សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ការពុះពារតស៊ូរបស់សហគមន៍ និងគ្រូបង្រៀនបានជួបនូវពន្លឺថ្មី
Date : 2015-09-30គិរីសុខសាន្ត និងយា គឺជាភូមិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលស្ថិតក្នុងព្រៃ មានការ លំបាកជាច្រើន ហើយមានចំងាយ ៣០គម ពីទីរួមស្រុកស្នួល ខេត្តក្រចេះ។ វាមានការពិបាកក្នុងការ ដំណើរទៅកាន់ភូមិទាំងនេះក្នុងពេលរដូវភ្លៀងដោយសារផ្លូវពិបាកធ្វើដំណើរឆ្លងកាត់។ ភូមិទាំងពីរនេះ មានគ្រួសារសរុបចំនួន ១៨៧ មានកុមារចំនួន ១១៤នាក់ ដែលមិនអាចទៅរៀនបាន គឺជាចំនួន ដ៏ច្រើនព្រោះរដ្ឋមិនទាន់បានផ្តល់សាលារៀនឲ្យអ្នកភូមិនៅឡើយ។ មានតែកុមារមួយចំនួនប៉ុណ្ណោះ ដែលអាចទៅរៀនជាមួយគ្រូសហគមន៍បាននៅក្រោមដើមឈើ ឫផ្ទះរបស់អ្នកភូមិ។ គណៈកម្មាធិការ អប់រំសម្រាប់ទាំងអស់គ្នាថ្នាក់ឃុំដែលត្រូវបានគាំទ្រដោយគម្រោង IBEC និងប្រធានកម្រងសាលារៀន ស្វាយជ្រះនៅក្នុងស្រុកស្នួល ដែលបានសុំឲ្យគម្រោង IBEC ផ្តល់ជំនួយដល់សហគមន៍ទាំងនេះ។ លោកប្រធានកម្រងបានធ្វើការកត់សំគាល់ថា អាជ្ញាធរនៅក្នុងឃុំស្វាយជ្រះមិនបានដឹងព្ញច្រើនអំពីភូមិ ដាច់ស្រយាលទាំងពីរនេះទេ។
នៅក្នុងខែវិច្ឆិកា បុគ្គលិកគម្រោង IBEC របស់អង្គការអប់រំពិភពលោក និងអង្គការខេប បានចុះទស្សន កិច្ចនៅក្នុងភូមិទាំងពីរនះ ហើយបានជួបប្រជាជនសហគមន៍ ជាច្រើននាក់ និងបានធ្វើការវាយតម្លៃ ស្ថានភាព និងតម្រូវការរបស់ពួកគេ។ បន្ទាប់ពីការធ្វើទស្សនកិច្ចរបស់បុគ្គលិកគម្រោង IBEC ជាពិសេស យើងរកឃើញថា គ្រូបង្រៀនសហគមន៍ដែលកំពុងបង្រៀនកុមារនេះមិនបានទទួលវគ្គ បណ្តុះបណ្តាលសៀវភៅសិក្សា ឫសម្ភារសិក្សាមួយឡើយ។ កុមារទាំងនេះមកអង្គុយស្តាប់ និងថា តាមគ្រូនិយាយតែប៉ុណ្ណោះ។
កំឡុងពេលប្រជុំជាមួយបុគ្គលិកគម្រោង IBEC សហគមន៍ក៏បានយល់ស្របស្វែងរកដី និងឈើ សម្រាប់កសាងថ្នាក់រៀន បណ្តោះអាសន្នសម្រាប់ឲ្យកុមាររៀនសូត្រ ប៉ុន្តែសំណើរសុំនេះគម្រោង ក៏បានជួយបណ្តុះបណ្តាលគ្រូ ផ្តល់ជាប្រាក់បៀរវត្សឲ្យគ្រូសហគមន៍ ផ្តល់សម្ភារបង្រៀន និងសម្ភារៈ សិក្សា និងការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត។ ម្យ៉ាងវិញទៀត គម្រោង IBEC ផ្តល់ប្រាក់លើកទឹកចិត្តចំនួន ២៥ដុល្លាក្នុងមួយខែ ហើយប្រជាជនសហគមន៍ស្ម័គ្រចិត្តបរិចាកចំនួន ១៥០០រៀល ក្នុងមួយគ្រួសារ (សរុបប្រហែលជា ៧០.០០០រៀលក្នុងមួយខែ) ដល់គ្រូសហគមន៍ ដែលជាការលើកទឹកចិត្តបន្ថែម ទៀតដល់ពួកគាត់ក្នុងបង្រៀនកុមារ ។
យើងមិននឹកស្មានដល់ថា អត្ថប្រយោជន៍ទាំងនេះពន្លេចបាននូវសាលារៀនមួយ ដែលគម្រោង IBEC សម្រេចចិត្តឆ្លើយតប និងគាំទ្រ ហើយបានធ្វើឲ្យសហគមន៍ទាំងមូលមានការសប្បាយចិត្ត ដោយសារ ពួកគេបាននិយាយថា ពួកគេមិននៅឯកោទៀតទេ គឺមានគម្រោង IBEC ដែលបានបង្ហាញពីការចូល រួមជួយសហគមន៍ ជាពិសេស គឺអ្នកភូមិភ្នង និងខ្មែរចំណូលថ្មីៗ។
កំឡុងដើមខែដំបូងនៃឆ្នាំសិក្សា សាលារៀនត្រូវកសាងបញ្ចប់ និងចាប់ផ្តើមបើក បង្រៀនសិស្ស ។ កុមារទទួលបានកសម្ភារសិក្សា ដូចជា ក្តាសរសេរ សៀវភៅសរសេរ ខ្មៅដៃ ប៊ិច ក្តាឈ្នួន និងសៀវភៅ សិក្សាគ្រប់មុខវិជ្ជា។ គម្រោង IBEC ក៏បានផ្គត់ផ្គង់ប្រព័ន្ធអនាម័យទឹកផងដែរ រួមមាន ធុងចម្រោះទឹក ស្អាតជាដើម។ល។ ដោយមានការបរិចាកគួរឲ្យកត់សំគាល់ និងការវិនិយោគវិស័យអប់រំនៅក្នុង មូលដ្ឋានដូច្នេះ ប្រធានគណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នាថ្នាក់ឃុំបានមានប្រសាសន៍ថា គាត់ នឹងព្យាយាមបន្ថែមទៀតតាមដែលធ្វើទៅបាន ដើម្បីចុះបញ្ជីឈ្មោះសាលា រៀននេះជាផ្លូវការនៅ ក្រសួងអប់រំ យុវជន និងកីឡា។ ដូចេ្នះ គាត់អាចដាក់ពាក្យសុំឲ្យមានគ្រូរដ្ឋមកបង្រៀននៅថ្ងៃអនាគត់។
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ