News & Events
សិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី វឌ្ឍនភាពភាពសាលារៀនជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ
Date : 2023-12-25![](https://kapekh.org/images/btn_donate_en.png)
![](https://kapekh.org/files/news_image/th/535_photo_2023-12-14_14-39-25.jpg)
គម្រោងងាយស្រួលរៀន(ក្រចេះ) បានរៀបចំវគ្គសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី វឌ្ឍនភាពភាពសាលារៀនជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដែលធ្វើឡើងនៅសាលាស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែធ្នូ ២០២៣។ សិក្ខាកាមចូលរួមដូចជា នាយកសាលារៀនចំនួន៩ក្នុងស្រុកសំបូរ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក (DTMT)។
សិក្ខាសាលាមានគោលបំណង៖
• បង្ហាញលទ្ធផល និងពិនិត្យវឌ្ឍនភាពនៃ DTMT ដែលគាំទ្រជួយសាលាក្នុងគម្រោង។
• ការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព។
• ដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព មានគុណភាពខ្ពស់ (សិស្សជួយសិស្ស បណ្ណាល័យ និងផ្សេងៗ) ។
• ភាពរីកចំរើនរបស់សាលារៀន (ហេដ្ឋារចនាសម្ព័ន្ន ទិន្នន័យសិក្សា) ។
• លើកឡើងពីបញ្ហាប្រឈមសំខាន់ៗ និងស្វែងយល់អំពីអនុសាសន៍ថ្មីៗដើម្បីរៀបផែនការយុទ្ធសាស្រ្ដ។
សិក្ខាកាមតាមសាលារៀននីមួយៗបានធ្វើការបង្ហាញផែនការយុទ្ធសាស្ត្រសាលារៀន ការដឹកនាំ និងគ្រប់គ្រងសាលារៀន គុណភាពអប់រំកម្រិតសាលារៀន ការចូលរួមរបស់សហគមន៍ ផែនការសកម្មភាពក្រុមប្រឹក្សាកុមារ ទីប្រឹក្សាកុមារី និងកម្មវិធីសាលាកុមារមេត្រី។ សិក្ខាកាមបានចែករំលែកពីវិធីសាស្ត្រជួយសិស្ស វិធីសាស្ត្ររៀន និងបង្រៀន សកម្មភាពបណ្ណាល័យ និងអំណាន។
ការជំរុញដំណើរការការចូលរៀនរបស់កុមារគ្រប់អាយុឱ្យបានចូលរៀនទាំងអស់គ្នានៅសាលាបឋមសិក្សាគោលដៅឱ្យប្រសើរឡើង និងកែលម្អបរិស្ថានសាលារៀន ព្រមទាំងការបង្រៀន និងរៀនស្របតាមគោលនយោបាយសាលាកុមារមេត្រីនៅក្នុងសាលាគោលដៅ។
គម្រោងងាយស្រួលរៀន (ក្រចេះ) ទទួលបានហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ ដែលមានគោលបំណងចម្បងផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់នៅស្រុកសំបូរខេត្តក្រចេះ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)![](https://kapekh.org/images/preschool.png)
178
Primary Schools![](https://kapekh.org/images/school.png)
207
High Schools![](https://kapekh.org/images/school.png)
2
Higher Education Institutions![](https://kapekh.org/images/higher_education_institution.png)
163,072
Students![](https://kapekh.org/images/student.png)
4,487
Teachers/Directors![](https://kapekh.org/images/teacher.png)
5,362
Stakeholders![](https://kapekh.org/images/stackholder.png)