សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការចូលរួមរបស់កុមារីក្នុងការអភិវឌ្ឍសាលារៀន

Date : 2014-09-30
Facebook Twitter Google+ LinkedIn Addthis

 

សូរសម្លេងអ៊ូរអរនៃការជួបជុំគ្នាក្នុងព្រឹតិ្តការណ៍រៀបចំកម្មវិធីប្រកួតដុសធ្មេញប្រចាំសាលា ស ខេង អូរតាវ៉ៅ ដែលរៀបចំ​ដោយក្រុមប្រឹក្សាកុមារក្នុងនាមជាពិធីការនីនៃកម្មវិធីនេះ។ កុមារី លីនស្រីឡែន សព្វថ្ងៃមានអាយុ១២ឆ្នាំ និងរៀននៅថ្នាក់ទី ៦ក ហើយមាន​តួនាទីជា​ប្រធាន​ក្រុម​ប្រឹក្សាកុមារនៃគណៈកម្មាធិការប្រតិបត្តិប្រចាំសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ ដែលស្ថិតនៅ​ភូមិ​អូរតាវ៉ៅ សង្កាត់អូរតា​វ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

ចំពោះស្រី ឡែន នេះជាឆ្នាំទី២ សម្រាប់ប្អូន​ក្នុងការចូលរួមជាមួយ​ដំណើរ​ការក្រុមប្រឹក្សា​កុមារ ហើយជាក់ស្តែងក្នុងនាមជាប្រធានក្រុមប្រឹក្សាកុមារ ប្អូនស្រីមានការចូលរួមយ៉ាង​សកម្មក្នុងការអភិវឌ្ឍ​សាលារៀនក៏ដូចជា​អភិវឌ្ឍបំណិនប្រសប់របស់ខ្លួនប្អូន រួមមានការបង្កើននូវភាពក្លាហាន និងមានភាពម៉ត់ចត់ចំពោះ​ការងារ​របស់ប្អូន ក៏ដូចជាកិច្ច​សហការ​ជា​មួយមិត្តភ័ក្រ និងសិស្សានុសិស្សនៅក្នុងសាលារៀនទាំងមូល។ ចំពោះខ្លួនប្អូនផ្ទាល់នៅក្នុងរចនា​សម្ព័ន្ធ​ក្រុម​ប្រឹក្សាកុមារគឺមាន​ប្រធាន និងអនុប្រធានទាំង២សុទ្ធតែជាកុមារី​ ដោយសារការជឿជាក់លើសមត្ថភាពរបស់ប្អូន និងការមិនមានការ​រើសអើងពីសំណាក់សមាជិកគណៈកម្មាធិការប្រតិបតិ្តក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើស​គណៈកម្មា​ធិការ​ប្រតិបតិ្ត។ ប៉ុន្តែ សម្រាប់ការងារនេះ កុមារីហាក់ដូចជា​មានភាព​សកម្មជាង​កុមារាព្រោះកុមារីមានភាពក្លាហាន ជាអ្នកដឹកនាំ​ការ​ងារ និងការចូលរួមសកម្មភាពការងារផ្សេងៗ​របស់សាលា។​

 

ក្រោយពីការ​យល់ដឹងអំពី​សិទ្ធិ​កុមារ ការចូលរួមរបស់កុមារ ជា​ពិសេស មេរៀនយេនឌ័រនៃការបណ្តុះបណ្តាលរបស់ក្រុម​ការងារ​របស់នាង​ដែលជាការឆ្លើយតបទៅ​នឹង​​សមាស​ភាព​ទី៣​នៃ​កម្មវិធី​កុមារមេត្រីគឺការឆ្លើយតបទៅនឹងយេនឌ័រ​ក្នុងគម្រោង​សាលារៀន​របស់ខ្ញុំ ​ដែលបាន​អនុវត្ត​រួមគ្នារវាងអង្គការចាយ និងខេប នៅ​ក្រុង​ប៉ៃលិន​បានជម្រុញឱ្យប្អូនមានមោទនភាព និងដឹកនាំការងារ​ក្រុម​ប្រឹក្សា​​កុមារ​​ដើម្បី​អភិវឌ្ឍ​សាលារៀន។ ប្អូនបាននិយាយថា​ “នាងខ្ញុំមានភាពរីករាយចំពោះការងារក្រុមប្រឹក្សាកុមារ ក៏ដូចជា​សកម្មភាព​របស់​គម្រោង​អង្គការព្រោះវាបានធ្វើឱ្យកុមារមានភាពសប្បាយរីករាយចំពោះសកម្មភាពសិក្សា និងការចូលរួម​របស់កុមារីក្នុង​ការងារ​អភិវឌ្ឍ​សាលារៀនរបស់ប្អូន

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ