Jobs with KAPE
សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក HONDA DREAM សម្រាប់គម្រោង កុមារកម្ពុជារីករាយ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
សេចក្ដីជូនដំណឹង
ស្ដីពី
ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក HONDA DREAM
សម្រាប់គម្រោងកុមារកម្ពុជារីករាយ
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក HONGDA DREAM ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង កុមារកម្ពុជារីករាយ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក HONGDA DREAM សេរីឆ្នាំ២០២៤ ចំនួន៖ ១០គ្រឿង (បូកបន្ថែមស្លាកលេខ និងមួកសុវត្ថិភាព ដោយមិនគិតថ្លៃ) សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់បុគ្គលិកចុះធ្វើការងារនៅតាមសាលារៀនគោលដៅគម្រោង។
ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុននិងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត មានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត ដែលមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ, ពាក្យសុំចូលរួមដេញថ្លៃ និងតារាងសម្រង់តម្លៃ ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង៥:០០នាទីល្ងាចជាកំហិត។
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ធ្វើការបើកកញ្ចប់ឯកសារដេញថ្លៃដែលនឹងប្រព្រឹត្តិទៅដោយផ្ទាល់តាមអាសយដ្ឋាន ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម ផ្លូវជាតិលេខ ៧ចាស់ ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម ខេត្ត កំពង់ចាម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹក។
បញ្ជាក់៖
- រាល់ឯកសារសម្រង់តម្លៃ (ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%) និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរដ្ឋបាល នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០នាទីល្ងាចជាកំហិត ដែលមានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម ផ្លូវជាតិលេខ ៧ចាស់ ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម ខេត្ត កំពង់ចាម ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល) បានជាដាច់ខាត។
- រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរដ្ឋបាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់។
- អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃទាន់ពេលវេលា ឬក៏អវត្តមានក្នុង(រយៈពេល១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
- ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន និងម្ចាស់អាជីវកកម្ម/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត។
- យើងខ្ញុំសូមរក្សាសិទ្ទិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបើកកញ្ចប់ដេញថ្លៃ ប្រសិនបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្តដែលបានផ្ញើឯកសារដេញថ្លៃមក។
- រាល់ឯកសារដែលដាក់មកហើយ គណៈកម្មការយើងខ្ញុំមិនប្រគល់ជូនត្រឡប់ទៅវិញទេ។
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )
អាសយដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម
ឈ្មោះ ៖ លោក ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧
អ៊ីមែល ៖ saran@kapekh.org, lyheang@kapekh.org,
ចម្លងជូន ៖ vanna@kapekh.org, sambath@kapekh.org, sreyka@kapekh.org, bora@kapekh.org veasna@kapekh.org, sarith@kapekh.org
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទាញយកឯកសារជា PDF៖
-
សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក HONDA DREAM សម្រាប់គម្រោង កុមារកម្ពុជារីករាយ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
-
ឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃផ្គត់ផ្គង់ទោចក្រយានយន្ត
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders