Jobs with KAPE

ដំណឹងជ្រើសរើសបេក្ខជនចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ

Facebook Twitter Google+ LinkedIn Addthis

ក្រសួងអប់រំ យុវជន និងកីឡា

វិទ្យាស្ថានជាតិអប់រំ
មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី

​ជ្រើសរើស​បេក្ខជន​ចូលសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់អប់រំ

ឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៣ ឆ្នាំសិក្សា ២០២១-២០២២

 

          ក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាត្រូវការជ្រើសរើសគ្រូបង្រៀន ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។ កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សដែលកំពុងខ្វះខាតនៅក្នុងពេលកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ     យុវជន និងកីឡា ជាពិសេសនោះគឺការពង្រីកវិសាលភាពសាលារៀនជំនាន់ថ្មី។

          គ្រូបង្រៀនដែលបានបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងមានការយល់ដឹង ជ្រៅជ្រះលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ក៏ដូចជាមានសមត្ថភាពក្នុងការប្រឹក្សាគរុកោសល្យជាមួយគ្រូដទៃទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនឹងផ្ដល់ការបង្រៀនប្រកបដោយគុណភាពខ្ពស់តាមរយៈការប្រើប្រាស់ការបង្រៀនតាមបែបសិក្ខាសាលា (Seminar Style) ដោយកំណត់ចំនួនគរុនិស្សិតច្រើនបំផុតចំនួន១៦នាក់ ក្នុងមួយថ្នាក់។ វគ្គសិក្សាទាំងអស់នឹងត្រូវបង្រៀនជាភាសាអង់គ្លេសដែលតម្រូវឱ្យបេក្ខជនមានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ កម្មវិធីយកចិត្តទុកដាក់ខ្ពស់ទៅលើការពិភាក្សាក្នុងថ្នាក់ ការធ្វើគម្រោងស្រាវជ្រាវ និងការជជែកដេញដោលជាមួយគ្រូឧទ្ទេសក៏ដូចជាគរុនិស្សិតផ្សេងទៀត។ មជ្ឈមណ្ឌលមានបំពាក់នូវបរិក្ខារទំនើបៗសម្រាប់ការសិក្សាក្នុងសតវត្សរ៍ទី២១ ហើយមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ។

          កម្មវិធីនេះនឹងមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ហើយផ្ដល់ជូនបេក្ខជនជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសាធារណៈដែលមានសមត្ថភាពខ្ពស់។ បេក្ខជនជាគ្រូបង្រៀនដែលត្រូវបានជ្រើសរើសនឹងត្រូវព្យួរការបង្រៀនរយៈពេល១ឆ្នាំដោយនៅតែទទួលបានប្រាក់បៀវត្សរ៍ដដែល។ ការជ្រើសរើស បេក្ខជននឹងធ្វើឡើងតាមរយៈការសរសេរសំណើគម្រោងស្រាវជ្រាវ (Concept Note) តេស្តលើជំនាញចិត្តគរុកោសល្យ_វិធីសាស្ត្របង្រៀន តេស្តលើជំនាញភាសាអង់គ្លេស និងការសម្ភាសជាមួយគណៈកម្មការជ្រើសរើស។

          គ្រូបង្រៀននៅកម្រិតមធ្យមសិក្សានិងបឋមសិក្សាត្រូវបានលើកទឹកចិត្តដូចគ្នា បើទោះបីជាកម្មវិធីនេះផ្ដោតលើកម្រិតមធ្យមសិក្សាក៏ដោយ។ គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យនេះ។ សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/NtRzXUG5Nsi1XKZV7

          ព័ត៌មានលម្អិតសូមអានឯកសារភ្ជាប់ និងទាក់ទងតាមរយៈគេហទំព័រ៖ www.ngprc.edu.kh       អ៊ីម៉ែល៖ ngprc@moeys.gov.kh ឬតេឡេក្រាម៖ 011697038។

 

លក្ខណៈសម្បត្តិ​ដែល​ត្រូវការ៖

ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោម៖

  1. ត្រូវ​មាន​បទពិសោធន៍​បង្រៀន​យ៉ាងតិច​៣ឆ្នាំ នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ
  2. បាន​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​
  3. មាន​សញ្ញាបត្រ​គរុកោសល្យ​ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គ្រូ​ (វិទ្យាស្ថានជាតិអប់រំ ​
  4. មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ សាលា​គរុកោសល្យ​និង​វិក្រឹតការខេត្ត,...)
  5. មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​អាជីពជាគ្រូបង្រៀន​រយៈ​ពេល​វែង​ក្នុង​វិស័យ​អប់រំ
  6. មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹង​សិទ្ធិអំណាច​ដល់​យុវជន​កម្ពុជា
  7. កម្មវិធី​នេះ​គឺ​ផ្ដល់​សម្រាប់​តែ​គ្រូបង្រៀន​នៅ​គ្រឹះស្ថាន​សាធារណៈ​តែប៉ុណ្ណោះ
  8. អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​មធ្យម​ឬ​ល្អ ទាំង​ការ​និយាយ​ និងការ​សរសេរ
  9. មាន​ឆន្ទៈ​ក្នុង​ការទៅ​បម្រើ​ការងារ​នៅតាម​សាលារៀន​ដែល​ក្រសួង​អប់រំ យុវជន និងកីឡាចាត់តាំង ហើយ​ការ​បង្រៀន​ថ្នាក់​ឯកជន (រៀន​គួរ) នៅក្នុងសាលារៀនដែលខ្លួនបំពេញការងារ គឺ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត
  10. បេក្ខជន​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន សារគមនាគមន៍​ (ICT) និង​សមត្ថភាព​ប្រើ​កុំព្យូទ័រ។

 

 

  • បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង  ៥:០០ល្ងាច។ បេក្ខជនត្រូវបំពេញពាក្យ ស្នើសុំតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/NtRzXUG5Nsi1XKZV7
  • ដើម្បីបំពេញទម្រង់ដាក់ពាក្យស្នើសុំការចូលរៀនបាន បេក្ខជនត្រូវមានឯកសារស្កេន ដូចជា រូបថត ៤x៦ អត្តសញ្ញាណបណ្ណ សញ្ញាបត្រពីសាកលវិទ្យាល័យ សញ្ញាបត្រពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងលិខិតតែងតាំងពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
  • បេក្ខជនចាំបាច់ត្រូវសរសេរគម្រោងស្រាវជ្រាវ (Concept Note) និងផ្ញើភ្ជាប់ជាមួយនឹងពាក្យស្នើសុំ។ សូមពិនិត្យមើលព័ត៌មានលម្អិត ទម្រង់នៃការសរសរ និងគំរូនៃគម្រោងស្រាវជ្រាវតាមតំណភ្ជាប់នេះ​ https://bit.ly/3c5QffU ។ បេក្ខជនដែលសរសេរគម្រោងស្រាវជ្រាវ (Concept Note) បានត្រឹមត្រូវទើបមានឱកាសមកប្រលងវិញ្ញាសាសំណេរ។
  • ក្នុងអំឡុងពេលសិក្សានៅមជ្ឈមណ្ឌល  បេក្ខជនមិនត្រូវសិក្សានៅគ្រឹះស្ថានសិក្សាផ្សេងទៀត ឬធ្វើការងារដែលអាចប៉ះពាល់ដល់ការសិក្សានៅទីនេះឡើយ។ មុនពេលដាក់ពាក្យ បេក្ខជនអាចអានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់នេះ https://bit.ly/393Dp01

  

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ឬ​តេឡេក្រាម​ 069 528 444 (បណ្ឌិត ស៊ុន សុម៉ារ៉ា)  011 697 038 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន) ឬ តាម​អ៊ីមែល ngprc@moeys.gov.kh

42

Preschool(s)

172

Primary Schools

110

High Schools

7

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders