News & Events

សិក្ខាសាលាមូលដ្ឋានបំប៉នសមត្ថភាពគ្រូបង្រៀនថ្មី ដែលនឹងត្រូវចូលបម្រើការងារនៅក្នុងសាលារៀនជំនាន់ថ្មី

Date : 2024-11-23
Facebook Twitter Google+ LinkedIn

កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមូលដ្ឋានបំប៉នសមត្ថភាពគ្រូបង្រៀនថ្មី ដែលនឹងត្រូវចូលបម្រើការងារនៅក្នុងសាលារៀនជំនាន់ថ្មី ដែលធ្វើឡើងនៅសាលប្រជុំ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម មានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

 

សិក្ខាសាលាមូលដ្ឋាននេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៥៣ នាក់ ដែលមានគោលបំណងដូចខាងក្រោម៖

- បង្ហាញពីគោលនយោបាយ និងគោលការណ៍ណែនាំប្រតិបត្តិនៅក្នុងសាលារៀនជំនាន់ថ្មី។

-ពង្រឹងសមត្ថភាពលើវិធីសាស្រ្តបង្រៀនថ្មីៗដែលឆ្លើយតបទៅនឹងការរៀនបែបសតវត្សរ៍ទី២១។

-ផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់បន្ថែមពីការសរសេរកិច្ចតែងការបង្រៀន ការវាស់វែងការសិក្សាសិស្សក្នុងថ្នាក់រៀន។

-ដឹងពីការប្រើប្រាស់ ICT ក្នុងការបង្រៀន និងការអប់រំបំណិនជីវិត។

-បង្ហាញពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការអប់រំ និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព។

 

សិក្ខាកាមទទួលបានចំណេះដឹងជាច្រើនរួមមាន៖ យុទ្ធសាស្រ្តបង្រៀនបែបទំនើប ប្រព័ន្ធគរុកោសល្យក្នុងសាលារៀនជំនាន់ថ្មី ការផ្លាស់ប្ដូរពីសតវត្សរ៍ទី២០ទៅសតវត្សរ៍ទី២១ប្រព័ន្ធប្រឹក្សាគរុកោល្យ ការសរសេរកិច្ចតែងការតាមទ្រឹស្តីប៊្លូមតាក់សូណូមី អនុវត្តន៍ការប្រើប្រាស់ AI ក្នុងការសួរសំណួរ និងបង្កើតឯកសារ ការគ្រប់គ្រងថ្នាក់ប្រកបដោយការច្នៃប្រឌិត របៀបនៃការរៀន ផលអាក្រក់នៃការដាក់ស្លាក់សិស្ស គោលការណ៍មូលដ្ឋាន និងបញ្ញត្តិនៃការវាយតម្លៃ ប្រភេទនៃការវាយតម្លៃ ការបកស្រាយពិន្ទុតេស្ត សុពលភាពតេស្ត និងការបង្កើតធនាគារសំណួរ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការបង្កើតប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងប្រធានបទសំខាន់ៗជាច្រើនបន្ថែមទៀត។ 

 

កម្មវិធីសាលារៀនជំនាន់ថ្មី សំដៅលើកំណែទម្រង់អប់ំដែលសម្ពោធដោយក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ ដើម្បីបង្កើតសាលារៀនសាធារណៈស្វយ័ត ជាមួយនឹងអាណត្តិក្នុងការបង្កើតនវានុវត្តន៍ និងកែលម្អគុណភាពអប់រំ ជាពិសេសមានស្តង់ដាអភិបាលកិច្ច និងវិជ្ជាជីវៈខ្ពស់។ មកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីបានអនុវត្តសកម្មភាពរបស់ខ្លួនអស់រយៈពេល ៩ឆ្នាំមកហើយ  ដែលមានសាលារៀនរដ្ឋចំនួន ១៣ ដែលកំពុងអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជា៕

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders