រើន ការចេះគោរពចំពោះមនុស្សចាស់ទុំ និងអនុវត្តតាមកាលវិភាគដែលអ្នកគ្រូផ្តល់ឱ្យ។ នាងគឺពិតជាមានភាពខុសប្លែក​ពី​អតីតកាល​ខ្លាំង​ណាស់ បច្ចុប្បន្ននេះ​នាងយល់​ដឹងអំពី​ពេលវេលា​ទៅ​សាលារៀន។ រាល់ពេលព្រឹក នាងក្រោកពីព្រលឹម ងូតទឹក ហើយរៀបចំសម្លៀកបំពាក់ និងសម្ភារៈសិក្សាទៅសាលារៀន។ បច្ចុប្បន្ននេះ នាងមានភាពសប្បាយចិត្តណាស់ក្នុងការសិក្សាពេលមកដល់សាលារៀន ដោយសារតែអ្នកគ្រូរបស់នាងយកចិត្តទុកដាក់ពន្យល់ណែនាំ ផ្តល់ដំបូន្មាន វិន័យ និងទម្លាប់ល្អៗក្នុងថ្នាក់រៀន ជាពិសេសអ្នកគ្រូបានបង្កើតទម្លាប់សម្រាប់សិស្សដទៃៗទៀត និងនាងក្នុងការរៀនអាន សរសេរ និងធ្វើកិច្ចការផ្ទះ។ គ្រូបង្រៀនទាំងអស់នៅក្នុងសាលានេះមានទំនាក់ទំនងល្អជាមួយកុមារ ហើយតែងតែលើកទឹកចិត្ត ពន្យល់ណែនាំអប់រំ និងការបំផុសគំនិតដល់កុមារទាំងអស់ឱ្យខិតខំរៀនសូត្រ។ គម្រោង HCC ​នេះ​បាន​ផ្តល់​នូវវគ្គ​កសាង​សមត្ថភាព និង​ការពិនិត្យ​តាមដាន ​បន្ទាប់ពីលោក​គ្រូ​អ្នគ្រូទាំងអស់​បានចូលរួម​វគ្គ​បណ្តុះបណ្តាលរួចមក ដើម្បី​យ៉ាងណាឱ្យការ​បង្រៀន​របស់ពួកគាត់កាន់តែ​មានភាពប្រសើរ​ឡើង។ គ្រូទាំងនោះទទួលបានវិធីសាស្រ្តថ្មីៗក្នុងការបង្រៀនសិស្ស និងអាចដឹកនាំកុមារទាំងអស់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

 

អ្នកស្រី ឡេង សេង បាននិយាយដោយទឹកមុខសប្បាយរីករាយ និងមានទំនុកចិត្តថា “នាងខ្ញុំសូមថ្លែងអំណរគុណដល់មូលនិធិ គីនឆាន់ ស្ទីហ្វទុង អាឡឺម៉ង់ និងអង្គការ ខេប ដែលបានបរិច្ចាគ និងផ្តល់អាហារពេលព្រឹក និងទឹកដោះគោដល់កូនស្រីរបស់ខ្ញុំ និងក្មេងៗផ្សេងទៀតបានញ៉ាំជារៀងរាល់ព្រឹកពេលមកសាលារៀន។ ប្រសិនបើមិនមានការគាំទ្រអាហារពេលព្រឹកដូច្នេះទេ នោះឪពុកម្តាយទាំងអស់នឹងត្រូវចំណាយប្រាក់យ៉ាងច្រើនលើអាហារពេលព្រឹកសម្រាប់កូនៗមកសលារៀន។ ឪពុកម្តាយដទៃទៀត និងនាងខ្ញុំសូមថ្លែងអំណរគុណម្តងទៀតចំពោះគម្រោងកុមារកម្ពុជារីករាយ ដែលបានផ្តល់អាហារពេលព្រឹក និងទឹកដោះគោដែលទ្រទ្រង់សុខភាពកុមារទាំងអស់ឱ្យមានថាមពល និងស្វាហាប់ក្នុងការសិក្សា”។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ