Jobs with KAPE

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិម

Facebook Twitter Google+ LinkedIn

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិមសម្រាប់គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាក្រោមជំនួយថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា

 

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនសំណង់ និងអ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ​ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាគម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ដើម្បីជួសជុល​អគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិម នៅ អនុវិទ្យាល័យ អរញ្ញរង្សី ខេត្ត សៀមរាប និង វិទ្យាល័យ ព្រះអង្គឌួង ខេត្ត ព្រៃវែង ក្នុងឆ្នាំ២០២៥ នេះ។

 

ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសាងសង់ និងសហគ្រាស សិប្បកម្ម ទាំងអស់ដែលមានម្ចាស់តែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុនសំណង់ ឬអ្នកម៉ៅការសាងសង់ ឬសហគ្រាស សិប្បកម្ម ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬម្ចាស់តែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​

 

 ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសាងសង់ និងសហគ្រាស សិប្បកម្ម ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត តាមរយៈសារអេឡិចត្រូនិច (មានជូនភ្ជាប់អសយដ្ឋានអ៊ីមែល) ព្រមទាំងចម្លងជូន (CC) អ្នកពាក់ព័ន្ធទាំងអស់។ 

 

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) និងធ្វើការកោះអញ្ជើញប្រជុំតម្រង់ទិសស្តីអំពីនីតិវិធីនៃការបំពេញឯកសារសម្រង់តម្លៃសម្រាប់ស្នើសុំចូលរួមដេញថ្លៃតាមរយៈអនឡាញ (Zoom  Meet)  នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក។

បញ្ជាក់

  • ក្រោយពីការប្រជុំតម្រង់ទិសរួច ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ទាំងអស់ ត្រូវរៀបចំឯកសារដេញថ្លៃដែលបានបំពេញរួច ប្រគល់ជូនផ្នែករដ្ឋបាល ការិយាល័យរង (សាលារៀនជំនាន់ថ្មី) អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ស្ថិតនៅក្នុងបរិវេណ វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ។
  • ការប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់នៅសាលប្រជុំរបស់វិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ (សាលារៀនជំនាន់ថ្មី) ចំណែកកាលបរិច្ឆេទនៃការបើកកញ្ចប់ឯកសារដេញថ្លៃសូមជូនដំណឹងពេលក្រោយ។
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ នឹងត្រូវចែកជូនតែក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ដែលបានមកចូលរួមប្រជុំតម្រង់ទិសតែប៉ុណ្ណោះ។
  • អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងមិនទទួលខុសត្រូវក្នុងការបើកកញ្ចប់ដេញថ្លៃទេ ប្រសិនគ្រប់ក្រុមហ៊ុន សំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ណាមួយដែលអវត្តមានមិនបានអញ្ជើញមកចូលរួមស្តាប់ការណែនាំ និងការតម្រង់ទិសជំនួយស្មារតីនៃការចូលរួមដេញថ្លៃ មានដូចជា៖ (គំរូប្លង់ រូបភាព ទីតាំងសាលារៀន និងផ្សេងទៀត)។
  • រាល់ឯកសារសម្រង់តម្លៃ (ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម១០%) ប្រសិនបើមានការបញ្ចុះតម្លៃ​ ត្រូវបញ្ចុះឱ្យរួចជាស្រេចមុនការបើកកញ្ចប់ដេញថ្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ត្រូវច្រកក្នុងស្រោមបិទផ្ជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរង (សាលារៀនជំនាន់ថ្មី) ផ្នែករដ្ឋបាល នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា  ស្ថិតនៅក្នុងបរិវេណ វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ ហើយហាមដាច់ខាតមិនអនុញ្ញាតឱ្យដាក់ផ្ញើមកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល តេឡេក្រាម WhatsApp........) ឡើយ។
  • គ្រប់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ទាំងអស់ អាចចូលរួមដេញថ្លៃបានលុះត្រាតែក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម នោះបានចុះទៅសិក្សាមើលទីតាំងសាលារៀនគោលដៅដោយផ្ទាល់  និងប្រៀបធៀបជាមួយ BoQ ​ដែលបានផ្តល់ដោយគម្រោង ហើយមានការចុះហត្ថលេខា បោះត្រាទទួលស្គាល់ពីនាយកសាលារៀនគោលដៅថាពិតជាបានចុះពិនិត្យមើលត្រឹមត្រូវពិតប្រាកដមែន (ការចុះពិនិត្យការងារត្រូវធ្វើ មិនមែនចុះទៅបោះត្រានាយកសាលារៀនទេ) និងដាក់នៅក្នុងស្រោមសំបុត្រដោយឡែកពីពាក្យសុំចូលរួមដេញថ្លៃ ដើម្បីងាយស្រួលគណៈកម្មការលទ្ធកម្មត្រួតពិនិត្យមុននឹងបើកកញ្ចប់ដេញថ្លៃ។
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ដែលមិនបានដាក់ជូនមកផ្នែករដ្ឋបាល ការិយាល័យរង(សាលារៀនជំនាន់ថ្មី) របស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាមោឃៈ។
  • អ្នកបានដាក់ពាក្យដេញថ្លៃទាំងអស់ ត្រូវតែអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យបានទាន់ពេលវេលាកំណត់ ប្រសិនបើករណីអ្នកដេញថ្លៃណាមួយដែលមិនបានមកចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃ​តាមពេលវេលាកំណត់ទេ ឬក៏អវត្តមានក្នុង (រយៈពេល១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
  • ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ត្រូវមានលិខិតផ្ទេរសិទ្ធិជាលាយល័ក្ខអក្សរ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុនសំណង់ ម្ចាស់អ្នកម៉ៅការសំណង់ និងម្ចាស់សហគ្រាស សិប្បកម្ម ។ 
  • យើងខ្ញុំសូមរក្សាសិទ្ទិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបើកកញ្ចប់ដេញថ្លៃ ប្រសិនបើមានករណីចាំបាច់ ហើយយើងខ្ញុំនឹងធ្វើសេចក្តីជូនដំណឹងជាមុនទៅក្រុមហ៊ុនសំណង់   អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម  ដែលបានផ្ញើឯកសារដេញថ្លៃទៅតាមអសយដ្ឋាននៅក្នុងបញ្ជីចុងក្រោយ។
  • រាល់ឯកសារដែលដាក់មកហើយ គណៈកម្មការយើងខ្ញុំនឹងមិនប្រគល់ជូនត្រឡប់ទៅវិញឡើយ។

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖ 

ការិយាល័យរង៖     អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (សាលារៀនជំនាន់ថ្មី)

អាស័យដ្ឋាន ៖        ស្ថិតនៅក្នុងបរិវេណ វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ

ឈ្មោះ          ៖       ឈួន សារ៉ាន  ជាប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរស័ព្ទ         ៖       ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល         ៖       saran@kapekh.org

ចម្លងជូន      ៖      vanna@kapekh.orghuon@kapekh.org, sambath@kapekh.org, run@kapekh.org,​​​​​​​​​​​​​​​​​​sinak.pha@kapekh.orgsoria@kapekh.org,​​ ladet@kapekh.org

 

សូមពិនិត្យមើលឯកសារលម្អិតខាងក្រោម៖

១.ឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ

២. KAPE Standard Furnitur Spec 2025

៣. Renovation for NGS 2025 MOS_Achitech_AD&AR

៤. Announcement Bidding Renovation for NGS-MOEYS Project in 2025

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders