ដៃគូ និងម្ចាស់ជំនួយ

ដៃគូអង្គការ ខេប ជាមួយរដ្ឋាភិបាល

ចាប់តាំងពីឆ្នាំ១៩៩៩ មក អង្គការ ខេប បានធ្វើការងារដ៏ល្អដោយសារមានទំនាក់ទំនងជាមួយក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្តល់ថវិកាចំនួន ៣៥០.០០០ដុល្លាសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍលើការពង្រីកគម្រោង សាលារៀនជំនាន់ថ្មី។

 

បុគ្គលិកអង្គការ ខេប ក៏បានធ្វើការងារយ៉ាងជិតស្និទជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាមួយក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ដើម្បីធានាថាការចូលរួមនៅថ្នាក់ក្រោមជាតិមានអត្ថន័យ និងមានភាពមុតមាំល្អក្នុងការប្រតិបត្តិគម្រោងប្រកបដោយនិរន្តរភាព៕

ដៃគូអង្គការ ខេប ជាមួយសហគ្រាសសង្គមធនធានសិក្សាខេប

ធធស គឺជាអក្សរកាត់ដែលមានពាក្យពេញថា ធនធានសិក្សាខេប មានន័យថា “ធនធានអប់រំ” បានផ្តើមបង្កើតឡើងដោយអង្គការ ខេប ។ បច្ចុប្បន្ននេះ ធធស គឺជាសហគ្រាសសង្គមឯករាជ្យមួយដែលលើកកម្ពស់ការប្រើប្រាស់សម្ភារៈឧបទេសទំាងនៅក្នុង និងក្រៅថ្នាក់រៀន។​ គំនិតបង្កើតនេះ ប្រមូលផ្តុំបាននូវសម្ភារៈបង្រៀនផ្សេងៗគ្នាជាច្រើនយកមកអភិវឌ្ឍដើម្បីឆ្លើយតបនឹងកំណើនតម្រូវការគុណភាពប្រសើរជាងមុន​ប្រកបដោយបទពិសោធន៍បង្រៀន និងរៀន។ សម្ភារៈឧបទេសទាំងនេះមានដូចជា៖ ផ្ទាំងល្បែងសិក្សាមានពណ៌ឆើតល្អ ប័ណ្ណពាក្យ និងផ្ទាំងផ្សព្វផ្សាយ (ប៉ុស្ទ័រ) ដែលមានលក្ខណៈទាក់ទាញ សាមញ និងងាយស្រួលប្រើប្រាស់។ ធធស ក៏មានគោលបំណងលើកកម្ពស់ការប្រើប្រាស់សូវែរ និងកម្មវិធីទូរស័ព្ទដៃ (Phone Apps) សម្រាប់ពង្រឹងបទពិសោធន៍រៀន។​ ធនធានទាំងនេះមានលក្ខណៈស៊ីជម្រៅសម្រាប់អភិវឌ្ឍស្តង់ដារបង្រៀន និងរៀននៅទូទាំងប្រទេសកម្ពុជា។

 

ធធស បានធ្វើអំណោយ ១០%​ នៃប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីឧបត្ថម្ភគាំទ្រដល់កម្មវិធីនៅបឋមសិក្សា៕ 

ដៃគូវិស័យឯកជន

អង្គការមូលនិធិ

អង្គការអន្តរជាតិ និងម្ចាស់ជំនួយ

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ