អំពីអង្គការ ខេប

ប្រវត្តិសង្ខេបរបស់អង្គការ ខេប

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការចម្បងនៅក្នុងវិស័យអប់រំក្នុងប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។ អង្គការ ខេប ជាអង្គការមិនរកប្រាក់ចំណូល បានកំពុងប្រតិបត្តិការគម្រោង និងការស្រាវជ្រាវផ្នែកអប់រំនៅគ្រប់កម្រិតទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយមានអ្នកទទួលផលទាំងសាលាបឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសាកលវិទ្យាល័យ។ នៅពេលបច្ចុប្បន្ននេះ មានអ្នកទទួលផលផ្ទាល់ពីអង្គការ ខេប ជាកុមារចំនួនជាង ៧១.០០០នាក់ និងនាយកសាលា លោកគ្រូអ្នកចំនួន ១.៦៥០នាក់ នៅក្នុងសាលាចំនួន១៦៥ ក្នុងខេត្តចំនួន១៤។ អង្គការ ខេប​ មានដៃគូរយៈពេលយូរអង្វែង និងមានកិច្ចសហការដ៏ជិតស្និទជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការអន្តរជាតិ និងដៃគូអប់រំនៅក្នុងស្រុកជាច្រើន។

 

អង្គការ ខេបបានកើតចេញពីគម្រោងគំាទ្រការអប់រំបឋមសិក្សានៅកម្ពុជា ហៅកាត់ថា​ (CAPE) ដែលជា​គម្រោង​ថ្នាក់ជាតិ​​ចាប់ផ្តើមតាំងពី​ខែមេសា​ ឆ្នាំ១៩៩៦​មក ក្នុងគោលបំណងលើក​កម្ពស់គុណភាព​អប់រំនៅក្នុងសាលាកម្រងឲ្យ​មានភាពល្អប្រសើរឡើង។ ដោយសារគម្រោងនេះបានបញ្ចប់ ក្រុមមួយដែលជាបុគ្គលិកគម្រោង CAPE នៅខេត្តកំពង់ចាមបានប្រឹងប្រែងបន្តកិច្ចការមានស្រាប់នេះរហូតមក។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពួកគេបានបង្កើតគណៈកម្មការពិសេសមួយ​ ដើមី្បធ្វើការត្រួតពិនិត្យសកម្មភាពបច្ចេកទេស។​​ គណៈកម្មការនេះបានក្លាយទៅជាអង្គការក្រៅរដ្ឋភិបាលមួយដែលត្រូវបានស្គាល់ថា KAPE និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៩៩មក ។ ឈ្មោះនេះមានលក្ខណៈស្រដៀងគ្នា និងមានគោលបំណងបន្តនិរន្តភាព​រវាងគម្រោងទាំងពីរ​​។

 

សូមចុចរូបសញ្ញាឡូហ្គោខេបនៅក្នុងផែនទីខាងក្រោម ដើម្បីដឹងថាតើគម្រោងនិមួយៗបានកំពុងអនុវត្តនៅក្នុងខេត្តណាខ្លះ!

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ