News & Events

កម្មវិធីផ្តល់សម្ភារៈសិក្សាដល់កុមារងាយរងគ្រោះសរុបចំនួន៥១ នាក់

Date : 2024-05-21
Facebook Twitter Google+ LinkedIn

គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានរៀបចំកម្មវិធីផ្តល់សម្ភារៈសិក្សាដល់កុមារងាយរងគ្រោះសរុបចំនួន៥១ នាក់ នៅតាមសាលារៀនគោលដៅចំនួន៥ក្នុងខេត្តស្វាយរៀង ដើម្បីលើកទឹកចិត្តកុមារឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងមករៀនឱ្យបានទៀងទាត់។

 

កម្មវិធីផ្តល់សម្ភារៈសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ រហូតដល់ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយសិស្សម្នាក់ទទួលបានសម្ភារៈសិក្សាដូចជា សៀវភៅសរសេរ ១៥ ក្បាល ប៊ិក ៥ ដើម ស្បែកជើង មួយគូ ឯកសណ្ឋានសិស្ស ២កំប្លេ និងកាតាបមួយ។ ទន្ទឹមនឹងនោះ សិស្សដែលរស់នៅពីឆ្ងាយសាលារៀន ហើយមានជីវភាពខ្វះខាត គម្រោងនឹងផ្តល់កង់មួយបន្ថែមទៀត។

 

កម្មវិធីផ្តល់សម្ភារៈសិក្សានេះ ពិតជាចូលរួមចំណែកដល់ការសិក្សារបស់កុមារងាយរងគ្រោះ ដូច្នេះពួកគេបានមានសម្លៀកបំពាក់សមរម្យ សម្ភារៈសិក្សាគ្រប់គ្រាន់ ដូចកុមារដទៃទៀត ដែលមានសិទ្ធិទទួលបានការអប់រំ និងអាចកាត់បន្ថយការបោះបង់ការសិក្សា។ 

 

គម្រោងលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា គាំទ្រថវិកាពីអង្គការវីវើល និងអង្គការឆាលហ្វាន់អាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច៕

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders