News & Events
រំលិកឡើងវិញពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក
Date : 2023-07-04![](https://kapekh.org/images/btn_donate_en.png)
![](https://kapekh.org/files/news_image/th/461_photo_2023-06-23_11-43-58.jpg)
![](https://kapekh.org/files/news_image/th/462_photo_2023-06-23_11-43-57_[2].jpg)
គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១ (FOSTER) បានរៀបចំវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក នៅទីស្នាក់ការអង្គការខេបសាខាខេត្តសៀមរាប ជូនដល់ក្រុមការងារ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក (DTMT)។
វគ្គតម្រង់ទិសនេះ ធ្វើឡើងដើម្បីផ្តល់ជូនសិក្ខាកាម៖
-រំឮកឡើងវិញអំពីការប្រើប្រាស់ឧបករណ៍វាយតម្លៃដសាលាកុមារមេត្រី។
-ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍សង្កេតថ្នាក់រៀនសាលាកុមារមេត្រី។
-ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍វាយតម្លៃតាមបែបអេឡិចត្រូនិច
-CFS Monitoring ដើម្បីបង្កើនការវាយតម្លៃប្រកបដោយគុណភាព និងមានប្រសិទ្ធភាព។
លោក សោម សុម ជាមន្រី្តការិយាល័យអប់រំស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរដល់គម្រោងដែលតែងតែខិតខំស្វែងរកអ្វីដែលថ្មីដើម្បីជួយអភិវឌ្ឍន៍សាសារៀន និងថែមទាំងកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធរបស់គម្រោង។ ម្យ៉ាងទៀត ការបានចូលរួមវគ្គតម្រង់ទិសនេះ បានធ្វើឱ្យខ្ញុំ និងអ្នកចូលរួមដទៃទៀត បានយល់ដឹងបន្ថែមពីឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក (KOBO) ក្នុងការចុះទៅធ្វើការវាយតម្លៃពីកម្មវិធីសាលាកុមារមេត្រីប្រកបដោយភាពត្រឹមត្រូវ”។
សិក្ខាកាមទទួលបានចំណេះដឹងពីការប្រើប្រាស់កម្មវិធីឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិកទាក់ទងនឹងពិនិត្យលើកម្រងសំណួរនៃការវាយតម្លៃ ការអនុវត្តវិធីសាស្ត្រក្នុងការសួរសំណួរ និងយល់ដឹងកាន់តែច្បាស់ពីមុខងារប្រើប្រាស់ក្នុងកម្មវិធី។
គម្រោង FOSTER អនុវត្តសកម្មភាពនៅក្នុងសហគមន៍ដែលរស់នៅភូមិបណ្តែតទឹកនៅភាគខាងលិចនៃតំបន់ព្រៃលិចទឹកនៃតំបន់បម្រុងបឹងទន្លេសាប ដើម្បីកែលម្អជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងបង្កើនលទ្ធភាពទទួលបានសេវាសំខាន់ៗ (ទឹកស្អាត អនាម័យ និងការអប់រំ) សម្រាប់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅតំបន់បឹងទន្លេសាបក្នុង រយៈពេលវែង។
គម្រោង FOSTER ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប គឺជាគម្រោងមួយដែលរចនាឡើងដោយចម្រុះពហុវិស័យ ដែលមិនមែនផ្តោតទៅលើតែការអប់រំតែមួយមុខនោះទេ ប៉ុន្តែវាត្រូវបានបញ្ជូលទាំងផ្នែកកសិកម្ម ការបម្រែបម្រួលអាកាសធាតុ និងសុខភាពផងដែរ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)![](https://kapekh.org/images/preschool.png)
178
Primary Schools![](https://kapekh.org/images/school.png)
207
High Schools![](https://kapekh.org/images/school.png)
2
Higher Education Institutions![](https://kapekh.org/images/higher_education_institution.png)
163,072
Students![](https://kapekh.org/images/student.png)
4,487
Teachers/Directors![](https://kapekh.org/images/teacher.png)
5,362
Stakeholders![](https://kapekh.org/images/stackholder.png)