News & Events
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ
Date : 2024-02-27![](https://kapekh.org/images/btn_donate_en.png)
កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ ដែលប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី។ កិច្ចប្រជុំនេះ មានគោលដៅដើម្បីពិនិត្យទៅលើរបាយការណ៍នានាដូចជា៖
• របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤
• របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤
• របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ព្រមទាំងការពិនិត្យពិភាក្សាទៅបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។
ជាលទ្ធផល សាលារៀនជំនាន់ថ្មីកំពុងតែទទួលបានការគាំទ្រហិរញ្ញវត្ថុកាន់តែរឹងមាំជាងមុនពីមាតាបិតាសិស្ស ធ្វើឱ្យសាលារៀនឈានដល់ចំណុចអាចម្ចាស់ការខ្លួនឯងបានកាន់តែច្រើន ដូច្នេះរដ្ឋអាចកាត់បន្ថយថវិកាដល់សាលារៀនដែលមានម្ចាស់ការ ហើយរដ្ឋអាចពង្រីកសាលារៀនទៅកាន់តំបន់ផ្សេងៗទៀតបាន។
កម្មវិធីសាលារៀនជំនាន់ថ្មីទទួលហិរញ្ញប្បទានពីក្រសួង អប់រំ យុវជន និងកីឡាដើម្បីបង្កើតសាលារៀនសាធារណៈស្វយ័តមួយមានសិទ្ធិច្នៃប្រឌិត និងកែលម្អគុណភាពអប់រំ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)![](https://kapekh.org/images/preschool.png)
178
Primary Schools![](https://kapekh.org/images/school.png)
207
High Schools![](https://kapekh.org/images/school.png)
2
Higher Education Institutions![](https://kapekh.org/images/higher_education_institution.png)
163,072
Students![](https://kapekh.org/images/student.png)
4,487
Teachers/Directors![](https://kapekh.org/images/teacher.png)
5,362
Stakeholders![](https://kapekh.org/images/stackholder.png)