សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

សកម្មភាពដាំបន្លែលើទឹកតាមបច្ចេកទេសថ្មី

Date : 2018-06-13
Facebook Twitter Google+ LinkedIn Addthis

​           ការដាំបន្លែលើទឹកគឺជាវិធីសាស្រ្តមួយដែលដាំបន្លែដោយប្រើទឹកជំនួសដី។ ប្រជាជនកម្ពុជាជាច្រើនបានចាប់អារម្មណ៍ និងបង្កើតអាជីវកម្មដាំបន្លែ ផ្លែឈើ និងផ្កាចាប់តាំងពីឆ្នាំ២០១៣មក។ នៅក្នុងទីក្រុង ប្រជាជនកម្ពុជាជាច្រើនដឹងរបៀបដាំ ហើយសាកល្បង ឬបរិភោគផលិតផលក្នុងស្រុកជំនួសបន្លែដែលមិនស្គាល់ប្រភពច្បាស់បណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

 

​           បច្ចុបន្បន្ននេះ យើងបានធ្វើការបង្ហាត់ណែនាំសកម្មភាពដាំបន្លែលើទឹកដល់សិស្សអាហារូបករណ៍របស់កម្មវិធីអាហារូបករណ៍ភាសាអង់គ្លេសខ្នាតតូច (ACCESS) ដែលកំពុងសិក្សានៅវិទ្យាល័យ ប៊ើស២ ស្ថិតក្នុងតំបន់ជនបទ ហើយត្រូវបានគាំទ្រមូលនិធិពីស្ថានទូតសហរដ្ឋអាមេរិក ដើម្បីទទួលបានចំណេះដឹងថ្មី និងជំនាញដាំបន្ថែប្រើប្រាស់ទឹកជំនួសដី។ ដូច្នេះ សិស្សទាំងអស់អាចទទួលបានជំនាញ ហើយអាចពង្រីកការដាំបន្លែនៅផ្ទះរបស់ពួកគាត់បាន ប្រសិនបើពួកគាត់មានធនធានគ្រប់គ្រាន់ដើម្បីបើកអាជីវកម្មខ្នាតតូចនៅថ្ងៃអនាគត។

 

​           មន្ត្រីកម្មវិធីបំណិនជីវិតមកពីអង្គការ ខេប បានផ្តល់វគ្គបណ្តុះបណ្តាលចំនួនពីរថ្ងៃស្តីពីការដាំស្ពៃខ្តោបនៅលើទឹកក្នុងសួនជីវៈចម្រុះដល់សិស្សកម្មវិធី ACCESS ចំនួន៤០នាក់នៅវិទ្យាល័យ ប៉ើស២ ក្នុងខែឧសភា ឆ្នាំ២០១៨នេះ។ សិស្សទាំងអស់គ្នាបានរៀនចេះបណ្តុះពូជបន្លែ ការផ្សំជីបំប៉ន ការថែទាំ និងការប្រមូលផលបន្លែ។ បន្លែទាំងអស់នេះត្រូវបានប្រមូលផលយកមកបរិភោគ ឬលក់បន្ទាប់ពីដាំដុះបានរយៈពេល២៥ថ្ងៃ។

 

​           យុវជនឈ្មោះ យឿន យី ជាសិស្សថ្នាក់ទី១០ បាននិយាយថា "ខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងណាស់ ដោយបានឃើញបន្លែស្ពៃខ្តោបដុះលូតលាស់ និងមានពណ៌ល្អ។​ ជារឿយៗ ខ្ញុំមកពិនិត្យមើលបន្លែនៅក្នុងអំឡុងម៉ោងចេញលេង។ វាមិនមែនជាការងារដ៏គ្រោះថ្នាក់នោះទេ តែខ្ញុំចង់ច្បាស់ថា មានទឹករត់សព្វគ្រប់គ្រាន់ និងវីតាមីនអា និងវីតាមីនប៊េដែលបានដាក់បញ្ចូលទឹកក្នុងរយៈពេលលូតលាស់១៥ថ្ងៃ។ ប្រហែលជាមួយសប្តាហ៍ ក្រុមរបស់ខ្ញុំនឹងប្រមូលផលស្ពៃហិរនេះយកទៅធ្វើម្ហូបអាហារបរិភោគសាមគ្គី។ យើងក៏បានលក់បន្លែមួយចំនួនដើម្បីយកទៅទិញគ្រាប់ពូជថ្មីមកដាំបន្តទៀត។ នៅលើកក្រោយ យើងនឹងដាំបន្លែស្ពៃហិរពណ៌ក្រហម"៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ