សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

យុវតីក្រីក្រទទួលបានឱកាសផ្លាស់ប្តូរជីវិត

Date : 2015-12-12
Facebook Twitter Google+ LinkedIn Addthis

យុវតី ឡុង សុវណ្ណដានី អាយុ២៣ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យ វែស្ទើន បានកំពុងធ្វើការងារនៅការិយាល័យប្រៃនីយ ក្នុងខេត្តត្បូងឃ្មុំ កាន់តួនាទីជាគណីយ្យករ។ នាងមានទីកន្លែងកំណើតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កំឡុងពេលចូលរួមក្នុងសកម្មភាពគម្រោងកម្មវិធីអាហារូបករណ៍សិស្សនៅសាកលវិទ្យាល័យ (CTSP)​ នាងបានទទួលការបង្រៀនអំពីវិធីដឹកនាំសិក្សាជាក្រុមផ្នែកហិរញ្ញវត្ថុ ហើយនាងបានរីករាយចូលរួមស្រាវជ្រាវធ្វើលំហាត់ដើម្បីអនុវត្តជាមួយក្រុម។ នាងក៏បានស្ម៍័គ្រចិត្តផងដែរនៅអង្គការ ខេប ដើម្បីដឹកនាំសិស្សវិទ្យាល័យចូលរួមអង្គប្រជុំក្រុមប្រឹក្សាឃុំនៅឃុំវិហារលួង ក្រុងសួង។ មិនត្រឹមតែធ្វើឱ្យសិស្សវិទ្យាល័យមានភាពជឿជាក់ និងរឹងមាំលើខ្លួនឯងប៉ុណ្ណោះទេ នាងខ្លួនឯងផ្ទាល់ក៏មានភាពជឿជាក់ជាងមុន ដោយនាងអាចឈរនិយាយច្បាស់ៗនៅទល់មុខសិស្សច្រើនជាង៣០នាក់ឡើងទៅ និងនាយកសាលា​ ហើយនាងក៏បាននាំយកមកនូវគំនិតមួយចំនួនសម្រាប់អភិវឌ្ឍសហគមន៍។ នាងបានលើកទឹកចិត្តបងប្អូនប្រុសស្រីនាងឱ្យខិតខំរៀនសូត្រ ហើយនាងជាអ្នកឧបត្ថម្ភគាំទ្រឱ្យពួកគេសិក្សាកុំព្យូទ័រ និងភាសាអង់គ្លេសនៅពេលទំនេររបស់ពួកគេផងដែរ។​ 

 

នាងមានការផ្លាស់ប្តូរជីវិតរបស់នាងព្រោះនាងបានទទួលអាហារូបករណ៍ពីអង្គការ ខេប តាមរយៈគម្រោងកម្មវិធីអាហារូបករណ៍សិស្សនៅ សាកលវិទ្យាល័យ (CTSP)  ដែលគាំទ្រថវិកាដោយអង្គការមូលនិធីអាស៊ី​(TAF)។ បច្ចុប្បន្ននេះ នាងមានសេចក្តីសប្បាយរីករាយ និងមានមោទនា ភាពយ៉ាងខ្លាំងដែលជីវិតរបស់នាងមានឱកាសផ្លាស់ប្តូរប្រកដោយភាពរីកចម្រើន៕ 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ