News & Events
ដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ក្នុងគម្រោង
Date : 2024-01-23![](https://kapekh.org/images/btn_donate_en.png)
![](https://kapekh.org/files/news_image/th/553_photo_2024-01-30_14-29-49.jpg)
![](https://kapekh.org/files/news_image/th/554_IMG_20240129_114511.jpg)
គម្រោងលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយ មកពីអង្គការឆាលហ្វាន់ អាល្លឺម៉ង់ (Child Fund Germany) ដោយមានការចូលរួមពីអង្គការដៃគូប្រតិបត្តិដូចជា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) និងអង្គការវីវើល(We World) នៅក្នុងរាជធានី ខេត្តគោលដៅចំនួន ៤ ដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម និងភ្នំពេញ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច គណៈប្រតិភូបានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជា អង្គការដៃគូ មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត-ស្រុក មន្ទីរការងារ និងវិទ្យាស្ថានពហុបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីពិនិត្យមើលពីសកម្មភាពគម្រោងដែលកំពុងអនុវត្តក្នុងសាលារៀនគោលដៅ និង ប្រមូលធាតុចូលសំខាន់ៗសម្រាប់យកទៅអនុវត្តគម្រោងនៅជំហានបន្ទាប់។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ម្ចាស់ជំនួយបានជួបសំណេះសំណាលជាមួយគណៈអភិបាលរងខេត្ត នាយក នាយិកា លោកគ្រូអ្នកគ្រូ និងសហគមន៍ និងកុមារងាយរងគ្រោះក្រោមការអន្តរាគមន៍របស់គម្រោង ព្រមទាំងស្វែងរកចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមដើម្បីជួយលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។
ជាលទ្ធផល បន្ទាប់ពីទស្សនកិច្ចហើយ ម្ចាស់ជំនួយបានសម្រេចផ្តល់ថវិកាសម្រាប់អនុវត្តគម្រោងរយៈពេលបីឆ្នាំបន្តទៀត ដោយចាប់ផ្តើមពីឆ្នាំសិក្សា ២០២៥ ដល់២០២៧។
គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) ប្រតិបត្តិដោយអង្គការខេប ទទួលហិរញ្ញប្បទានពីអង្គការ WeWorld មូលនិធិកុមារអាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ដើម្បីចូលរួមចំណែកក្នុងការបំពេញសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះពីការធ្វើចំណាកស្រុកដោយគ្មានសុវត្តិភាព៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)![](https://kapekh.org/images/preschool.png)
178
Primary Schools![](https://kapekh.org/images/school.png)
207
High Schools![](https://kapekh.org/images/school.png)
2
Higher Education Institutions![](https://kapekh.org/images/higher_education_institution.png)
163,072
Students![](https://kapekh.org/images/student.png)
4,487
Teachers/Directors![](https://kapekh.org/images/teacher.png)
5,362
Stakeholders![](https://kapekh.org/images/stackholder.png)