News & Events
ការកៀរគរសិស្សក្រៅសាលាឱ្យពួកគេបានត្រឡប់មកចូលរៀនវិញ
Date : 2023-09-01
គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិចតំបន់១ (FOSTER) បានរៀបចំកម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ ដើម្បីកៀរគរសិស្សក្រៅសាលាឱ្យពួកគេបានត្រឡប់មកចូលរៀនវិញ និងលើកកម្ពស់សិទ្ធិកុមារក្នុងមូលដ្ឋាន ជាពិសេសធ្វើការផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ ក្រុមគ្រួសារ អាណាព្យាបាល និងអាជ្ញាធរ។
យុទ្ធានាការនេះរៀបចំឡើងក្នុងគោលបំណង៖
- កំណត់ និងស្វែងរកកុមារក្រៅសាលា
- ផ្ដល់ចំណេះដឹងអំពីសិទ្ធិកុមារដល់អ្នកពាក់ព័ន្ធនានា
- ផ្សព្វផ្សាយស្ដីពីសិទ្ធិកុមារ និងការការពារកុមារពីការរំលោភបំពានគ្រប់ទម្រង់
- ផ្សព្វផ្សាយពីសារៈសំខាន់នៃអប់រំដល់សហគមន៍
លោក ឆេង វណ្ណា ជាគណៈគ្រប់គ្រងសាលាបឋមសិក្សាមុខប៉ែន បង្ហាញនូវភាពសប្បាយរីករាយ និងមានប្រសាសន៍ថា "ការរៀបចំកម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ បានធ្វើឱ្យគណៈកម្មការសាលារៀន សហគមន៍ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញារធមូលដ្ឋានបានជួបជជែក និងពិភាក្សាគ្នាបន្ថែមពីគុណតម្លៃនៃការអប់រំ ដល់អាណាព្យាបាលឱ្យចេះតាមដានការរៀនសូត្ររបស់កូន ជាពិសេសធ្វើឱ្យអ្នកពាក់ព័ន្ធបានដឹងពីដំណើរការអភិវឌ្ឍសាលា និងផែនការអនុវត្តបន្ត"។
កម្មវិធីយុទ្ធនាការតាមខ្នងផ្ទះ ប្រព្រឹត្តទៅបានយ៉ាងល្អដោយសារមានការចូលរួមពីនាយកសាលារៀន អាជ្ញារធមូលដ្ឋាន មាតាបិតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដើម្បីផ្សព្វផ្សាយការអប់រំដល់សហគមន៍កាន់តែទូលំទូលាយ។
គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិចតំបន់១ (FOSTER) ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអ៉ឺរ៉ុប និងអង្គការ AeA ដែលមានគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
42
Preschool(s)
172
Primary Schools
110
High Schools
6
Higher Education Institutions
120,831
Students
2,806
Teachers/Directors
1,496
Stakeholders