សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

រឿងជីវិតក្មេងស្រីជាយក្រុងម្នាក់

Date : 2017-04-21
Facebook Twitter Google+ LinkedIn Addthis

កញ្ញា មេន សាវន មានអាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី១ កំពុងសិក្សាជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ វែស្ទើន ក្នុងខេត្តកំពង់ចាម ដោយទទួលបានអាហារូបករណ៍ពីអង្គការមូលនិធិអាស៊ីតាមរយៈអង្គការ ខេប។ នាងរស់នៅក្នុងផ្ទះដ៏តូចមួយដែលមានតែម្តាយម្នាក់ធ្វើស្រែលើផ្ទៃដីមួយអម្ពកក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ថិតនៅក្នុងអាយុប៉ុណ្ណេះ គួរតែនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរួចហើយ ប៉ុន្តែនាងបានយឺតយ៉ាវបន្តការសិក្សានៅសាកលវិទ្យាល័យរហូតដល់អាយុ ២៥ ឫ២៦ឆ្នាំ។ សាវនមិនបានចូលរៀនរហូតដល់អាយុ១០ឆ្នាំព្រោះឪពុកម្តាយរបស់នាងក្រីក្រណាស់ ដែលត្រូវឧបត្ថម្ភដល់ការសិក្សារបស់កូនចំនួន ៥នាក់ ជាពិសេស បងស្រីរបស់នាងបានបោះបង់ការសិក្សានៅពេលដែលនាងរៀនថ្នាក់ទី៣ ដើម្បីទៅមើលថែទាំម្តាយរបស់នាងឈឺនៅផ្ទះ។ 

 

សាវនបានប្រឈមមុខនឹងការលំបាកជាច្រើនដើម្បីទទួលការអប់រំអំឡុងពេលនាងនៅវ័យកុមារ។ នាងមិនអាចមានឯកសណ្ឋានស្លៀកពាក់ល្អ ឫសម្ភារៈសិក្សាគ្រប់គ្រាន់ ឫថែមទាំងគ្មានលុយដើម្បីទិញផ្លែឈើ ឫនំស្រួយៗបរិភោគសម្រន់បានឡើយ។ ជាញឹកញាប់ នាងបានអវត្តមានមកសាលារៀនព្រោះត្រូវទៅជួយធ្វើស្រែឪពុកម្តាយ ចិញ្ចឹមគោ និងធ្វើកិច្ចការផ្ទះប្រចាំថ្ងៃ។ នាងត្រូវបង្ខំចិត្តឈប់ទៅរៀនច្រើនដងពីព្រោះឪពុកម្តាយរបស់នាងមិនអាចឧបត្ថម្ភដល់កូនទាំង៧នាក់បានទេ។ សាវនមកពីគ្រួសារមួយដែលមានសមាជិកចំនួន៩នាក់។

 

ចុងក្រោយ នៅពេលនាងបានរៀនដល់អនុវិទ្យាល័យ នាងមិនបានទៅរៀនអស់រយៈពេលយូរព្រោះឪពុកម្តាយរបស់នាងមិនអាចមានលុយចំនួន ៤០ដុល្លាសម្រាប់ទិញកង់ឱ្យនាងបាន។ សាលារៀនរបស់នាងមានចម្ង៉ាយ ៤គីឡូម៉ែត្រពីផ្ទះ ដែលមានការលំបាកប្រឈមមុខច្រើនសម្រាប់នាង។ ជាភ័ព្វសំណាង អ៊ុំស្រីរបស់ សាវន បានទិញកង់១គ្រឿងឱ្យនាងជិះទៅសាលារៀនព្រោះអ៊ុំស្រីរកឃើញថា មេន សាវនជាបងស្រីគេដែលបានបោះបង់ចោលការសិក្សានៅបឋមសិក្សា ហើយអ៊ុំស្រីមិនចង់ឃើញ សាវនជាកូនទី៤នៅក្នុងគ្រួសារឈប់ទៅសាលាមុនពេលរៀនចប់នោះទេ។ នៅអំឡុងវិស្សមកាលដ៏យូរ សាវនបានធ្វើដំណើរទៅរកការងារធ្វើជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ដើម្បីសន្សំលុយទុកសិក្សានៅវិទ្យាល័យ។ សាវនបាននិយាយថា "ខ្ញុំត្រូវធ្វើដំណើរចម្ង៉ាយ ២០០គីឡូម៉ែត្រទៅដល់រាជធានីភ្នំពេញដើម្បីធ្វើការងារជាមួយបងស្រីខ្ញុំ។ ខ្ញុំខ្លាចខ្លាំងណាស់ក្រែងជួបមនុស្សអាក្រក់ ប៉ុន្តែខ្ញុំគ្មានជំរើស។ ខ្ញុំត្រូវការលុយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ និងគ្រួសាររបស់នាងខ្ញុំផងដែរ"។ 

 

ជារឿងគួរឱ្យគ្រាមគ្រំាពន់ពេក ឪពុករបស់នាងបានទទួូលអនិច្ចកម្មដោយសារជម្ងឺបេះដូងធ្វើទុក្ខនៅពេលនាងបញ្ចប់ការសិក្សាថ្នាក់ទី១១ ហើយប្អូនប្រុសពីរនាក់ទៀតរៀនថ្នាក់ទី៧ និងទី៨ ក៏ត្រូវបោះបង់ការសិក្សាផងដែរ។ នេះគឺជារឿងសោកនាដកម្មផ្លូវចិត្តដល់គ្រួសារនាង ដែលបានធ្វើឱ្យនាងមិនអាចបញ្ចប់ការសិក្សាថ្នាក់ទី១២បានរហូតដល់ឆ្នាំ២០១៦នៅពេលនាងមានអាយុជាង ២០ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យរួច នាងមានអារម្មណ៍ថាដូចជាអង្គុយនៅលើទូកអណ្តែតកណ្តាលទន្លេគ្មានកោះគ្មានត្រើយ ហើយមិនដឹងថាត្រូវទៅទីកន្លែងណាព្រោះនាងគ្មានមធ្យោបាយដែលអាចឱ្យម្តាយរកលុយបាន ១.៥០០ដុល្លាក្នុងមួយឆ្នាំសម្រាប់បោះថ្លៃសិក្សានៅសាកលវិទ្យាល័យ៕

 

បន្ទាប់ក្រោយមកទៀត មានគេប្រាប់ព័ត៌មានស្តីពីអាហារូបករណ៍សម្រាប់ស្រី្តវ័យក្មេងក្រីក្ររៀននៅសាកលវិទ្យាល័យ ដែលផ្តល់មូលនិធិតាមរយៈអង្គការ ខេប និងធ្វើឱ្យនាងរៀបចំដាក់ពាក្យសុំអាហារូបករណ៍នេះភ្លាម។ បន្ទាប់ពីធ្វើបទសម្ភាសន៍ ធ្វើតេស្ត និងការចុះទៅពិនិត្យផ្ទះរបស់នាងផ្ទាល់ សាវនពិតជាអាចមានគុណសម្បត្តិទទួលអាហារូបករណ៍ពីគម្រោងអាហារូបករណ៍សិស្សនៅសាកលវិទ្យាល័យ ដែលឧបត្ថម្ភគាំទ្រដោយអង្គការមូលនិធិអាស៊ី។ សាវនបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះកម្មវិធីអាហារូបករណ៍នេះ ហើយក៏ត្រូវបានជ្រើសរើសធ្វើជាអនុប្រធានក្រុមនៃនិស្សិតអាហារូបករណ៍ជំនាន់ទី៣របស់អង្គការ ខេប។  នៅបច្ចុប្បន្ននេះ នាងទទួលខុសត្រូវមើលការខុសត្រូវនិស្សិតអាហារូបរកណ៍ចំនួន៣០នាក់កំពុងរស់នៅក្នុងអន្តេសិកដ្ឋាន ដោយធ្វើការរៀបចំរបៀបវារៈប្រជុំប្រចាំខែ និងតាមដានមើលក្លឹបសិក្សា។ ម្យ៉ាងវិញទៀត នាងក៏បានចូលរួមរៀនភាសាអង់គ្លេស កំុព្យូទ័រ វគ្គបណ្តុះបណ្តាលជំនាញផ្ទាល់ខ្លួន និងចុះទស្សនកិច្ចសិក្សាដែលរៀបចំដោយគម្រោង CTSP។

 

នាងសាវនបាននិយាយបន្តទៀតថា “នាងខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CTSP គឺខ្ញុំអាចរៀនបានទាំងជំនាញទន់ (ជំនាញផ្ទាល់ខ្លួន) និងជំនាញរឹង (ការអនុវត្ត)។ នាងខ្ញុំសប្បាយនិងពេញចិត្តយ់ាងខ្លាំងដែលបានធ្វើជាអ្នកសម្របសម្រួលកម្មវិធីអំឡុងពេលទិវានារីអន្តរជាតិ ព្រោះខ្ញុំមានភាពជឿជាក់ឈរនិយាយនៅមុខមនុស្សជាច្រើន និងបានដំណើរកម្មវិធីយ់ាងរលូនដល់ទីបញ្ចប់។ នាងខ្ញុំមានជំនឿជាក់ដ៏មុតមាំថា ខ្ញុំនឹងទទួលបានជំនាញគ្រប់គ្រាន់សម្រាប់អាជីពនៅថ្ងៃអនាគតខ្ញុំធ្វើជាប្រធាន"៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ